ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ព្នង​តែង​សង់រោង​លើ​ផ្នូរ និង​ដាក់​ពាង​ពីមុខ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ​តាំងពី​បុរាណកាល​មក មនុស្ស​បាន​រស់នៅ​ផ្សារ​ភ្ជាប់​ជាមួយ​ជំនឿ​ផ្សេង​ៗ​ក្នុង​ជីវភាព​ប្រចាំ​​ថ្ងៃ ។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​កតា្ត​ជំនឿ​អរូបី​នៅ​តែ​មាន​ឥ​ទ្ឋិ​ពល​លើ​ជីវិត​មនុស្ស បើ​ទោះបីជា​វិទ្យាសាស្ត្រ​ជឿនលឿន ស្ទើរ​នឹក​ស្មាន​មិន​ដល់​រហូត​អាច​នាំ​យក​មនុស្សលោក​ហោះ​ទៅ​កាន់​ភព​នានា​ក្នុង​ចក្កវាឡ​នេះ​ក៏​ដោយ ។ ជាក់ស្តែង​ជនជាតិ​ដើម​ភាគតិច​ព្នង…

ខេត្តមណ្ឌលគិរី ៖ ​តាំងពី​បុរាណកាល​មក មនុស្ស​បាន​រស់នៅ​ផ្សារ​ភ្ជាប់​ជាមួយ​ជំនឿ​ផ្សេង​ៗ​ក្នុង​ជីវភាព​ប្រចាំ​​ថ្ងៃ ។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​កតា្ត​ជំនឿ​អរូបី​នៅ​តែ​មាន​ឥ​ទ្ឋិ​ពល​លើ​ជីវិត​មនុស្ស បើ​ទោះបីជា​វិទ្យាសាស្ត្រ​ជឿនលឿន ស្ទើរ​នឹក​ស្មាន​មិន​ដល់​រហូត​អាច​នាំ​យក​មនុស្សលោក​ហោះ​ទៅ​កាន់​ភព​នានា​ក្នុង​ចក្កវាឡ​នេះ​ក៏​ដោយ ។

ជាក់ស្តែង​ជនជាតិ​ដើម​ភាគតិច​ព្នង ឬ​ខ្មែរលើ​ដែល​រស់នៅ​ខេត្តមណ្ឌលគិរី បាន​រក្សា​ប្រពៃណី​មួយ​យ៉ាង​ខ្ជាប់​ខ្ជួន គឺ​នៅ​ពេល​មាន​សាច់ញាតិ​ណា​ម្នាក់​ស្លាប់ យក​សព​ទៅ​បញ្ចុះ​ដោយ​មិន​មាន​ពិធី​បូជា​ឡើយ ។ អ្វី​ដែល​ជា​ការ​ចាប់អារម្មណ៍​នឹង​មិន​ដែល​ឃើញ​ពួក​គាត់​ខកខាន​ក្នុង​ការ​ប្រតិបត្តិ គឺ​គ្រប់​ផ្នូរ​សព​ទាំងអស់​សុទ្ធតែ​មាន​សង់រោង​ប្រក់​ដំបូល​ពីលើ និង​មាន​ដាក់​សម្ភារ​ប្រើប្រាស់​នានា ដែល​សព​ធ្លាប់​ប្រើ​ក្នុង​ផ្នូរ​របស់​សព និង​មាន​ពាង​តាំង​ពីមុខ​ផ្នូរ ។

លោក​សី ទូច ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តមណ្ឌលគិរី​ដោយ​យោង​តាម​ចាស់ទុំ​ជា​ជនជាតិ​ព្នង​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ចំពោះ​ការ​ដាក់​សម្ភារ​ដែល​សព​ធ្លាប់​ប្រើប្រាស់​ទៅ​ជាមួយ​នោះ គឺ​ពួក​គាត់​ដែល​ជា​សាច់ញាតិ​របស់​សព​មាន​គោលបំណង​ដើម្បី​តបស្នង​សងគុណ ឬ​ដឹងគុណ​ដល់​ការ​ការ​លះ​បង់​របស់​សព​ដែល​ខិតខំ​ធ្វើ​កិច្ចការ​រកស៊ី​ចិញ្ចឹម​គ្រួសារ ។ វា​ជា​ប្រពៃណី​តាំងពី​ដូនតា​មក​ដែល​ពួក​គាត់​បាន​ធ្វើ ត​ៗ​គ្នា​មិន​ដែល​ខកខាន​ម្តងណា​ឡើយ ។

ចាស់​ព្រឹ​ទ្ឋ​ចា​រ្យ​ជនជាតិ​ដើម​ព្នង​រស់នៅ​ក្នុងភូមិ​ពូ​តាំង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ឲ្យ​ដឹង​ថា ចំពោះ​ទម្លាប់​ដែល​កូនចៅ ឬ​សាច់ញាតិ​សព​យក​សម្ភារ​ប្រើប្រាស់ និង​មាន​ធ្វើ​រោង​ប្រក់​ពីលើ​ផ្នូរ ព្រមទាំង​ដាក់​ពាង​ស្រា ឬ​ពាងទឹក​ពីមុខ​នោះ មិនមែន​ជា​ការ​ទាមទារ​របស់​អ្នក​ស្លាប់​ឡើយ តែ​វា​ជា​ការ​ដឹងគុណ​ចំពោះ​អ្នក​ស្លាប់ ។ វា​ក៏​ជា​ជំនឿ​មួយ​ដែល​អ្នក​នៅ​រស់​យល់​ថា ការ​ដាក់​សម្ភារ​ទាំងនោះ​ជូន​អ្នក​ស្លាប់ គឺ​ទុក​ឲ្យ​ពួក​គាត់​អាច​មាន​របស់របរ​ប្រើប្រាស់​ក្នុង​ភព​ថ្មី​ដែល​អ្នក​សា្ល​ប់​បាន​ទៅ​ដល់ ។

ចំពោះ​ពាងទឹក ឬ​ពាង​ស្រា ដែល​អ្នក​ភូមិ​ជនជាតិ​ព្នង​ដាក់​មុខ​ផ្នូរ​ជូន​សាច់ញាតិ​ដែល​ស្លាប់ តែង​មាន​ចោះ​ទម្លាយ​គូទ​ពីក្រោម​នោះ​ត្រូវ​ពួក​គាត់​បកស្រាយ​ថា ជា​ការ​ចាំបាច់​មួយ​សម្រាប់​ការពារ​មិន​ឲ្យ​មាន​អ្នក​លួច​យក​ពាង​នោះ​ទៅ​ប្រើ ព្រោះ​ពាង​នោះ​ទុក​សម្រាប់​តែ​អ្នក​ស្លាប់​ប៉ុណ្ណោះ បើ​មិន​ដូច្នោះ​ទេ​ប្រាកដជា​មាន​អ្នក​លួច​បាត់​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ