ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ACU ទទួល​បាន​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​១៥,២៥៣​ច្បាប់​ត្រឹមតែ​២១​ថ្ងៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហៅ​កាត់​ថា ACU នៅ​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩ បាន​ប្រកាស​ពី​លទ្ធផល​នៃ​ការ​ទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​តាម​របប​២​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហៅ​កាត់​ថា ACU នៅ​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩ បាន​ប្រកាស​ពី​លទ្ធផល​នៃ​ការ​ទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​តាម​របប​២​ឆ្នាំ សម្រាប់​ឆ្នាំ​២០១៩​នេះ មាន​ឯកសារ​១៥២៥៣​ច្បាប់​ត្រូវ​បាន​ចូល​មក​អង្គភាព ACU​ត្រឹមតែ​រយៈពេល​២១​ថ្ងៃ (​ពី​ថ្ងៃ​ទី​១​ដល់​២១ ខែមករា ២០១៩ ) ។ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​លោក ចេ​ង ប៊ុ​ន​ឃៀង ប្រធាន​នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ចុះ​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩ ។

លោក​ប្រធាន​នាយកដ្ឋាន​បាន​លើក​ឡើង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​សូម​ជម្រាប​ជូន​សាធារណ​ជន​ឲ្យ​បាន​ជ្រាប​ថា នៅ​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩ នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​បាន​ទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ចំនួន​៦២៩​ច្បាប់ ក្នុង​រយៈពេល​២១​ថ្ងៃ​ដោយ​គិត​ចាប់តាំងពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩ ។ នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំពុល​បាន​ទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​សរុប​មាន​ចំនួន​១៥,២៥៣​ច្បាប់ ។

អង្គភាព ACU បាន​អះអាង​ថា ការ​ទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​តាម​របប​២​ឆ្នាំ ពី​ថ្ងៃ​ទី​១ ដល់​៣១ ខែមករា ឆ្នាំ​២០១៩ គឺ​អនុវត្ត​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​កាលបរិច្ឆេទ​ទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​តាម​របប​២​ឆ្នាំ ឆ្នាំ​២០១៩ ចុះ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ ។ ក្រុមការងារ​នៃ​នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​រង់ចាំ​ទទួល​ឯកសារ​៧​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍ ហើយ​មិន​ឈប់​សម្រាប់​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ និង​ថ្ងៃ​បុណ្យ​ឡើយ ។

យោង​តាម ACU បាន​អះអាង​ថា ចាប់ពី​ថ្ងៃ​ទី​១ ដល់​១៧ ខែមករា ឆ្នាំ​២០១៩ បាន​ទទួល​ឯកសារ​ចំនួន​១៣១៥៧​ច្បាប់ ដែល​ក្នុង​នោះ​ក៏​មាន​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​, សម្តេច​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​, សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ព្រមទាំង​ឧបនាយករដ្ឋមន្ត្រី លោក គាត ឈ​ន់ ប្រធានកិត្តិយស​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ លោក​ជំទាវ មែន សំ​អន​, លោក អ៊ឹម ឈុ​ន​លឹ​ម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​, លោក ប៊ិ​ន ឈិ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​គណៈរដ្ឋមន្ត្រី​, លោក ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ប្រកាស​ទ្រព្យសម្បត្តិ​រួច​ហើយ ៕

កែសម្រួលដោយ