ខេត្តបន្ទាយមានជ័យ ៖ ពាក្សចាស់លោកពោលថា
រពិសដៃផ្ទៃឆ្អែតតែម្នាក់នេះបែរជារពិសដៃពេលដើរព្រៃហាមមិនស្តាប់ ដុតរាលឆេះដំណាំអ្នកដទៃត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានចេញប្រតិបត្តិការចាប់ឃាត់ខ្លួនកសាងសំណុំរឿងទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។ ប្រតិបត្តិការបង្ក្រាប់នេះធ្វើឡើងងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩
វេលាម៉ោង២រសៀល នៅចំណុចភូមិអភិវឌ្ឍន៍ ឃុំទួលពង្រ
ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានឲ្យដឹងថា យោងតាមពាក្យបណ្តឹងជនរងគ្រោះឈ្មោះ អ៊ឹង ស៊ីហុង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតបានបំភ្លឺឲ្យដឹងថា មានជនសង្ស័យឈ្មោះ ម៉ន ទ្រី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅចំណុចភូមិអភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ តែងតែដើរដុតព្រៃនៅក្បែរចំការអំពៅអ្នកដ៏ទៃពេលខ្លះក៏ពន្លត់ទាន់តែពេលខ្លះពន្លត់មិនទាន់បណ្តាលឲ្យឆេះរាលដាលជាច្រើនលើកច្រើនសារមកហើយ ។
កន្លងមកម្ចាស់ចំការតែងតែធ្វើការណែនាំដល់ជនសង្ស័យខាងលើឲ្យបញ្ឈប់សកម្មភាពដើរដុតព្រៃតែជនសង្ស័យមិនព្រមស្តាប់ហើយនៅតែបន្តធ្វើសកម្មភាពដើរដុតព្រៃនៅក្បែរចំការរហូតឆេះរាលដាលបណ្តាលឲ្យឆេះខូចខាតដល់ចំការអំពៅអ្នកដទៃ និងចំការអំពៅរបស់ខ្លួនថែមទៀត ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា
ខ្លួនមិនបានដុតចំការអំពៅអ្នកណាម្នាក់ឡើយគ្រាន់តែដុតស្មៅនៅក្រៅចំការប៉ុណ្ណោះតែចៃដន្យរាលឆេះដល់ចំការអំពៅរបស់គេ និងរបស់ខ្លួនឯង
។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់បន្ថែមទៀតថា ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ
និងយោងតាមការបំភ្លឺរបស់សាក្សីឃើញថា មានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់
ជនសង្ស័យខាងលើអាចត្រូវចោទពីបទ ធ្វើឲ្យខូចខាតដោយចេតនា(ដុតចំការអំពៅអ្នកដ៏ទៃ)
បច្ចុប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី
៕
ចែករំលែកព័តមាននេះ