ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងនេះអាជ្ញាធរដោះមិនចេញ​ នាំគ្នា​ទៅ​ស្បថ​ក្នុងវត្ត…

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​រាប់រយ​នាក់ ដែល​មាន​ទំនាស់​ដីធ្លី​មក​ពី​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែមករា​ កន្លង​ទៅ បាន​នាំ​គ្នា​មក​ស្ដាប់​ការ​ប្រកាស​ឈ្មោះពលរដ្ឋ…

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​រាប់រយ​នាក់ ដែល​មាន​ទំនាស់​ដីធ្លី​មក​ពី​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែមករា​ កន្លង​ទៅ បាន​នាំ​គ្នា​មក​ស្ដាប់​ការ​ប្រកាស​ឈ្មោះពលរដ្ឋ ​ដែល​ត្រូវ​បាន​ក្រុម​ការ​ងារ​ខេត្ត​ចេញ​ប្លង់​កម្ម​សិ​ទិ្ធ​ដីធ្លី​ឱ្យ​​ដោយ​ស្របច្បាប់ ។

ការ​ប្រកាស​នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​វត្ត​មួយដោយ​មានការ​ចូលរួម​ពី​លោក ជឹ​ង ផល្លា អភិបាលរង​ខេត្ត និង​លោក អ៊ុ​ក ចាន់ មន្ត្រី​សុរិយោដី​ខេត្ត និង​ជា​ក្រុមការងារ​ថ្នាក់​ខេត្ត​វាស់វែង​ដីធ្លី​ ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​មាន​ជម្លោះ​ជា​ច្រើន​ឆាំ្ន​នៅ​ឃុំ​ត្រពាំង​ភ្លាំង តែ​ហាក់ដូចជា​មិន​បាន​បញ្ចប់​តាម​ការ​សន្យា​របស់​អាជ្ញាធរ​ខេត្ត​ឡើយ ។ អ្នក​មក​អង្គុយ​ចាំ​ស្ដាប់​ដំណឹង​ដែល​អាជ្ញាធរ​ខេត្ត​ប្រកាស​ឈ្មោះ បាន​ក្លាយទៅជា​រឿង​ប្រកែក​គ្នា​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ទៅ​វិញ ។

ពលរដ្ឋ​ម្នាក់​ឈ្មោះ ទន់ រ៉​ន ភេទ​ប្រុស អាយុ​៥២​ឆាំ្ន និយាយ​ថា ដី​របស់​គាត់​មាន​ជាង​២០​ហិ​កតា សុទ្ធតែ​ដាំ​ដំណាំ​រួច​ហើយ ប៉ុន្តែ​ត្រូវ​បាន​ភាគី​ម្ខាង​ទៀត​កាប់​ចោល​អស់ ។ ចំណែក​ពលរដ្ឋ​ឈ្មោះ ជិន ភ​ន ភេទ​ស្រី អាយុ​៦២​ឆាំ្ន និយាយ​ថា រូប​គាត់​ជា​ស្ត្រី​មេម៉ាយ​ចិញ្ចឹម​ចៅ​កំព្រា​៤​នាក់ កាលពី​ថ្ងៃ​ទី​១ ខែមករា​កន្លង​ទៅ​ថ្មី​ៗ នេះ មាន​អ្នក​ផ្សេង​មក​កាប់​ដើម​ស្វាយ​ចោល​ដណ្ដើម​យក​ដី​ពី​គាត់ ដែល​គាត់​មិន​បាន​លក់​ដី​ទៅ​ឲ្យ​អ្នក​ណា​ទេ។

អ្នក​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង និយាយ​ថា ការ​ហៅ​ពួក​គាត់​ឲ្យ​មក​ស្ដាប់​លោក​អភិបាលរង​ខេត្ត​និយាយ​ពី​រឿង​ដីធ្លី​នៅ​ភូមិ​ព្រៃ​ពាយ គឺជា​រឿង​ដដែល​ៗ ព្រោះ​ដី​មាន​ទំនាស់​ច្រើន​មិន​បាន​ដោះស្រាយ​ឲ្យ​ទៅ​ពលរដ្ឋ​ទេ ឯ​ដី​ខ្លះ​កំពុង​មាន​ទំនាស់​ស្រាប់តែ​មានឈ្មោះ​ក្នុង​បញ្ជី​ដែល​ត្រូវ​បាន​ប្លង់ ។ ពួក​គាត់​និយាយ​ថា ការ​ប្រកាស​របស់​អាជ្ញាធរ​មិន​អាច​បញ្ចប់រឿង​បាន​ទេ ។

លោក ជឹ​ង ផល្លា អភិបាលរង​ខេត្ត មាន​ប្រសាសន៍​ទៅ​កាន់​ពលរដ្ឋ​ថា អ្នក​ដែល​លក់​ដី​ឲ្យ​ទៅ​គេ​ហើយ​មិន​អាច​ដោះស្រាយ​បាន​ទេ ទាល់តែ​តុលាការ​ទើប​អាច​ដោះស្រាយ​បាន ។ ទោះជា​យ៉ាងណា ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​ភូមិ​ព្រៃ​ពាយ ត្រូវ​តែ​បញ្ចប់​នៅ​ឆាំ្ន​២០១៩​នេះ ។ លោក​ជឹ​ង ផល្លា មាន​ប្រសាសន៍​ទៀត​ថា លោក​នឹង​ប្រឹងប្រែង​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លីនៅ​ភូមិ​ព្រៃ​ពាយ​នេះ​ឲ្យ​ចប់​។ លោក​ក៏​បាន​ទាមទារ​ឲ្យ​មានការ​ស្បថ​មួយ​នៅ​មុខ​ព្រះ​អង្គ​ក្នុង​វត្ត ផង​ដែរ បើ​ពលរដ្ឋ​ថា​ដី​នៅ​ក្នុង​តំបន់​នោះ​មាន​ទំនាស់ ។

គេ​បានដឹង​ថា អ្នក​ភូមិ​ព្រៃ​ពាយ​អ្នកខ្លះ​មាន​ដី តែ​អ្នកខ្លះ​មាន​ដី​ហើយ​បែរជា​មាន​ម្ចាស់​ផ្សេង​មក​ដណ្ដើម​កាន់កាប់ និង​អ្នកខ្លះ​ទៀត​លក់​ដី​ឲ្យ​គេ​ហើយ គ្រាន់តែ​ទទួល​ការ​កក់​លុយ​១​ហិ​កតា​៣០០​ដុល្លារ ហើយ​មក​ដល់​ពេល​នេះ​ឲ្យ​លុយមិន​ទាន់​គ្រប់ ទើប​ម្ចាស់​ដី​ជំទាស់​យក​ដី​វិញ​។ ទោះបីជា​បែប​ណា អ្នកមាន​លុយកាក់​បាន​ប្រើ​គ្រឿងចក្រ​កាយ​ដី​ព្រំ​របស់​ខ្លួន​រួច​អស់​ទៅហើយ ៕

អត្ថបទសរសេរ ដោយ