ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​សោកស្តាយ​ណាស់ ចម្ការ​ដំណាំ​តា​ង៉ែ​ន​ត្រូវ​បាន​ឆេះ​ស្ទើរ​អស់រលីង

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ចម្ការ​តា​ង៉ែ​ន​ហៅ​មៀន​ប៉ៃលិន​មួយ​កន្លែង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​ស្ទើរ​ទាំងស្រុង រួម​ជាមួយនឹង​ម៉ាស៊ីនបូមទឹក និង​សម្ភារ​ចម្ការ​មួយ​ចំនួន​ទៀត ខណៈ​មាន​អ្នក​ដុត​ព្រៃ​នៅ​ក្បែរ​ៗ​ចម្ការ​មិន​បាន​ពន្លត់​ក៏​ឆេះ​រាល​រហូត​ដល់​ឆេះ​ចម្ការ​ដំណាំ​តែ​ម្តង ។ ហេតុការណ៍​ភ្លើង​ឆេះ​ចម្ការ​តា​ង៉ែ​ន​ហៅ​មៀន​ប៉ៃលិន​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២…

ខេត្ត​ប៉ៃលិន ៖ ចម្ការ​តា​ង៉ែ​ន​ហៅ​មៀន​ប៉ៃលិន​មួយ​កន្លែង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​ស្ទើរ​ទាំងស្រុង រួម​ជាមួយនឹង​ម៉ាស៊ីនបូមទឹក និង​សម្ភារ​ចម្ការ​មួយ​ចំនួន​ទៀត ខណៈ​មាន​អ្នក​ដុត​ព្រៃ​នៅ​ក្បែរ​ៗ​ចម្ការ​មិន​បាន​ពន្លត់​ក៏​ឆេះ​រាល​រហូត​ដល់​ឆេះ​ចម្ការ​ដំណាំ​តែ​ម្តង ។

ហេតុការណ៍​ភ្លើង​ឆេះ​ចម្ការ​តា​ង៉ែ​ន​ហៅ​មៀន​ប៉ៃលិន​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ក្រចាប់​លើ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ទទួល​រង​ការ​ខូចខាត​អស់​ប្រហែល​៧០​ភាគរយ ។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ម្ចាស់​ចម្ការ​មានឈ្មោះ សុខ គឹ​ម​ហួរ ភេទ​ប្រុស អាយុ​ជាង​៥០​ឆ្នាំ ប្រពន្ធ​ឈ្ភោះ យ​ន ចំប៉ា រស់នៅ​ក្នុងភូមិ​សង្កាត់​ខាងលើ​ដោយ​ខូចខាត​អស់​ដើម​តា​ង៉ែ​ន​ហៅ​មៀន​ប៉ៃលិន​ចំនួន​១៣៤​ដើម ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​អ្នកចម្ការ​ភ្លើង​ឆេះ​គល់ឈើ​នៅ​ក្បែរ​ចម្ការ ខណៈ​មាន​អ្នក​ដុត​ព្រៃ ដើម្បី​ឱ្យ​ស្រឡះ​ល្អ​ងាយស្រួល​ក្នុង​ការ​ភ្ជួរ​ដី​ដាំពោត និង​ដំឡូង​មី ។ ប៉ុន្តែ បន្ទាប់​ពី​ម្ចាស់​ឃើញ​សភាព​បែប​នេះ​ក៏​មិន​ចាប់អារម្មណ៍​យក​ទឹក​ពន្លត់​ចេញ​ដោយ​ទុក​ចោល ហើយ​ក៏​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​បាត់​ស្រមោល​លុះ​ខ្យល់​បក់​មក​ពី​ទិស​ខាងលិច​គួ​ច​នាំ​កម្ទេច​ឈើ​ដែល​ឆេះ​ធ្លាក់​ទៅ​លើ​សំរាម​នៅ​ក្បែរ​ចម្ការ​ខាងលើ​ក៏​បង្ក​ទៅ​ជា​ភ្លើង​ឆេះ​តែ​ម្តង ។

បន្ទាប់​ពី​ឆេះ​ជិត​អស់​ដំណាំ​នៅ​ក្នុង​ចម្ការ​ទៅ​ហើយ​ទើប​មាន​អ្នក​ជិតខាង​ឃើញ​ក៏​ទូរស័ព្ទ​ហៅ​ម្ចាស់​ឱ្យ​ប្រញាប់​ចូល​ទៅ​ពន្លត់ ។ តែ​គួរ​ឱ្យ​សោកស្តាយ​ដោយសារ​តែ​ភ្លើង​ឆេះ​ពេញកម្លាំង​ទៅ​ហើយ​មិន​អាច​ពន្លត់​ទាន់​ពេល​នោះ​ទេ មាន​តែ​ទុក​ឱ្យ​ឆេះ​តាម​ដំណើរ​រហូត​ដល់​ស្ទើរតែ​អស់​មួយ​ចម្ការ​តែ​ម្តង ។

សូម​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ​ភ្លើង​អគ្គិភ័យ​បាន​ឆេះ​ចម្ការ​ប្រជាពលរដ្ឋ​ចំនួន​៣​លើក​មក​ហើយ​ក៏​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​លើក​មក​ដែរ ជា​ហេតុ​បណ្តាល​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន ។ ដូច្នេះ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ភូមិ​គួរ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដោយ​មុន​នឹង​ចាក​ចេញពីផ្ទះ​របស់​ខ្លួន​ត្រូវ​បិទ​គប់​ភ្លើងអគ្គិសនី​ពន្លត់ភ្លើង​ចង្ក្រាន​ឱ្យ​បាន​រលត់​អស់​ជា​មុន​សិន ដើម្បី​ចៀសវាង​ការ​ខូចខាត អស់​ជា​ច្រើន​ដូច​ករណី​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ