ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស​ទាំងនេះ​ទម្ងន់​ជាង​១៣​គីឡូក្រាម​…​ស្ងើច​គាត់​ពាក់​លើ​ខ្លួន​​រៀងរាល់ថ្ងៃ

5 ឆ្នាំ មុន

តាម​ប្រភព​ពី Oddity Central បាន​ឲ្យ​ដឹង​ថា អ្នកជំនួញ​វៀតណាម​ម្នាក់ បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មានការ​ភ្ញាក់ផ្អើល​នឹង​ទ​ង្វើ​ដ៏​ប្លែក​របស់​គាត់ ដែល​ទម្លាប់​ពាក់​មាសធំ​ៗ ​ទម្ងន់​ដល់​១៣​គីឡូក្រាមជា​រៀងរាល់ថ្ងៃ និង គ្រប់​ពេល​វេលា​…

តាម​ប្រភព​ពី Oddity Central បាន​ឲ្យ​ដឹង​ថា អ្នកជំនួញ​វៀតណាម​ម្នាក់ បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មានការ​ភ្ញាក់ផ្អើល​នឹង​ទ​ង្វើ​ដ៏​ប្លែក​របស់​គាត់ ដែល​ទម្លាប់​ពាក់​មាសធំ​ៗ ​ទម្ងន់​ដល់​១៣​គីឡូក្រាមជា​រៀងរាល់ថ្ងៃ និង គ្រប់​ពេល​វេលា​ ។ ហេតុតែ​ខ្លាច​មាន​ចោរប្លន់ សុខចិត្ត​ជួល​អង្គរក្ស​៥​នាក់​ អម​ជាប់​ខ្លួន​ជា​និច្ច​ ។

លោក Tran Ngoc Phuc អាយុ​៣៦​ឆ្នាំ បាន​ធ្វើ​ឱ្យ​សារ​ព័ត៌មាន​ទ្រាំ​ មិន​ចុះ​ផ្សាយ​មិន​បានកាលពី​ស​ប្តា​ហ៍​មុន ក្រោយ​ពី​មាន​វី​ឌី​អូ​មួយ​បង្ហោះ​ចូល​ក្នុង YouTube បង្ហាញ​ពី​មាស​ពាក់​ជ្រែក​ខ្លួន​របស់​លោក​។ គេ​ឃើញ​លោក​មាន​ពាក់​ខ្សែ​.ក​ ដូច​ច្រ​វ៉ា​ក់​សោ​​ម៉ូតូ ខ្សែដៃ​ធំ​ៗ​ គប់​ក្បាល​បែក និង​ចិញ្ចៀន​យក្ស ដែល​មាន​ទម្ងន់​សរុប​១៣​គីឡូក្រាម​ ។

លោក Phuc ជឿជាក់​ថា ការ​ពាក់​មាស​ច្រើន​បែប​នេះ គឺ​នាំ​សេចក្តីសុខ​ និង​សំណាងល្អ​មក​ដល់​លោក បើ​ទោះបីជា​ធ្ងន់​បន្តិច​ក៏​ដោយ ​។ លោក​ប្រាប់​ថា គ្រឿងអលង្ការ​ទាំងអស់​​របស់​លោក គឺ​ធ្វើ​ពី​មាស​សុទ្ធ ដែល​ក្នុង​នោះ​ ខ្សែ​.ក​មាន​ទម្ងន់​៥​គីឡូក្រាម ខ្សែដៃ​ធំ​ៗ​ពីរ​ខ្សែ​ មាន​ទម្ងន់​ម្ខាង​៥​គីឡូក្រាម និងចិញ្ចៀន​មាន​ទម្ងន់​៥០០​ក្រាម​ ។ សរុប​ទាំងអស់​លើ​ខ្លួន ​មាន​ទម្ងន់​ជាង​១៣​គីឡូក្រាម ដែល​មាន​តម្លៃ​ជាង៥៥​ម៉ឺន​ដុល្លារ​អា​មេ​
រិ​ក​។

អ្នកជំនួញ​វ័យក្មេង​រូប​នេះថា ​លោក​ចាប់ផ្តើម​ពាក់​មាស​ធ្ងន់​ៗ​លើ​ខ្លួន​តាំងពី​៥​ឆ្នាំ​មុន ក្រោយ​ពេល​គ្រូទាយ​ហុងស៊ុយ​ថា ការ​ពាក់​មាស​អាច​ជួយ​លោក​ឲ្យ​មានសំណាង​ល្អ និងរកស៊ី​មានបាន​ ។ នៅ​ពេល​នេះ លោក​គ្រោង​នឹង​បញ្ជា​ឲ្យ​គេ​ធ្វើ​អាវ​មាស និង​មួក​មាស​ឲ្យ​លោក​ សម្រាប់​ពាក់​នៅ​ថ្ងៃ​ខាង​មុខ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Phuc គឺជា​ម្ចាស់​ក្លិប​ខារ៉ាអូខេ​ប្រណិត​មួយ ​នៅ​ក្នុង​ក្រុង​ហូ​ជី​មិ​ញ ហើយ​ធ្លាប់​ត្រូវប៉ាន់​ក្នុង​ការ​លក់​ប្រេង​តាំងពី​នៅ​អាយុ​២០​ឆ្នាំ​ ។ កាលនោះ លោក​ដើរ​ខ្ចី​លុយ​បងប្អូន​មក​ទិញ​ប្រេង​ទុក ដើម្បី​លក់​វិញ​ក្នុង​តម្លៃ​ថ្លៃ​ពេល​ទីផ្សារ​ឡើង​ ។ ការ​រកស៊ី​របស់​លោក​ចេះ​តែ​ទៅ​មុខ ទើប​បានជា​លោក​មាន​លុយ​ច្រើន​បែប​នេះ ​ ។

អត្ថបទសរសេរ ដោយ