ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​​ប្រកាស​​លុប​បំបាត់​អង្គភាព​របស់​រដ្ឋ​មួយ​ចំ​នួ​ន​​ត្រឹម​ថ្នាក់​ស្រុក

5 ឆ្នាំ មុន
  • កំពត

​រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន​ សែន ​នាយក​រដ្ឋមន្ត្រី​បាន​​អះអាង​នៅ​ពេល​​ខាង​មុខ ​នឹង​មានការ​លុប​ចោល​អង្គភាព​របស់ រដ្ឋ​មួយ​ចំនួន​នៅ​ត្រឹម​ថ្នាក់​ស្រុក​។ ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ​ ធ្វើ​ឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី…

​រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន​ សែន ​នាយក​រដ្ឋមន្ត្រី​បាន​​អះអាង​នៅ​ពេល​​ខាង​មុខ ​នឹង​មានការ​លុប​ចោល​អង្គភាព​របស់ រដ្ឋ​មួយ​ចំនួន​នៅ​ត្រឹម​ថ្នាក់​ស្រុក​។ ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ​ ធ្វើ​ឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី ​នៅ​ខេត្តកំពត ​នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៩​នេះ ​។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា​៖ «​ទាំង​អស់នេះ​ គឺជា​របៀប​វារៈ ​ដែល​ត្រូវធ្វើ​នៅ​ក្នុង​អាណត្តិ​នេះ ហើយ​ខ្ញុំ​នឹង​បន្ត​ថា​ ដើម្បី​ដឹកនាំ​កំណែ​ទម្រ​ង​នេះ​បន្ត​ទៀត ចូល​កន្លែង​ណា ​ត្រូវ​វះកាត់ គឺ​ត្រូវ​កាត់​ចេញ​តែ​ម្តង​ ។ អង្គភាព​រដ្ឋ​មួយ​ចំនួន​ ដែល​មិន​ចាំបាច់ គឺ​លុប​ចេញពី​បញ្ជី​តែ​ម្តង នៅ​ពេល​ខាង​មុខ អភិបាលខេត្ត​នានា​ ស្តាប់​ឲ្យ​ហើយ​ ជាពិសេស​នោះ ​នៅ​ថ្នាក់​ស្រុក ក្រសួង​នានា ​ក៏​ត្រូវ​ស្តាប់ឱ្យបាន​​ច្បាស់​»​។

សម្តេច​​​បន្ត​ថា​៖ «​នៅ​រចនាសម្ព័ន្ធ​ក្រសួង​មួយ​ក្រៅពី​ក្រសួង មាន​អគ្គនាយកដ្ឋាន ក្រៅពី​មន្ទី ក៏​មានកា​រិ​យាយ​ល័យ​នៅ​តាម​ស្រុកដែរ ។ នៅ​ពេល​ខាង​មុខ​នេះ ​នឹង​ត្រូវ​លុប​ចោលកា​រិ​យាយ​ល័យ និង​អង្គភាព​របស់​ក្រសួង​មួយ​ចំនួន​ នៅ​ត្រឹម​ថ្នាក់​ស្រុក​តែ​ម្តង​»​។

សម្តេច​បន្ថែម​ថា ​របស់​ដែល​ត្រូវ​ទុក​នោះ ​គឺ​តំបន់​ប្រតិបត្តិការ ផ្នែក​កងទ័ព កំលាំង​នគរ​​បាល ខាង​សុខា​ភិ​បាល ត្រូវ​ទុក​អប់រំ​ត្រូវ​ទុករៀបចំ​ដែនដី​ត្រូវ​ទុក​ ព្រោះ​វា​សំខាន់ ។​ ឯ​​ក្រៅពី​នោះ ​ត្រូវ​យក​មក​រៀបចំ​ជា​កញ្ចប់ ផ្នែក​ផលិតកម្ម​ ឧ​ទារ​ណ​ហ៍​៖​ ផ្នែក​កសិកម្ម ធនធានទឹក អភិ​វឌ្ឍន៍ជនបទ ឬ​ឧស្សាហកម្ម​រ៉ែ ដាក់​មួយ​ដុំ​ចង្កោម​សេដ្ឋកិច្ច​ ។ ហើយ​សង្គមកិច្ច វប្បធម៌​… ក៏​ដាក់​នៅ​មួយ​ដុំ ឲ្យ​នៅ​ជា​តួអង្គ​រដ្ឋបាល​ឯកភាព ដើម្បី​កុំ​សាំ​ញាំ អា​លូវ​មួយ​ការិ​យា​ល័យ​ពីរ​នាក់​តើ​ធ្វើ​អី?

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តទៀត ។


អត្ថបទសរសេរ ដោយ