ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ម្តុំ​ផ្សារ​កណ្តាល ខណៈ​ជនបរទេស​ម្នាក់​ដើរ​អុកឡុក​គេឯង​ពេញ​ផ្លូវ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​បរទេស​សង្ស័យ​បែក​ថ្នាំ​ដោះ​អាវ​ដើរ​អុកឡុក​ផ្អើល​គេឯង ត្រូវ​សមត្ថកិច្ច​ខណ្ឌដូនពេញ​ឃាត់ខ្លួន​យក​ទៅ​នាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន្ត​ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១៤៦​នៅ​ចំណុច​ម្តុំ​ផ្សារ​កណ្តាល ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​២…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​បរទេស​សង្ស័យ​បែក​ថ្នាំ​ដោះ​អាវ​ដើរ​អុកឡុក​ផ្អើល​គេឯង ត្រូវ​សមត្ថកិច្ច​ខណ្ឌដូនពេញ​ឃាត់ខ្លួន​យក​ទៅ​នាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន្ត​ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១៤៦​នៅ​ចំណុច​ម្តុំ​ផ្សារ​កណ្តាល ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​២ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្តុំ​ផ្សារ​កណ្តាល​បាន​ទូរស័ព្ទ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា មាន​បុរស​ជនជាតិ​បរទេស​ម្នាក់​សង្ស័យ​បែក​ថ្នាំ​អត់​មាន​ស្លៀក​ខោអាវ​នោះ​ទេ បាន​ដើរ​កណ្តាលផ្លូវ និង​អុកឡុក​គេឯង​ទើប​កម្លាំង​សមត្ថកិច្ច​ខណ្ឌដូនពេញ​បាន​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​នាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៏​ដើម្បី​បញ្ជូន​ទៅ​កាន់​ប្រទេស​ដើម​វិញ ។

លុះ​ពេល​សមត្ថកិច្ច​នាំ​ជនបរទេស​ខាងលើ​ទៅ​ដល់​ទីស្នាក់ការ​អន្តោ​ប្រវេ​សន្ត បែរជា​សមត្ថកិច្ច​មិន​ចង់​ទទួល ដោយ​បាន​បិទ​ភ្លើង​រួច​ដើរ​ចេញ​ទៅ​អង្គុយ​នៅ​ខាងក្រៅ​បាត់ បាន​ប្រមាណ​ជិត​កន្លះ​ម៉ោង​ទើប​ព្រម​ទទួល
យក​ជនបរទេស​នោះ​យក​ទៅ​ខាងក្នុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ