អគ្គនាយកឆ្នេរសមុទ្រស្អាតបំផុតលើសកលលោកស្នើសម្តេចដាក់ចេញគម្រោងពិសេសថ្នាក់អន្តរជាតិមួយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក Bruno Bodard…
រាជធានីភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក Bruno Bodard…
រាជធានីភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក Bruno Bodard អគ្គនាយកឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកបានមានប្រសាសន៍ចាត់ទុកការអភិវឌ្ឍឆ្នេរគឺដូចជាការថែរក្សានូវបេតិកភណ្ឌវប្បធម៌របស់ជាតិដែរ ដែលជំនួបនេះប្រព្រឹត្តឡើងនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកោះកុង ក្នងឱកាសដែលលោកអញ្ជើញមកចូលរួមបុណ្យសមុទ្រលើកទី៧ នៅខេត្តកោះកុង ដែលកម្ពុជាមានសក្តានុពលច្រើន និងធ្វើឲ្យមាននិរន្តរភាព ។
លោក Bruo ក៏បានជំរាបជូនសម្តេចផងដែរថា លោកបានមានកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍ក្នុងការរៀបចំគម្រោងនៅពេលខាងមុខដោយបានស្នើគម្រោងមួយគឹគម្រោងប្រណាំងកង់ក្លឹបអន្តរជាតិ ។ ក្នុងនោះគឺឲ្យការប្រណាំងកង់ជាជីពដែលមានអ្នកកីឡាករអាស៊ីមានចិន-កូរ៉េ-ជប៉ុន និងបណ្តាប្រទេសផ្សេងៗនៅក្នុងអាស៊ានរួមជាមួយបណ្តាប្រទេសមកពីអឺរ៉ុបនិងអាមេរិកផងដែរ ។
ចំពោះគោលដៅដែលចម្ងាយប្រវែងនៃការប្រណាំងគឺចាប់ចេញដំណើរពីតារាសាគរ(ខេត្តកោះកុង)ឆ្ពោះទៅលើភ្នំបូកគោ ។ បន្ទាប់ចេញដំណើរពីបូកគោចុះមកក្រុងកែប-កំពត-ក្រុងព្រះសីហនុ ។
ទាក់ទិននឹងគម្រោងក្នុងការស្នើនូវកម្មវិធីការរៀបចំកីឡាប្រណាំងកង់អាជិពនេះសម្តេចតេជោនាយករដ្ឋ្មមន្ត្រីបានឯកភាព និងបានផ្តល់អនុសាសន៍ចំពោការអនុវត្តន៍គួររៀបចំនៅពេលបុណ្យសមុទ្រ ហើយធ្វើនៅរដូវមិនមានភ្លៀងចៀសវាងធ្វើនៅចុងឆ្នាំឬកៀកបុណ្យចូលឆ្នាំ ព្រោះមិនអាចចូលរួមបានទេធ្វើយ៉ាងណាត្រូវធ្វើការសិក្សាជាមួយក្រសួងទេសចរណ៍ និងជ្រើសរើសកាលវិភាគឲ្យបានត្រឹមត្រូវ ៕
ចែករំលែកព័តមាននេះ