រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាចង់ឲ្យមានការស្រាវជ្រាវលើភាសារខ្មែរ និងការបោះពុម្ភផ្សាយជាភាសារខ្មែរឲ្យច្រើនសម្រាប់ទុកឲ្យយុវជនជំនាន់ក្រោយបានដឹងពីស្នាដៃ ។ ថ្លៃងក្នុងសន្និសីទសារព័តមាន ស្តីពីការរៀបចំទិវាជាតិអំណាន ឆ្នាំ២០១៩ ក្រោមប្រធានបទ ការអានបណ្តុះវប្បធម៌ការសិក្សាពេញមួយជីវិត នារសៀលថ្ងៃទី០១ ខែមីនា នៅទីស្តីការក្រសួង លោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានជំរុញឲ្យមានការសិក្សាស្រាវលើភាសារខ្មែរឲ្យបានច្រើន ព្រមទាំងមានការបោះពុម្ភផ្សាយ ដើម្បីទុកជាស្នាដៃ និងសម្រាប់យុវជនជំនាន់ក្រោយបានអាន ។
លោករដ្ឋមន្ត្រីបានឲ្យដឹងថា សម្រាប់ការស្រាវជ្រាវនេះដែរ លោករដ្ឋមន្ត្រីក៏បានឲ្យដឹងថាក្រសួងក៏នឹងផ្តល់ជាវត្ថុអនុស្សាវរីយ៍ផងដែរ ។ ទាក់ទងសន្និសីទសារព័ត៌មានស្ដីទីការរៀបចំទិវាជាតិអំណានឆ្នាំ២០១៩ ក្រសួងអប់រំយុវជន និងកីឡាបានឲ្យដឹងថា រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងការអភិវឌ្ឍធនធានមនុស្ស កសាងជាតិអោយមានភាពរីកចម្រើនជឿនលឿនដូចប្រទេសអភិវឌ្ឍន៍នានាលើសកលលោក ។
ក្រសួងបានចាត់ទុកថា អំណានជាធាតុដ៏សំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយវិជ្ជាសម្បទាបំណិនសម្បទា និងចរិយាសម្បទា ដើម្បីឆ្លើយតបគោលដៅអប់រំជាតិ ។ ក្រសួងក៏បានលើកឡើងថា ការគោរពទិវាជាតិអំណានដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ មីនា មានគោលបំណងគឺ១- កៀរគរអ្នកចូលរួមគាំទ្រកាន់តែច្រើនកុះករ និងអធិកអធម៌ពីគ្រប់ អ្នកពាក់ព័ន្ធនឹងមហាជនទូទៅ ។ ២-បណ្ដុះទម្លាប់អានជំរុញវប្បធម៌អានលើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធសំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌អរិយធម៌ខ្មែរដល់សិស្សនិស្សិតមន្ត្រីរាជការប្រជាជនគ្រប់រូបក្នុងប្រទេសកម្ពុជា ។ ៣-លើកកម្ពស់ឧស្សាហ៍គុណតម្លៃកេរដំណែលរបស់ជាតិ ។ ៤-សម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលធានាគុណភាពអប់រំប្រកបដោយសមធម៌បរិយាបទ និងលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ។
លោករដ្ឋមន្ត្រីក៏បានលើកកម្ពស់ការអានសៀវភៅ ពិសេសនោះជាភាសាជាតិឲ្យបានច្រើនក្នុងការលើកម្ពស់អភិរក្សថែរក្សាភាសាខ្មែរ ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា« ប្រទេសមួយមានការរីកចម្រើនមិនអាស្រ័យលើវិស័យវិទ្យានោះទេ គឺកើតចេញពីការនោះដែរ » ។ លោកបន្ថែមការនៅថ្ងៃអនាគតក្រសួងក៏លើកកម្ពស់វិស័យខេមរៈសិក្សា ដល់អ្នកស្រាវជ្រាវលើភាសាខ្មែរផងដែរ ។ ក្រសួងក៏បានឲ្យដឹងថា ឆ្នាំ២០១៩នេះ ធានាជាតិត្រូវបានប្រារព្ធឡើង៤លើកមកហើយដែលក្នុងនោះមានប្រធានបទដូចជា ឆ្នាំ២០១៦ ប្រធានបទ១« បណ្ដុះទម្លាប់អានជំរុញវប្បធម៌អាន» ។ ឆ្នាំ២០១៧ប្រធានបទ«អានដើម្បីភាពសុខដុមនៃជីវិត»។ ឆ្នាំ២០១៨ ប្រធានបទ«អំណានជាកំណប់វិជ្ជាមហាសាល »។ ឆ្នាំ២០១៩ ប្រធានបទ«ការអានបណ្តុះវប្បធម៌ការសិក្សាពេញមួយជីវិត » ។
ចែករំលែកព័តមាននេះ