ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវរងារ​ចូល​មក​ដល់​ពលរដ្ឋ​សម្រុក​ទិញ​ខោ​វ​អាវ​ជជុះ និង​អាវ​រងា​ជា​ច្រើន​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨​នេះ ខណៈ​រដូវរងា​កំពុង​តែ​ឈាន​ចូ លម​ក​ដល់ ហើយ​ស្រប​ពេល​ធ្លាក់​ខ្យល់​មក​ទិស​ខាងជើង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ទាំង​អ្នក​រស់នៅ​តាម​ស្រែ​ចម្ការ និង​អ្នក​រស់នៅ​ក្នុង​ទីក្រុង​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ផ្សារ ដើម្បី​ទិញ​ខោអាវ​ជជុះ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨​នេះ ខណៈ​រដូវរងា​កំពុង​តែ​ឈាន​ចូ លម​ក​ដល់ ហើយ​ស្រប​ពេល​ធ្លាក់​ខ្យល់​មក​ទិស​ខាងជើង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ទាំង​អ្នក​រស់នៅ​តាម​ស្រែ​ចម្ការ និង​អ្នក​រស់នៅ​ក្នុង​ទីក្រុង​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ផ្សារ ដើម្បី​ទិញ​ខោអាវ​ជជុះ និង​អាវ​រងា​សម្រាប់​ពាក់​ការពារ​ខ្លួន និង​ទប់ទល់​អាកាសធាតុ​ផង​ដែរ ។

   ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ឈ្មោះ សំណាង អាយុ​៤០​ឆ្នាំ ជា​អាជីវករ​លក់​អាវ​ជជុះ​នៅ​ក្នុង​ផ្សារ​ត្រី ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​បាន​លើក​ខោអាវ​ជជុះ និង​ខោអាវ​រងា​មក​ពី​ខេត្តបាត់ដំបង និង​រាជធានី​ភ្នំពេញ​ដោយ​ដឹក​តាម​រថយន្តឈ្នួល​យក​មក​លក់ដូរ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ព្រោះ​ជា​រៀង​រាល់​រដូវរងា​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាំ​គ្នា​សម្រុក​ទិញ ដោយ​អ្នកខ្លះ​ទិញ​៥​ទៅ​១០​កំ​ប្លេ ហើយ​អ្នកខ្លះ​ទៀត​ទិញ​អាវ​រងា​យក​ទៅ​ពាក់ ដើម្បី​ទប់ទល់​អាកាសធាតុ​ដែល​ចាប់ផ្តើម​ត្រជាក់​នា​ពេល​យប់ ។

គាត់​បន្ត​ទៀត​ថា នៅ​ឆ្នាំ​២០១៨​នេះ​ខ្យល់​ទើបតែ​ចាប់ផ្តើម​រងា​ខ្លាំង ហើយ​ការ​លក់ដូរ​របស់​គាត់​ក៏​ដាច់​ផង​ដែរ​ដោយ​ក្នុង​១​ថ្ងៃ​ៗ​អាច​រកបាន​ប្រាក់​ចំណូល​ច្រើន​ជាង​រដូវ​ផ្សេង​ៗ​ព្រោះ​អត់​សូវ​មាន​អ្នក​ចូល​ទិញ​ច្រើន​ដូច​រដូវ​នេះ​ទេ ។

ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ សាន សុខ​លី អាយុ​៣៤​ឆ្នាំ រស់នៅ​ក្នុង​ក្រុងប៉ៃលិន​បានឱ្យ​ដឹង ថា គាត់​ចូល​ចិត្ត​ទិញ​អាវ​ជជុះ​យក​ទៅ​បោក​អ៊ុត​ពាក់​ដេក​យប់ ដើម្បី​ការពារ​កុំឱ្យ​រងារ​ខ្លាំង ។ ជា​ពិសេស​នៅ​រដូវ​នេះ​សម្លៀក​បំពាក់​ធូរ​ថ្លៃ​ដោយ​១​កំ​ប្លេ​ត្រឹមតែ​៤​ទៅ​៥​ពាន់​រៀល​ក៏​អាច​ទិញ​បាន​ដែរ ។ ចំណែក​អាវ​រងា​ក៏​មាន​ច្រើន​ហើយ​តម្លៃ​ថោក​សមរម្យ​ដូច្នេះ​ពួក​គាត់​ម្នាក់​ៗ​ទិញ​យក​ទៅ​ផ្ញើ​ប្តី និង​កូន​នៅ​ឯ​ផ្ទះ ព្រោះ​រដូវរងារ​ឈាន​ចូល​មក​ដល់​ជា​បណ្តើរ​ៗ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ