រាជធានីភ្នំពេញ ៖ កម្ពុជានឹងធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីហៅកាត់ថា (ACC –AngKor) នៅពាក់កណ្តាលខែមករានេះ ដើម្បីបង្ហាញពីបេតិកភណ្ឌវប្បធម៌ជាតិដែលត្រូវបានទទួលស្គាល់ជា លក្ខណៈអន្តរជាតិនៅពាក់កណ្តាលខែមករា ឆ្នាំ២០១៩នេះ នៅលើកទឹកដីខេត្តសៀមរាប ។
លោក ឯក ថា អនុប្រធានអនុគណៈកម្មការផ្សព្វផ្សាយ និងសារព័ត៌មាន ACC បានលើក ឡើងក្នុងកិច្ចប្រជុំជាមួយអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី៤ មករា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ត្រូវបានបង្កើតឡើងតាមគំនិតផ្តួចផ្តើមរបស់ប្រទេសកម្ពុជាចិន នេ ប៉ាល់ និងរុស្ស៊ី ហើយកិច្ចព្រមព្រៀងភាពជាដៃគូដ៏គួរឱ្យកោតសរសើរនេះ គឺជាប្រវត្តិសាស្ត្រ សម្រាប់ ICAPP និងបណ្តាគណបក្សនយោបាយនៅអាស៊ី ។
លោកបញ្ជាក់ថា« អីញ្ចឹងកម្ពុជា ចិន រុស្ស៊ី ណេប៉ាល់ ក៏ជាសមាជិកសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP ដែលមានសមាជិកជាងជាង៣៥០ប្រទេសមកប្រទេស៥២មកពីតំបន់អាស៊ី» ។ លោកបន្តថា ACC ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៥ មករា ខាងមុខនេះក៏នឹងបង្ហាញភាពអស្ចារ្យនៃបេតិកភណ្ឌជាតិរបស់កម្ពុជាទាំងបេតិកភណ្ឌរូបបិយ និងអរូវបិយ ដើម្បីបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិដែលចូលរួមផងដែរ ។
លោកបន្តថា គោលបំណងនៃការបង្កើតក្រុមប្រឹក្សាវប្បធម៌អាស៊ី គឺដើម្បីបង្ហាញពីការយោគយល់គ្នាទៅវិញទៅមក និងការផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងសមាជិកនៃក្រុមប្រឹក្សាវប្បធម៌អាស៊ីទាំងរូបបិយ និងអរូបបិយ ។ ជាងនេះ ដើម្បីលើកកម្ពស់តម្លៃសម្បត្តិបេតិកភណ្ឌពិភពលោកដែលជាធនធានសំខាន់មួយរបស់ពិភពលោកផងដែរ ។ លោកបានបញ្ជាក់ថាបេតិកភណ្ឌពិភពកលោកពិតជាមានតម្លៃណាស់សម្រាប់ទាក់ទាញភ្ញៀងជាតិ និងអន្តរជាតិ ហើយ បង្ហាញឲ្យឃើញនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងអាស៊ីតាមរយៈប្រើប្រាស់វប្បធម៌ជាយាន្តក៏ដូចជា ការផ្សាភ្ជាប់ និងធ្វើឲ្យតំបន់អាស៊ីរស់នៅក្នុងសុខដុមរនីយកម្មជាមួយគ្នា ។ ជាមួយគ្នានោះដែរលោកបន្តថា កត្តាដែលធ្វើឲ្យកម្ពុជាត្រូវបានប្រទេសជាសមាជិកបោះឆ្នោតជ្រើសរើសជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ីនៅពេលខាងមុខនេះ ដោយសារតែកម្ពុជា បានធ្វើការថែរក្សាបេតិកភណ្ឌពិភពលោកដោយសារ កម្ពុជា គឺជាប្រទេសមហាអំណាចខាងវប្បធម៌ ។
ជាក់ស្តែងកម្ពុជាមានប្រាសាទអង្គវត្តប្រាទព្រះវិហារប្រាសាទដំបូងព្រៃគុក…ត្រូវបានចុះបញ្ជីនៅអង្គការបេតិកភណ្ឌពិភពលោក ។ ក្រៅពីប្រាសាទកម្ពុជាក៏បានចុះបញ្ជីបេតិកភណ្ឌអរូបបិយមួយចំនួនទៀតដូចជា របាំព្រះរាជ្យទ្រព្យ ចាប៉ីដងវែង ល្ខោនខោលល្បែងទាញព្រាត់ និង ល្ខោនស្រមោលស្បែកធំជាដើម ។
សូមរឮកថា ប្រទេសកម្ពុជាត្រូវបានបោះឆ្នោតជ្រើសតាំងដោយគណៈកម្មាធិការបេតិកភ ណ្ឌពិភពលោក (WHC) ឱ្យធ្វើជាម្ចាស់ផ្ទះនៃសម័យប្រជុំលើកទី៣៧ របស់គណៈកម្មាធិការនេះ ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប កាលពីខែមិថុនា ឆ្នាំ២០១៣ ដែលមានការចូលរួមពីគណៈប្រតិភូអន្តរជាតិយ៉ាងច្រើនដែលមិនធ្លាប់មានពីមុនមករហូតដល់ជាង ១,៤០០រូបមកពីជាង១២០ប្រទេសជាមួយនឹងវត្តមានរបស់អ្នកសារព័ត៌មានជាច្រើនរយនាក់ ផងដែរ ។
ក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេល១០ថ្ងៃនេះព្រះរាជាណាចក្រកម្ពុជាបានធ្វើការជាមួយភាគីពាក់ព័ន្ធនានាដូចជា គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ហើយបានប្រកាសអំពីការចុះបញ្ជីរមណីយដ្ឋានជាង២០កន្លែង រួមទាំងរមណីយដ្ឋានវប្បធម៌ចំនួន១៤កន្លែងផងដែរ ។ កត្តាពាក់ព័ន្ធទាំងនេះបានរួមចំណែកធ្វើឱ្យប្រទេសកម្ពុជាត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលជាស្ថាប័នបុត្រសម្ព័ន្ធរបស់ ICAPP (សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី) ។
ព្រឹត្តិការណ៍នេះមិនមែនជារឿងដែលកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាជាប្រវត្តិជោគជ័ យនៃកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ព្រះរាជាណាចក្រកម្ពុជាតាមរយៈអាយស៊ីស៊ី-អង្គរ ចាប់តាំងពីឆ្នាំ១៩៩២ មក ក្នុងវិស័យវប្បធម៌ ដោយមានសម្បត្តិវប្បធម៌កម្ពុជាចំនួន០៥ ផ្សេង ទៀតត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីយ៍ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានស្ថាបនិកកិត្តិយសក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) នៅខែឧសភា ឆ្នាំ២០១៨ ICAPP បានតែងតាំងសម្តេចតេជោ ហ៊ុន សែន ជាប្រធានស្ថាបនិកកិត្តិយសរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) និងលោកស្រី ឃួន សុដារី អនុប្រធានទី២ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ។
ចំណែកលោក សួស យ៉ារ៉ា សមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាត្រូវបានតែងតាំងជាអគ្គនាយករបស់ ACC ៕
ចែករំលែកព័តមាននេះ