តារាឆ្នើម Barcelona បង្ហើបថា Neymar នឹងមក Barcelona វិញ
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កីឡាករជើងខ្លាំងខ្សែប្រយុទ្ធក្លិបអ្នកមានបុណ្យ Luis Suarez បានបោះតម្រុយថា Neymar អាចនឹងមកលេងនៅ…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កីឡាករជើងខ្លាំងខ្សែប្រយុទ្ធក្លិបអ្នកមានបុណ្យ Luis Suarez បានបោះតម្រុយថា Neymar អាចនឹងមកលេងនៅ…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កីឡាករជើងខ្លាំងខ្សែប្រយុទ្ធក្លិបអ្នកមានបុណ្យ Luis Suarez បានបោះតម្រុយថា Neymar អាចនឹងមកលេងនៅ Barcelona វិញក្រោយពីចំណាយពេលតិចជាង២ឆ្នាំនៅ Paris Saint-Germain ។
នាពេលថ្មីៗនេះមានពាក្យចចាមអារាមជាច្រើនលើកឡើងថា Neymar អាចនឹងទៅ Manchester United ក្រោយពេលចាកចេញពី PSG នៅពេលខាងមុខនេះ ។ នៅដើមខែមករាកន្លងមកនេះ ក្លិបអ្នកមានបុណ្យ Barcelona បានទៅទាក់ទងជាមួយនឹង Neymar ហើយបានឃើញថា Neymar នៅតែមានចិត្តស្នេហាជាមួយនឹង Barcelona នៅឡើយ ។
អតីតមិត្តរួមរបស់ Neymar កីឡាករ Luis Suarez បាននិយាយថា ៖«នៅក្នុងពិភពបាល់ទាត់ អ្នកមិនអាចដឹងថាអ្វីនឹងកើតមានឡើងទេ ។ ខ្ញុំអាចនឹងលេងជាមួយគេ (Neymar) ម្តងទៀតនៅ Barcelona រួមទាំងមិត្តភក្តិផ្សេងទៀត» ។
Suarez បានបន្តថា ៖«អ្វីដែល Neymar និយាយគឺត្រូវហើយដែលថា នៅគ្រប់ពេលផ្លាស់ប្តូរកីឡាករ គឺតែងតែមានការនិយាយពីគេរហូត ។ វាគឺអាស្រ័យទៅលើ Neymar តែប៉ុណ្ណោះ ។ អ្វីដែលយើងត្រូវតែធ្វើ គឺឱ្យ Neymar សប្បាយនឹងការសម្រេចចិត្តរបស់ខ្លួនឯង ។ ខ្ញុំគិតថា គេអាចគិតដោយខ្លួនឯងបានហើយ ។ គេមិនចាំបាច់ស្តាប់តាមពាក្យរបស់មហាជនឡើយ» ៕
ចែករំលែកព័តមាននេះ