ខេត្តកំពង់ធំ ៖ បុរសម្នាក់ស្រវឹងស្រាទៅឆក់ត្រីឆក់ខ្លួនឯងស្លាប់បានកើតឡើង កាលពីវេលាម៉ោង១៤និង១០នាទីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចអូរសាលាស្វាយធំ ស្ថិតក្នុងភូមិតាម៉ិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
បើតាមការបំភ្លឺរបស់ក្រុមគ្រួសារសពឈ្មោះ ឈន កាញ់ ភេទស្រី អាយុ៣៣ឆ្នាំ បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ដោយសារឆក់ត្រីមានឈ្មោះ ខេន ម៉ាប់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករនៅភូមិឃុំកើតហេតុ ។ មុនពេលកើតហេតុជនរងគ្រោះបានអង្គុយផឹកស្រានៅពេលស្រវឹងទើបមានអារម្មណ៍ថា ចង់បានត្រីយកមកក្លែមស្រាក៏បានរៀបចំឧបករណ៍ទៅឆក់ត្រីតែម្នាក់ឯង ខណៈពេលកំពុងឆក់ដោយសារតែអំណាចនៃគ្រឿងស្រវឹងចូលក្នុងពោះនោះធ្វើឲ្យជនរងគ្រោះបានដួលក្នុងទឹកជាមួយនឹងឧបករណ៍ឆក់ក៏បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងទឹកតែម្តងទៅ ។
ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងជំនាញយើងបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្រយា ចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសព និងពិនិត្យកន្លែងកើតហេតុបញ្ជាក់ពីស្នាកស្នាមត្រូវបានឆក់ដោយចរន្តអគ្គិសនីយពិតប្រាកដមែន និងបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ