ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រង្វង់​មូល​ព្រះ​ម៉ែ​ស្រី​គ្រប់​ល័​ក្ខ​តាំង​លម្អរូប​មាន់គក​បន្ថែម​ទទួល​បានការ​ស្ញើ​ច​សរសើរ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រូបសំណាក់​មាន់គក​ប្រមាណ​ជាង​៣០​មាន់​ដាក់​តាំង​លម្អរូប​សំណាក់​រង្វង់​មូល​ព្រះ​ម៉ែ​ស្រី​គ្រប់​ល័​ក្ខ​ដែល​ប្រជាពលរដ្ឋ​ជំនឿ​ចូល​បន់ស្រន់​សុំ​សេចក្តីសុខ​នៅ​ក្រុង​សិរី​សោ​ភ័ណ ។ នៅ​អំឡុង​ខែធ្នូ ឆ្នាំ​២០១៨ នេះ​គេ​ឃើញ​មាន​រូបសំណាក់​មាន់គក​ប្រមាណ​ជាង​៣០​មាន់​មាន​តូច​មាន​ធំ​ចម្រុះ​ពណ៌​ដែល​ដាក់​លើ​ខឿន​សងខាង​នៅ​ខាងកើត និង​ខាងលិច​រូបសំណាក់​ព្រះ​ម៉ែ​ស្រី​គ្រប់​ល័​ក្ខ​ហើយ​ប្រជាពលរដ្ឋ​នៅ​ក្រុង​សិរី​សោភ័ណ និង​អ្នក​ឆ្លងកាត់​រង្វង់​មូល​ស្រី​គ្រប់​ល័​ក្ខ​បានឃើញ​ពិត​ស្ងើចសរសើរ​ថា ចេះ​រក​ឃើញ​ដាក់​រូប​មាន់គក​ជា​លម្អរូប​សំណាក់​ព្រះ​ម៉ែ​ស្រី​គ្រប់​ល័​ក្ខ…

ខេត្តបន្ទាយមានជ័យ ៖ រូបសំណាក់​មាន់គក​ប្រមាណ​ជាង​៣០​មាន់​ដាក់​តាំង​លម្អរូប​សំណាក់​រង្វង់​មូល​ព្រះ​ម៉ែ​ស្រី​គ្រប់​ល័​ក្ខ​ដែល​ប្រជាពលរដ្ឋ​ជំនឿ​ចូល​បន់ស្រន់​សុំ​សេចក្តីសុខ​នៅ​ក្រុង​សិរី​សោ​ភ័ណ ។

នៅ​អំឡុង​ខែធ្នូ ឆ្នាំ​២០១៨ នេះ​គេ​ឃើញ​មាន​រូបសំណាក់​មាន់គក​ប្រមាណ​ជាង​៣០​មាន់​មាន​តូច​មាន​ធំ​ចម្រុះ​ពណ៌​ដែល​ដាក់​លើ​ខឿន​សងខាង​នៅ​ខាងកើត និង​ខាងលិច​រូបសំណាក់​ព្រះ​ម៉ែ​ស្រី​គ្រប់​ល័​ក្ខ​ហើយ​ប្រជាពលរដ្ឋ​នៅ​ក្រុង​សិរី​សោភ័ណ និង​អ្នក​ឆ្លងកាត់​រង្វង់​មូល​ស្រី​គ្រប់​ល័​ក្ខ​បានឃើញ​ពិត​ស្ងើចសរសើរ​ថា ចេះ​រក​ឃើញ​ដាក់​រូប​មាន់គក​ជា​លម្អរូប​សំណាក់​ព្រះ​ម៉ែ​ស្រី​គ្រប់​ល័​ក្ខ ។

គួរ​រំលឹក​ថា ព្រះ​ម៉ែ​ស្រី​គ្រប់​ល័​ក្ខ​ត្រូវ​បាន​កសាង​ឡើង​មាន​អាយុកាល​ប្រមាណ​ជាង​២០​ឆ្នាំ​មក​ហើយ និង​មាន​ដាំ​ដើម​ឈូក​ដើម្បី​លម្អ​រង្វង់​មូល​ស្រី​គ្រប់​ល័​ក្ខ​ឱ្យ​កាន់តែ​មាន​សោភ័ណ​ភាពល្អ​ថែម​ទៀត ហើយ​អំឡុង​ថ្មី​នេះ​មាន​ថែម​រូបសំណាក់​មាន់គក​បន្ថែម​ដើម្បី​ឱ្យ​កាន់តែ​ស្រស់​ស្អាត​បន្ថែម​មួយ​កម្រិត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ