អ្វីៗក្នុងលោកនេះមិនមែនបានមក ឬរត់មករកយើងដោយគ្មានការប្រឹងប្រែងស្វែងរកនោះទេ យ៉ាងណាមិញ សេចក្តីសុខក៏មិនមែនចេះតែបានមក រត់រកយើងដោយងាយៗក៏យ៉ាងនោះដែរ ។
ការដែលបុគ្គលចង់បានសេចក្តីសុខ លុះណាតែប្រឹងប្រែងសិក្សាអប់រំត្រឹមត្រូវតាមផ្លូវចិត្តឱ្យស្គាល់សេចក្ដីពិតនៃជីវិត ចេះឲ្យអភ័យដល់សព្វសត្វ និងចេះគិតរកចំណុចល្អៗមកទុកដាក់ក្នុងខ្លួន ទើបឃើញពន្លឺនៃសេចក្ដីសុខ ។
បញ្ហាសព្វបែបយ៉ាងដែលយើងជួបប្រទះរាល់ថ្ងៃនេះមានទាំងចំណុចល្អ និងអាក្រក់ តែបើយើងមិនចេះចម្រាញ់ មិនចេះអប់រំចិត្តរើសរកចំណុចល្អដើម្បីឲ្យបានសុខខ្លួនឯងទេ យើងនឹងកើតទុក្ខរាល់ថ្ងៃ។
យើងតែងស្វែងរករបស់ដែលមានតម្លៃថ្លៃៗនៅខាងក្រៅខ្លួន ហើយបែរជាបណ្ដោយឲ្យខ្លួនឯងកើតទុក្ខព្រោះតែការចង់បានរបស់នោះទៅវិញ បើតែបែបនេះនឹងមានសេចក្តីសុខមកពីណា ។
ទោះជាយ៉ាងណាក៏ដោយបើយើងព្យាយាមស្វែងរកឱ្យឃើញនូវតម្លៃនៃជីវិតខ្លួនឯង នៅត្រង់ការឈ្នះសេចក្ដីទុក្ខនោះ ជីវិតយើងនឹងបានរស់នៅដោយសេចក្ដីសុខ ជាមួយនឹងអារម្មណ៍ស្ងប់ត្រជាក់ ចិត្តស្ងប់ល្អទើបជាសុខពិតប្រាកដ ។
ចែករំលែកព័តមាននេះ