ព្រឹកនេះ…ថៅកែស្រី«ឌែម៉ូគ្លីនិក»និងគ្រូពេទ្យដេរប្រដាប់ភេទ បង្ហាញខ្លួននៅតុលាការ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា នៅវេលាម៉ោង១០ និង១០នាទីព្រឹកថ្ងៃទី០៤ មករា នេះ អ្នកស្រី ហូវ ដាណេ…
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា នៅវេលាម៉ោង១០ និង១០នាទីព្រឹកថ្ងៃទី០៤ មករា នេះ អ្នកស្រី ហូវ ដាណេ…
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា នៅវេលាម៉ោង១០ និង១០នាទីព្រឹកថ្ងៃទី០៤ មករា នេះ អ្នកស្រី ហូវ ដាណេ និងគ្រូពេទ្យផ្នែកដេរប្រដាប់ភេទ បានមកដល់តុលាការម៉ោង១០ និង១០នាទីថ្ងៃទី៤ មករា ដើម្បីសាកសួរបន្ត ។
សេចក្តីរាយការណ៍បន្តថា អ្នកស្រី ហូវ ដាណេ ថៅកែមជ្ឍមណ្ឌលកែសម្ផស្សឌែម៉ូក្លីនិក និងស្ត្រីឈ្មោះ ពៅ សុីណាត ជាអ្នកគ្រូពេទ្យជំនាញខាងដេរប្រដាប់ភេទ ។ សំណុំរឿងនេះបានស្ថិតនៅដៃលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរ ។
គួររំលឹកថា រឿងរ៉ាវរបស់អ្នកស្រី ហូវ ដាណេ ជាថៅកែមជ្ឈមណ្ឌលកែសម្ផស្ស «ឌែម៉ូគ្លីនិក» ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញឱ្យចូលខ្លួនដើម្បីសាកសួរបន្ត កាលពីព្រឹកថ្ងៃទី៣ មករា ហើយនិងគ្រោងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញផងដែរ ។ សេចក្តីរាយការណ៍បន្តថា ដំណើរការនៃការសាកសួរបានធ្វើឡើង ចាប់តាំងពីព្រឹករហូតដល់រសៀលដដែល នៅមិនទាន់ចប់ ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់តាមទូរស័ព្ទឲ្យដឹងថា មកដល់រសៀលថ្ងៃទី៣ មករា បញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មិនទាន់មានការឃាត់ខ្លួនអ្នកស្រី ហូវ ដាណេ នោះនៅឡើយទេ ប៉ុន្តែអាចការិយាល័យជំនាញគេហៅអ្នកស្រីទៅសាកសួរបន្តពីល្ងាចថ្ងៃទី២ មក ។ គួរកត់សម្គាល់ថា កាលពីរសៀលថ្ងៃទី៣ មករា នេះ មានអ្នកប្រមាញ់ព័ត៌មាន
១ក្រុមបានទៅរង់ចាំថតរូប និងយកព័ត៌មានច្បាស់ការណ៍ ពាក់ព័ន្ធការនាំខ្លួនអ្នកស្រីថៅកែមជ្ឈមណ្ឌលកែសម្ផស្ស «ឌែម៉ូគ្លីនិក» នៅសាលាដំបូងរាជធានីភ្នំពេញនោះ។
មានប្រភពព័ត៌មានថា អ្នកស្រី ហូវ ដាណេ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនហើយ និងកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ។ អ្នកស្រី ហូវ ដាណេ បានរងនូវបណ្តឹងរបស់អតិថិជនខ្លួនចោទប្រកាន់ថា «អ្នកស្រីបានគំរាមទារប្រាក់រាប់ម៉ឺនដុល្លារអាមេរិក» ក្រោមរូបភាពបង្ហោះរូបអតិថិជនទៅដេរប្រដាប់ភេទលើបណ្តាញសង្គមហ្វេសប៊ុក បើសិនជាគ្មានប្រាក់ជាថ្នូនោះទេ ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តទៀត ។
ចែករំលែកព័តមាននេះ