ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៨ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០១៩

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ រដ្ឋបាល​ខេត្តកំពត​បាន​រៀបចំ​ពិធី​សំណេះសំណាល ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៨ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ​«​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ និង​ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​»…

ខេត្តកំពត ៖ រដ្ឋបាល​ខេត្តកំពត​បាន​រៀបចំ​ពិធី​សំណេះសំណាល ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៨ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ​«​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ និង​ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​» ក្រោម​អធិបតីភាព​ឯកឧត្តម​ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោក​ជំទាវ និង​ឯកឧត្តម អ៊ឹ​ង មេ​ង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក​ជំទាវ និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោកស្រី អភិបាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត ប្រធាន​សាលាដំបូង​ខេត្ត នាយករង​រដ្ឋបាល លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ព្រមទាំង​ភរិយា​ថ្នាក់ដឹកនាំ បងប្អូន​នារី​ជា​ស្ត្រី សរុប​ចំនួន​១៤០០​នាក់​ផង​ដែរ ។

ឯ​ឧត្តម​ជាវ តា​យ អភិបាលខេត្ត​ក៏​បាន​គូសបញ្ជាក់​ថា បងប្អូន​ស្ត្រី​គ្រប់​រូប​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​ក្រុម​គ្រួសារ និង​សង្គម​ជាតិ​ដែល​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​ផង​ដែរ ។ ដោយ​កត្តា​ទាំងនេះ​ហើយ​ដែល​ធ្វើ​ឲ្យ​បងប្អូន​ស្ត្រី​យើង​គ្រប់​រូប​ត្រូវ​មាន​ស្មារតី​ចូលរួម​ក្នុង​ការ​ថែរក្សា​ការពារ​សន្តិភាព​ព្រមទាំង​ធ្វើការ​ប្រឆាំង​ដាច់ខាត​នូវ​រាល់​ឧបាយកល ល្បិច​កល​បោក​បញ្ឆោត​របស់​ក្រុម​ជន​អគតិ​មួយ​ចំនួន​ដែល​មាន​ម​ហិ​ច្ឆិ​តា ក្នុង​ការ​ប៉ុនប៉ង​បំផ្លាញ​នូវ​សន្តិភាព​នៅ​កម្ពុជា​ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ទាំង​លំបាក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នោះ ។

ឯកឧត្តម​អភិបាលខេត្ត​បាន​បន្ត​ទៀត​ថា សម្ដេច​តេ​ជោ​បាន​សម្រេច​អនុញ្ញាត​ឲ្យ​បង្កើត​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន ដោយ​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន​របស់​សម្តេច​សម្រាប់​កិច្ច​ការពារ​តាម​ផ្លូវច្បាប់​ជូន​ដល់​ស្ត្រី​ក្រីក្រ​នៅ​កម្ពុជា​ពិតជា​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​នូវ គុណធម៌ និង​ព្រហ្ម​វិហារធម៌​ដ៏​ខ្ពង់ខ្ពស់​មិន​អាច​កាត់ថ្លៃ​បាន​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ឯកឧត្តម​ក៏​បាន​លើក​ឡើង​យ៉ាង​ច្បាស់​ថា​ប្រធានបទ «​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ និង​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​» ក្នុង​គោលបំណង​បន្ត​រំលេច​ពី​តម្លៃ​នៃ​សន្តិភាព និង​ការ​លើកកម្ពស់​វប្បធម៌​អហិង្សា​ដែល​រាជរដ្ឋាភិបាល​បាន និង​កំពុង​គាំទ្រ​ជម្រុញ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ស្ថាប័ន រួម​ទាំង​បុរស​ទាំង​ស្ត្រី ដើម្បី​វឌ្ឍនភាព​សង្គម​ឆ្ពោះទៅ​លើកកម្ពស់​សិទ្ធិ​ស្ថានភាព ជីវភាព ឋានៈ តួនាទី​របស់​ស្ត្រី​ក៏​ដូច​ជា សុខមាលភាព​សង្គម ដោយ​ធ្វើការ​ទប់ស្កាត់ និង​កាត់​បន្ថយ​អំពើ​ហិង្សា​ព្រមទាំង​ដោះស្រាយ​ជម្លោះ​នានា​ដោយ​សន្តិវិធី ។

ក្នុង​ឱកាស​នោះ​ដែរ​ក៏​មានការ​ចូលរួម​ថវិកា​ពី​រដ្ឋបាល​ខេត្ត​រដ្ឋបាល​ក្រុង​ស្រុក​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​កម្លាំង​គ្រប់​ប្រភេទ​ឯកឧត្តម​ជាវ តា​យ អភិបាល និង​លោក​ជំទាវ​បាន​ឧ​ប​ត្ថ​ម​ដល់​សមាជិក សមាជិកា​ជា​ស្ត្រី​ចំនួន​១២៥៧​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​៥​ម៉ឺន​រៀល​ដោយ​ចំណាយ​ទឹកប្រាក់​អស់​សរុប​ចំនួន​៦២៨៥០០០០​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ