ម្ចាស់ក្លិបព្រួយបារម្ភខ្លាចបាត់បង់ Messi ពេលនេះរៀបក្បួនចងជើងតារាឆ្នើមរូបនេះ
តាមប្រភពព័ត៌មាន Goal បានឱ្យដឹងថា ម្ចាស់ក្លិបអ្នកមានបុណ្យ Barcelona លោក Josep Maria Bartomeu បានប្រាប់ថា…
តាមប្រភពព័ត៌មាន Goal បានឱ្យដឹងថា ម្ចាស់ក្លិបអ្នកមានបុណ្យ Barcelona លោក Josep Maria Bartomeu បានប្រាប់ថា…
តាមប្រភពព័ត៌មាន Goal បានឱ្យដឹងថា ម្ចាស់ក្លិបអ្នកមានបុណ្យ Barcelona លោក Josep Maria Bartomeu បានប្រាប់ថា Barcelona ពិតជាមិនអាចស្រមៃឃើញជីវិតពេលគ្មានកីឡាករសំខាន់ Lionel Messi បានទេ ហើយក៏កំពុងតែព្យាយាមធ្វើយ៉ាងណាឱ្យគេបន្តកុងត្រានៅទីនេះទៀត ដើម្បីពន្យាពេលចាកចេញរបស់គេ ។
ជើងឯកស៊ុតបាល់ប្រចាំក្លិប Messi បានជួយ Barcelona យកពាន La Liga ៩ដង និង Champions League បាន៤ដង តាំងពីចូលលេងឱ្យក្លិបនេះមក ។ នៅក្នុងរដូវកាលនេះ គេក៏បានរកគ្រាប់បាល់ជូនក្លិបបាន ៣៣គ្រាប់ នៅក្នុងការប្រកួត៣៤ដង ។
លោក Bartomeu បានប្រាប់សារព័ត៌មាន Marca ថា ៖«នៅពេលនេះ ពួកយើងស្រមៃមិនចេញទេពេលគ្មាន Messi តែយើងត្រូវតែត្រៀមខ្លួនសម្រាប់រឿងបែបនេះ ។ វានឹងក្លាយទៅជា Barcelona ខុសប្លែកពីពេលនេះ ។ ពួកយើងត្រូវតែខំរកក្មេងៗដែលមានថ្វីជើងផ្សេងៗទៀត»។
លោកបន្តថា ៖«Leo មានកុងត្រាដល់ឆ្នាំ២០២១ ហើយពួកយើងនឹងធ្វើកុងត្រាមួយទៀត ។ គេមានបំណងចង់ឈ្នះពានជាបន្តបន្ទាប់» ។
ម្ចាស់ក្លិបរូបនេះបានលើកឡើងថា ក្លិបរបស់លោកកំពុងតែប៉ងចង់បានភាពជាម្ចាស់ពានទាំង៣ នៅក្នុងរដូវកាលនេះ និងមានជំនឿទុកចិត្តលើខ្លួនឯងថានឹងអាចធ្វើបាន ៕
ចែករំលែកព័តមាននេះ