ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច​ផ្អើល​ឆោឡោ​ចិន​រត់គេច​តាម​ច្រក​សម្ងាត់​សណ្ឋាគារ ហ្គោ​ដ​វើ​ល

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ៖ មុន​នេះ​បន្តិច​ម៉ោងជាង​១០​ព្រឹក ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​ដើម​ពុទ្រា​បត់​ចូល​ទៅ​សណ្ឋាគារ​ ហ្គោ​ដ​វើ​ល ​គេ​ឃើញ​មាន​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ជួប​គ្នា​ហាក់​ខុស​ពី​ធម្មតា​គេ​សង្ស័យ​ថា…

ខេត្តបន្ទាយ​មាន​ជ័យ ៖ មុន​នេះ​បន្តិច​ម៉ោងជាង​១០​ព្រឹក ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​ដើម​ពុទ្រា​បត់​ចូល​ទៅ​សណ្ឋាគារ​ ហ្គោ​ដ​វើ​ល ​គេ​ឃើញ​មាន​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ជួប​គ្នា​ហាក់​ខុស​ពី​ធម្មតា​គេ​សង្ស័យ​ថា អាច​កើត​ចេញពី​រឿង​ត្រួតពិនិត្យ​ជនបរទេស​(​ចិន​)​ឬ​អាច​យល់​ច្រឡំ​គ្នា​ក៏​ថា​បាន ។

ប្រភព​ថា ខាង​នគរបាល​អន្តោប្រវេសន៍​ត្រួតពិនិត្យ​ជនបរទេស​រក​អ្នក​ដើរហើរ​មិន​យក​ឯកសារ​តាម​ខ្លួន​ដើម្បី​អប់រំ ប៉ុន្តែ​សង្ស័យ​មានការ​យល់​ច្រឡំ​គ្នា​ជាមួយ​ម្ចាស់​សណ្ឋាគារ​ក៏​កើត​ចេញ​ជា​បញ្ហា​ឡើង​តែ​ម្តង ។

ករណី​នេះ​លោក​វរសេនីយ៍ត្រី សេ​ម មក​រា ប្រធាន​សេនាធិការ​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​លោក​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ។

លោក​វរ​សេន​យ៍​ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា ដំបូង​ខាង​ម្ចាស់​សណ្ឋាគារ​ទូរស័ព្ទ​ប្រាប់​ថា មាន​សមត្ថកិច្ច​ចុះ​ទៅ​ត្រួតពិនិត្យ​ជនបរទេស​បន្ទាប់​មក​មាន​ជម្លោះ​ជាមួយ​សន្តិសុខ​សណ្ឋាគារ​ខាងលើ និង​អ្នក​រត់​ម៉ូតូឌុប​លោក​ក៏​ដឹកនាំ​កម្លាំង​ទៅ​សម្របសម្រួល​កុំឱ្យ​មាន​បញ្ហា ។

ដោយឡែក​ប្រភព​មួយទៀត​បង្ហើប​ថា ខណៈ​ឃើញ​នគរបាល​អន្តោប្រវេសន៍​ត្រួតពិនិត្យ​ជនបរទេស​ចំណុច​ផ្លូវ​ចេញពី​ច​ហៀ​ង​សណ្ឋាគារ​នោះ​ម្ចាស់​សណ្ឋាគារ​សង្ស័យ​យល់​ច្រឡំ​ថា ប៉ះពាល់​ជនបរទេស​ដែល​ស្នាក់​នៅ​ទីនោះ​ក៏​សួរនាំ​ទើប​កើត​មាន​បញ្ហា ។

ជុំវិញ​ករណី​នេះ​លោក អ៑ុ​យ ឆាយ ម្ចាស់​សណ្ឋាគារ​ហ្គោ​ដ​វើ​ល​ប្រាប់​តាម​ទូរស័ព្ទ​ថា ដំបូង​ឃើញ​នគរបាល​អន្តោប្រវេសន៍​ទៅ​ត្រួតពិនិត្យ​ជនបរទេស​នៅ​ម្តុំ​ផ្លូវ​ចូល​សណ្ឋាគារ​របស់​លោក ហើយ​ក្រុម​សន្តិសុខ​សណ្ឋាគារ​សួរនាំ និង​មាន​ជម្លោះ​ជាមួយ​អ្នក​ម៉ូតូឌុប​ផង​ដែរ ។

លោក​បន្ត​ថា ក្រោយ​ពី​សួរនាំ​ដឹង​ថា ជា​កម្លាំង​របស់​ខាង​អន្តោប្រវេសន៍​លោក​ក៏​សុំ​ឱ្យ​នៅ​ស្ថៀ​មសិ​ន​ដើម្បី​សាកសួរ​ទៅ​ជំនាញ​ថា តើ​ជា​ការ​ពិត​អត់​ក៏​កើត​មាន​ជា​បញ្ហា​ព្រោះតែ​ការ​យល់​ច្រឡំ​គ្នា​តែ​ម្តង ។ លោក​ថា ពេល​នេះ​បញ្ហា​បញ្ចប់​ហើយ​គឺ​ដកខ្លួន​ចេញពី​ចំណុច​កើតហេតុ​រៀងខ្លួន​ៗ ។

គួរ​បញ្ជាក់​ថា ចំណុច​ផ្លូវ​ចូល​ជាប់​សណ្ឋាគារ​ខាងលើ​ជា​ផ្លូវ​កាត់​មួយ​ចេញពី​ទឹក​ដីកា​ស៑ី​ណូ​សង្ស័យ​ជនបរទេស​អាច​ធ្វើ​ដំណើ​ចេញចូល​តាម​នោះ​គេច​បា​រ៉ា​ស់​ត្រួតពិនិត្យ​ទើប​នគរបាល​អន្តោប្រវេសន៍​​ទៅ​ឈរជើង​ត្រួតពិនិត្យ​នៅ​ទីនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ