ការព្យាករ៖ សម្រាប់ខែមេសានិងខែឧសភា ខាងមុខនេះ…
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១១ មីនា បានរំឭកថា ខ្ញុំបានចេញសារាចរណែនាំកាលពីលើកមុន នៅតែបន្តបញ្ហាប្រឈមដដែល…
រាជធានីភ្នំពេញ ៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១១ មីនា បានរំឭកថា ខ្ញុំបានចេញសារាចរណែនាំកាលពីលើកមុន នៅតែបន្តបញ្ហាប្រឈមដដែល…
រាជធានីភ្នំពេញ ៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១១ មីនា បានរំឭកថា ខ្ញុំបានចេញសារាចរណែនាំកាលពីលើកមុន នៅតែបន្តបញ្ហាប្រឈមដដែល គឺបញ្ហាការខ្វះទឹក ដែលពីមុននេះខ្ញុំបានស្នើឲ្យប្រជាពលរដ្ឋរបស់យើងធ្វើស្រូវប្រាំងតែម្ដងបានហើយ ប៉ុន្តែប្រជាពលរដ្ឋរបស់យើងគាត់ប្រើប្រាស់ទឹកដែលនៅសល់ធ្វើស្រែប្រាំងបន្ត ច្រូតកាត់ម្តងហើយគាត់ធ្វើម្តងទៀត ។ ដូច្នេះហើយ ធ្វើឱ្យទឹកដែលបានតម្កល់ទុកក្នុងការប្រើប្រាស់នេះមានការខ្វះខាត ។ ឥឡូវនេះ ក្រសួងធនធានទឹកនិងឧតុនិយមកំពុងតែអន្តរាគមន៍ស្រោចស្រពទៅលើស្រូវប្រាំងមួយចំនួន ដែលកំពុងរងការគំរាមកំហែង ហើយសូមឲ្យអជ្ញាធរមូលដ្ឋាន និងមន្ទីរធនធានទឹកបន្តការខិតខំដោះស្រាយបញ្ហានេះ ។
ប៉ុន្តែអ្វីដែលជាចំណុច ដែលត្រូវយកចិត្តទុកដាក់ធំជាងគេនៅពេលនេះ គឺទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋរបស់យើង ។ កាលពីឆ្នាំ២០១៦ យើងបានដឹកទឹកទៅជូនប្រជាពលរដ្ឋ ប៉ុន្តែពេលនោះបញ្ហាចំណោទ គឺនៅត្រង់ថា អណ្ដូងទឹកទាំងអស់ត្រូវរីងស្ងួតដែលគ្មានទឹកទេ ។ ដោយសារគ្មានអណ្តូង ដូច្នេះដោយសារគ្មានអណ្តូងទឹកនោះហើយ ប្រភពទឹកដែលជីក ៨ម៉ែត្របែរជាគ្មានទឹក ជីករហូត១០ម៉ែត្រជាងឯណោះ ធ្វើឲ្យអណ្ដូងមានភាពរីងស្ងួតទាំងអស់ដែលត្រូវតែដឹកទឹកជូនប្រជាពលរដ្ឋ ។
ឥឡូវឆ្នាំនេះ នៅគ្រប់ទីកន្លែងទាំងអស់សូមឲ្យអាជ្ញាធរយកចិត្តទុកដាក់ខិតខំជីកអណ្ដូងប្រសើរជាងដឹកទឹកទៅចែកជូនប្រជាពលរដ្ឋពីចម្ងាយ បើទោះបីថាវាមានជម្រៅបន្តិច ប៉ុន្តែការជីកអណ្ដូងគឺជាមធ្យោបាយដែលល្អ ទោះបីជាឆ្នាំនេះមានទឹកឬឆ្នាំក្រោយខ្វះទឹកក៏នៅមានអណ្ដូងប្រើប្រាស់ ដូច្នេះត្រូវបន្តការជីកអណ្ដូងនៅទីកន្លែងដែលគាត់ខ្វះទឹក ។ យើងទៅដឹកទឹកពីចម្ងាយប្រើប្រាស់ពេលវេលាច្រើនណាស់ និងខាតច្រើនណាស់។គ្រាន់តែដឹកទឹកមួយជើង បានទឹកមកតម្លៃស្មើនឹងជីកអណ្តូងមួយទៅហើយ ។ ដូច្នេះហើយយើងត្រូវខិតខំដោះស្រាយបញ្ហានេះ។ លើកលែងតែកន្លែងខ្លះអត់មានដង្ហើមទឹកដើម្បីជីកអណ្ដូងឱ្យចេញទឹក នោះហើយដែលយើងត្រូវបង្ខំចិត្តទៅដឹកទឹកនោះ ហើយដែលយើងត្រូវបង្ខំចិត្តទៅដឹកទឹក ។
សម្ដេចតេជោបានបន្តអំពាវនាវចំពោះប្រជាពលរដ្ឋនៅទីកន្លែងដែលមានប្រភពទឹកដែលវាមិនច្រើនទ េហើយក៏មិនមានប្រភពទឹកធ្លាក់រហូតនោះដែរ សូមឲ្យបញ្ចប់ការធ្វើស្រូវប្រាំង ហើយក៏សូមកុំអាលធ្វើស្រូវបង្កើនរដូវនៅពេលដែលភ្លៀងមិនទាន់ធ្លាក់មកដល់ ។ ក៏មានធ្លាក់ភ្លៀងនៅកន្លែងខ្លះ ក៏ប៉ុន្តែយកជាផ្លូវការមិនបានទេ ។ ក៏ប៉ុន្តែការព្យាកររបស់យើងអាចមានស្ថានភាពខ្វះទឹកក្នុងរយៈពេលវែងរហូតទៅដល់ពាក់កណ្ដាលខែឧសភាទើបមានភ្លៀងធ្លាក់ ។
នៅថ្ងៃទី១២ មីនា ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករអាកាសធាតុលើកទី២សម្រាប់រដូវប្រាំង និងរដូវវស្សាឆ្នាំ២០១៩ ដែលការព្យាករបានបង្ហាញថា នៅខែមេសានិងខែឧសភា ធាតុអាកាសនឹងមានសភាពក្តៅហួតហែងខ្លាំង ហើយនៅពេលខ្លះសីតុណ្ហភាពអតិបរមានឹងហក់ឡើង៤០-៤២oC ពិសេសនៅតំបន់ទំនាបកណ្តាលភាគពាយ័ព្យ និងតំបន់ខ្ពង់រាបភាគខាងជើង ។
ខាងក្រោមនេះគឺជាការប្រកាសទាំងស្រុងរបស់ក្រសួងធនធានទឹក និងឧតុនិយម ៖
ចែករំលែកព័តមាននេះ