ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ ! ល្ខោនខោល​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​អ​រូបិយ៍​នៃ​មនុស្សជាតិ​អង្គការ​យូ​ណេ​ស្កូ​ហើយ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​ទូ​ទាំង​ខេត្តស្វាយរៀង​មាន​វត្ត​ចំនួន​២៤៤​វត្ត ស្នាក់​ការ​ថ្វាយបង្គំ​ពា​ហិ​សាសនា (​សាសនា​ដទៃ​) ចំនួន​៤៩​កន្លែង…

ខេត្តស្វាយរៀង ៖ កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​ទូ​ទាំង​ខេត្តស្វាយរៀង​មាន​វត្ត​ចំនួន​២៤៤​វត្ត ស្នាក់​ការ​ថ្វាយបង្គំ​ពា​ហិ​សាសនា (​សាសនា​ដទៃ​) ចំនួន​៤៩​កន្លែង បាន​ទូងស្គរ ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នៃ​ការ​ដាក់​បញ្ចូល «​ល្ខោនខោល​»​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​យ​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ​ក្នុង​នោះ​អ្នកចូលរួម​មាន​ចំនួន​៣៤៦៨​អង្គ​/​នាក់ ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​សំណាក់​លោក​ទីវ​សុភា​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តស្វាយរៀង​នៅ​យប់ ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ។ លោក​ប្រធាន​មន្ទីរ​បានឱ្យ​ដឹង​ទៀត​ថា ដោយឡែក​នៅ​ក្រុង​ស្វាយ​រៀង​វិញ​ក៏​មាន​រៀបចំ​ពិធី​ទូងស្គរ​នេះ​ផង​ដែរ ដោយ​មានការ​ចូលរួម​ពី​លោក​ណុ​ប ចំរើន អភិបាលក្រុង​ស្វាយ​រៀង​តំណាង លោក ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង​បាន​អញ្ជើញ​ក្នុង​ពិធី​វាយគង​ការ​ទូងស្គរ​ទះ​ប៉ោត​គោះ​ត្រដោក​នឹង​បន្លឺ​ឡើង ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នៃ​ការ​ដាក់​បញ្ចូល «​ល្ខោនខោល​» ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​យ​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ និង​មានការ​ចូលរួម​ពី​សង្ឃ សិស្ស និស្សិត សរុប​៧៣​អង្គ​នាក់ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​វត្ត​ព្រៃ​ឆ្លាក់​សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង ។

លោក​ទីវ សុភា ​បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា​នេះ គឺជា​មោទនភាព​ថ្មី​មួយទៀត​សម្រាប់​ប្រជាពលរដ្ឋ និង​ប្រទេស​កម្ពុជា ហើយ​សមិទ្ធផល​នេះ គឺជា​លទ្ធផល​នៃ​កិច្ច​ប្រឹងប្រែង​ដ៏​យូរអង្វែង​និង​ការ​ពុះពារ​យ៉ាង​សកម្ម​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ការ​គាំទ្រ​យ៉ាង​ផុលផុស​ពី​សិល្បៈករ​អង្គការ​សមាគម​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​ក្នុង​វិស័យ​សិល្បៈ​វប្បធម៌ និង​ការ​គាំទ្រ​លើកទឹកចិត្ត​ពី​មហាជន​ទូទៅ និង​ប្រជាជន​កម្ពុជា​ទាំងមូល ។ ការ​ដាក់​បញ្ចូល «​ល្ខោនខោល​» ទៅ​ក្នុង​បញ្ជី​អរូបី​យ៍​នៃ​មនុស្សជាតិ​នា​ពេល​នេះ គឺជា​ការ​រួមចំណែក​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​កាន់តែ​ល្បី​សុះសាយ​ទូ​ទាំង​ពិភពលោក ហើយ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​តួអង្គ​កាន់តែ​លេចធ្លោរ​ថែម​ទៀត​នៅ​លើ​វេទិកា​បេតិកភណ្ឌ​ពិភពលោក ។

សូម​បញ្ជាក់​ថា «​ល្ខោនខោល​» ដែល​ជា​ស្នាដៃ​សិល្បៈ បុរាណ​ដ៏​វិសេសវិសាល​អស្ចារ្យ​របស់​កម្ពុជា​ត្រូវ​បាន​អង្គការ​យូ​ណេ​ស្កូ​សម្រេច​ដាក់​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​អរូបី​យ​នៃ​មនុស្សជាតិ ក្នុង​ឱកាស​កិច្ចប្រជុំ​លើក​ទី​១៣ ក្នុង​ទីក្រុង​ព័រ​ល្វី​ស​នៃ​សាធារណរដ្ឋ​ម៉ូ​រី​ស នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។ នេះ គឺជា​ជោគជ័យ​សម្រាប់​ប្រជាជាតិ​ខ្មែរ​ប្រកបដោយ​មោទនភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ