ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​មុខមាត់ តែ​មិន​ស្គាល់ចិត្ត​ទេ​…​បាន​១០​ម៉ឺន​ដុល្លារ​ប្រុ​ច​បាត់បង​ជា​ទន្សាយ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​២​និង​៣០​នាទី ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០១៩ ក្រុម​ប្រជាពលរដ្ឋ​ដែល​ជា​អាជីវករ​ផ្សារ​សុភមង្គល​ដែល​នៅ​ខាងជើង​ផ្សារ​សាំ​ហាន់​បាន​នាំ​គ្នា​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ទួល​សង្កែ​១ បន្ទាប់​ពី​មេ​តុងទីន​បាន​ប្រមូល​លុយ​រួច​វេច​បង្វិច​រត់​បាត់​ស្រមោល ។ តាម​ប្រភព​បានឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​២​និង​៣០​នាទី ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០១៩ ក្រុម​ប្រជាពលរដ្ឋ​ដែល​ជា​អាជីវករ​ផ្សារ​សុភមង្គល​ដែល​នៅ​ខាងជើង​ផ្សារ​សាំ​ហាន់​បាន​នាំ​គ្នា​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ទួល​សង្កែ​១ បន្ទាប់​ពី​មេ​តុងទីន​បាន​ប្រមូល​លុយ​រួច​វេច​បង្វិច​រត់​បាត់​ស្រមោល ។

តាម​ប្រភព​បានឱ្យ​ដឹង​ថា ក្រុម​អាជីវករ​ទាំងនោះ​បាន​នាំ​គ្នា​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ខាង​ដើម្បី​ឱ្យ​សមត្ថកិច្ច​អន្តរាគមន៍​ក្រោយ​ពី​ត្រូវ​បាន​មេ​តុងទីន​ឈ្មោះ ចែ​រ័​ត្ន អាយុ​៣៨​ឆ្នាំ ដែល​រស់នៅ​បន្ទប់​ជួល​ក្បែរ​គ្នា​បាន​ប្រមូល​លុយ​ជាង​១០​ម៉ឺន​ដុល្លារ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

តាម​ប្រភព​បន្ត​ថា តុងទីន​ដែល​ក្រុម​អាជីវករ​លេង​នោះ​គឺ​ម្នាក់​ៗ​លេង​២​ទៅ​៣​ក្បាល​ដែល​មាន​គ្នា​ជាង​១០០​នាក់ ហើយ​មិន​ដែល​មាន​នរណា​ដេញ​យក​នោះ​ទេ ទើប​មេ​តុងទីន​ចេះ​តែ​ប្រមូល​លុយ​រហូត លុះ​បែកការ​ស្រាប់តែ​បង​ជា​ទន្សាយ​រត់​បាត់​ស្រមោល​ផ្អើល​ឆោឡោ ទើប​នាំ​គ្នា​កាន់​រូបថត​មេ​តុងទីន​ខាងលើ​ទៅ​ដាក់​ពាក្យ​បណ្តឹងសុំ​ការ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ខាងលើ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ