រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ធ្នូ បានបញ្ជូនក្រុមជនសង្ស័យប្រុសស្រីចំនួន២៤នាក់ ទៅតុលាការពាក់ព័ន្ធនិងគ្រឿងញៀន ។
ក្នុងនោះសមត្ថកិច្ចរកឃើញម្សៅក្រាមពណ៌សថ្លាចំនួន១២កញ្ចប់ប្រភេទម៉ាទឹកកក ជាវត្ថុតាងភ្ជាប់ទៅជាមួយផងដែរ ។
ក្រុមជនសង្ស័យចំនួន២៤នាក់នេះ ត្រូវបានកម្លាំងល្បាតក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ ខណ្ឌដូនពេញ រួមមានការសហការជាមួយកម្លាំងជំនាញការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន២ថ្ងៃក្នុងភូមិសាស្ត្រផ្សេងគ្នា ។
ក្រុមជនសង្ស័យទាំង២៤នាក់សុទ្ធតែពាក់ព័ន្ធគ្រឿងញៀន ហើយភាគច្រើនបោះបង់ចោលមុខរបរប្រចាំថ្ងៃ ប្រមូលផ្តុំគ្នា ប្រព្រឹត្តបទល្មើសផ្សេងៗ បើគ្មានការទប់ស្កាត់ ។
ក្រុមជនសង្ស័យទាំងអស់ ស្ថិតក្នុងដំណាក់កាលស្ថាប័នអយ្យការកំពុងធ្វើការសាកសួរតាមនីតិវិធី មិនទាន់ចោទប្រកាន់ជាផ្លូវការនៅឡើយទេ ៕
ចែករំលែកព័តមាននេះ