Mourinho អះអាងថា Kylian Mbappe គឺជាកីឡាករមានតម្លៃជាងគេពេលនេះ
តាមប្រភពព័ត៌មាន Legit បានឱ្យដឹងថា អតីតគ្រូបង្វឹករបស់ក្លិបបិសាចក្រហម Manchester United លោក Jose Mourinho បានអះអាងថា…
តាមប្រភពព័ត៌មាន Legit បានឱ្យដឹងថា អតីតគ្រូបង្វឹករបស់ក្លិបបិសាចក្រហម Manchester United លោក Jose Mourinho បានអះអាងថា…
តាមប្រភពព័ត៌មាន Legit បានឱ្យដឹងថា អតីតគ្រូបង្វឹករបស់ក្លិបបិសាចក្រហម Manchester United លោក Jose Mourinho បានអះអាងថា កីឡាករក្លិបអ្នកមានបារាំង Kylain Mbappe គឺជាកីឡាករមានតម្លៃជាងគេលើលោកនៅពេលនេះ ។
លោកបានមើលរំលងកីឡាករ Cristiano Ronaldo និង Paul Pogba ដោយចាត់ទុកកីឡាករវ័យ២០ឆ្នាំ Mbappe ជាកីឡាករ MVP (សំខាន់ជាងគេ) ។ Mbappe បានស៊ុតបញ្ចូលទី២៦គ្រាប់ នៅក្នុងការប្រកួត២៣លើក សម្រាប់ក្លិប PSG ។
លោក Mourinho ត្រូវបានបញ្ឈប់ពីការងារនៅក្លិប Man Utd កាលពីខែធ្នូឆ្នាំមុន ដោយសារតែមានទំនាក់ទំនងមិនល្អជាមួយនឹងកីឡាករក្នុងក្រុម ។ លោកបានក្លាយទៅជាអ្នកវិភាគនៅក្នុងព័ត៌មាន BeIN Sports ក្រោយពីឈប់ធ្វើជាគ្រូបង្វឹក ។ លោកជឿជាក់ថា PSG នឹងទាមទារតម្លៃថ្លៃកប់ពពក ទៅដល់ក្លិបណាដែលចង់បាន Mbappe យកទៅលេងនៅក្លិបរបស់ខ្លួន ។
អតីតគ្រូបង្វឹកអាយុ៥៦ឆ្នាំ បានប្រាប់លើសារព័ត៌មាន BeIN Sports ថា៖«សម្រាប់កីឡាករដូចជា Mbappe អ្នកមិនចាំបាច់គិតដល់អនាគតថាគេនឹងក្លាយជាកីឡាករខ្លាំងរបៀបណានៅ៥ឬ១០ឆ្នាំទៀតនោះទេ។ គេពេលនេះ គឺអស្ចារ្យស្រាប់ទៅហើយ»។
ជាមួយគ្នានេះដែរ លោកក៏បានពន្យល់ថា អាយុរបស់កីឡាករគឺជាកត្តាសំខាន់សម្រាប់កំណត់ថ្លៃកីឡាករ ។ ដូចនេះមានតែ Mbappe ទេ ដែលនៅក្មេង ហើយមានថ្វីជើងល្អ ៕
ចែករំលែកព័តមាននេះ