ខេត្តកំពង់ចាម ៖ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូរាប់រយនាក់នៅសាលាបឋមសិក្សា – អនុវិទ្យាល័យទួលថ្ម ស្ថិតនៅសង្កាត់វាលវង់ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី០៥ ធ្នូ ២០១៨ បានទទួលនូវការផ្សព្វផ្សាយ
ច្បាប់ប្រឆាំងអំពើពុករលួយ ដើម្បីឲ្យយល់ដឹងជ្រួតជ្រាប ។ ហើយនឹងរួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីឲ្យសង្គមជាតិ មានការរីកចម្រើន។
លោកជំទាវ ម៉ា សូយ៉ិនដា ឧបការីនៃអង្គភាពប្រឆាំងអំពើរពុករលួយមានប្រសាសន៍ឲ្យដឹងថា ចាប់តាំ
ងពីបានបង្កើតច្បាប់ប្រឆាំងអំពើពុករលួយរហូតមកដល់ពេលនេះមានចំនួន៣៨ មាត្រា ក្នុងនោះមាន
ច្បាប់ស៊ីសំណូកចំនួន១៩មាត្រា ។ ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ គឺជាបញ្ហាមួយដែលមានភាព
ស្មុគស្មាញលំបាកក្នុងការស្រាវជ្រាវផងដែរ ។ លោកជំទាវ ម៉ា សូយ៉ិនដា មានប្រសាសន៍បន្តថា ហេតុដូច្នេះហើយ បានជារាជរដ្ឋាភិបាលកម្ពុជាបានបង្កើតនូវអង្គភាពប្រឆាំងអំពើពុករលួយនេះឡើង ដោយតម្រូវឲ្យមានការផ្សព្វផ្សាយដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋឲ្យបានយល់ដឹង ។ ទន្ទឹមនឹងនោះ គឺមានការបញ្ចូលមេរៀនប្រឆាំងអំពើពុករលួយទៅក្នុងកម្មវិធីសិក្សាត្រូវបានចាប់ផ្តើមពីថ្នាក់កម្រិតបឋមសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សា ហើយនៅឆ្នាំ២០១៧ មេរៀនប្រឆាំងអំពើពុករលួយត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សា ។
តាមការពិនិត្យមានសាលារៀនជាច្រើននៅក្នុងខេត្តកំពង់ចាមមិនទាន់ត្រូវបានទទួលការបណ្តុះបណ្តាលដល់សិស្សនូវឡើយ ។ ហេតុដូច្នេះហើយ ផែនការរបស់រាជរដ្ឋាភិបាលតម្រូវឲ្យបញ្ចូលមេរៀនប្រឆាំងអំពើពុករលួយទៅក្នុងកម្មវិធីសិក្សាសង្គមផ្នែកពលរដ្ឋវិទ្យាក្នុងមួយថ្នាក់ៗមាន៤មេរៀន ២មេរៀន សម្រាប់ឆមាសទី១ និង២មេរៀនទៀតសម្រាប់ឆមាសទី២ ។
ដោយសារតែប្រទេសកម្ពុជាជាហត្ថលេខីមួយនៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយក្នុងនាមយើងជាសមាជិករបស់អនុសញ្ញានៃអង្គការសហប្រជាតិប្រឆាំងអំពើពុករលួយនៅក្នុងច្បាប់ត្រង់មាត្រាទី៦ តម្រូវឲ្យប្រទេសហត្ថលេខីទាំងអស់ត្រូវតែរៀបចំមេរៀនបញ្ចូលក្នុងកម្មវិធីសិក្សា ដើម្បីឲ្យទំពាំងស្នងឫស្សីនៅក្នុងជំនាន់ក្រោយរឹតតែល្អជាងជំនាន់មុនៗ ។
លោកជំទាវ ម៉ា សូយ៉ិនដា ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយបន្ថែមថា ទន្ទឹមនឹងនោះរាជរដ្ឋាភិ
បាលបានបង្កើតអនុក្រិតមួយប្រកាសឲ្យនៅទូទាំងប្រទេសកម្ពុជាប្រកាសឲ្យមានទិវាជាតិអន្តរជាតិ
ប្រឆាំងអំពើពុករលួយ នៅថ្ងៃទី០៩ ធ្នូ រាងរាល់ឆ្នាំ ។ រហូតមកដល់ពេលនេះបានបញ្ជូនអ្នកប្រព្រឹត្តិអំពើ
ពុករលួយចំនួន៥០នាក់ ដែលបម្រើការងារនៅតាមស្ថាប័ននានារបស់រដ្ឋបញ្ជូនទៅកាន់តុលាការ ដើម្បី
វិនិច្ឆ័យទោសតាមច្បាប់ផងដែរ ៕
ចែករំលែកព័តមាននេះ