ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វស្វាដ៏កាចមួយ​ក្បាល បង្ក​ការ​ភ័យខ្លាច​ពេញបរិវេណសាលា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សត្វ​ស្វា​ញី​ដែល​កាច​មួយ​ក្បាល​ ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សហការ​ជាមួយនឹង​កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌដូនពេញ​ធ្វើការ​ដេញចាប់ ដោយ​ប្រើ​កាំភ្លើង​បាញ់ថ្នាំ​សណ្តំ​ឱ្យ​សន្លប់ និង​ចាប់​បញ្ជូន​ទៅ​កាន់​សួនសត្វ​ភ្នំ​តា​ម៉ៅ ក្រោយ​ពី​វា​បាន​ខាំ​ក្មេង​ៗ​សិស្សសាលា…

រាជធានី​ភ្នំពេញ ៖ សត្វ​ស្វា​ញី​ដែល​កាច​មួយ​ក្បាល​ ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សហការ​ជាមួយនឹង​កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌដូនពេញ​ធ្វើការ​ដេញចាប់ ដោយ​ប្រើ​កាំភ្លើង​បាញ់ថ្នាំ​សណ្តំ​ឱ្យ​សន្លប់ និង​ចាប់​បញ្ជូន​ទៅ​កាន់​សួនសត្វ​ភ្នំ​តា​ម៉ៅ ក្រោយ​ពី​វា​បាន​ខាំ​ក្មេង​ៗ​សិស្សសាលា បណ្តាល​អោយរ​ងរ​បួស​ចំនួន​២​នាក់​ជា​បន្តបន្ទាប់​នោះ​។

ប្រតិបត្តិការ​នេះ​ដែរ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​បរិ​វេណ​​សាលា​បឋម​សិក្សា​ព្រះ​នរោត្តម ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​។

ប្រភព​ពី​មន្ត្រី​សាលា​ខណ្ឌដូនពេញ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ដែរ កម្លាំង​ជំនាញ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​សហការ​ជាមួយ​កម្លាំង​អាជ្ញាធរ​ខណ្ឌដូនពេញ បាន​ធ្វើការ​ឡោម​ព័ទ្ធ​ដេញចាប់​សត្វ​ស្វា​ញី​ធំ​មួយ​ក្បាល​។ ការ​ដេញចាប់​សត្វ​ស្វា​ញី​នេះ​ដែរ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​វា​បាន​ខាំ​ក្មេង​ៗ​សិស្សសាលា​បឋម​សិក្សា​ព្រះ​នរោត្តម​ចំនួន ២​នាក់ បណ្តាល​អោយរ​ងរ​បួស​ជា​បន្តបន្ទាប់ នា​ពេល​កន្លង​មកនេះ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ថា ដោយសារ​តែ​សត្វ​ស្វា​ញី​ធំ​មួយ​ក្បាល​ខាងលើ​នេះ​វា​កាច​ និង​ពិបាក​ក្នុង​ការ​តាម​ចាប់​នោះ ទើប​កម្លាំង​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង នេសាទ សម្រេច​ប្រើ​កាំភ្លើង​បាញ់ថ្នាំ​សណ្តំ​ធ្វើ​អោយ​វា​សន្លប់ ទើប​ចាប់​ស្វា​មួយ​ក្បាល​នេះ​បាន​។

ក្រោយ​ពី​ចាប់​ស្វា​ញី​ដែល​កាច​សាហាវ​មួយ​ក្បាល​ខាងលើ​នេះ​បាន​ហើយ ក៏​ធ្វើការ​ប្រគល់​ទៅ​អោយ​មន្ត្រី​អភិរក្ស​សត្វព្រៃ​យក​ទៅ​រក្សា​ទុក​នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា ក្មេង​ៗ​សិស្សសាលា​ដែល​រង​គ្រោះ​ដោយសារ​តែ​សត្វ​ស្វា​ញី​ខាងលើ​ខាំ​នោះ ក៏​កំពុង​តែ​ស្ថិត​ក្រោម​ការ​ជួយ​ឧ​បត្ត​ម្ភ​ព្យាបាល​របួស​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​ខណ្ឌដូនពេញ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ