ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្យុះភ្លៀងវាយប្រហារ​​ផ្ទះពលរដ្ឋអស់៥ តាម​ជួរមាត់ទន្លេមេ​គង្គ​

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​៖ លំនៅ​ឋាន​ពលរដ្ឋ​ ​ស្ថិត​នៅ​ជួរ​មាត់​ទន្លេមេគង្គ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​ នៅ​ក្នុងស្រុក​ឆ្លូង នៅ​តែ​គំរាមកំហែង​ពី​បាតុភាព​បាក់​ដី​ច្រាំង ខណៈ​អំឡុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មានផ្ទះ​ឈើ​តូច​ធំ​របស់​ពលរដ្ឋ ​យ៉ាង​ហោច​ជាង​២០​ខ្នង​ផ្ទះ ដែល​សង់នៅ​ជួរ​មាត់ច្រាំង​ទន្លេ នៅ​តំបន់​ផ្សេង​គ្នា​ក្នុងស្រុក​ឆ្លូង…

ខេត្តក្រចេះ​៖ លំនៅ​ឋាន​ពលរដ្ឋ​ ​ស្ថិត​នៅ​ជួរ​មាត់​ទន្លេមេគង្គ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​ នៅ​ក្នុងស្រុក​ឆ្លូង នៅ​តែ​គំរាមកំហែង​ពី​បាតុភាព​បាក់​ដី​ច្រាំង ខណៈ​អំឡុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មានផ្ទះ​ឈើ​តូច​ធំ​របស់​ពលរដ្ឋ ​យ៉ាង​ហោច​ជាង​២០​ខ្នង​ផ្ទះ ដែល​សង់នៅ​ជួរ​មាត់ច្រាំង​ទន្លេ នៅ​តំបន់​ផ្សេង​គ្នា​ក្នុងស្រុក​ឆ្លូង បាន​រង​ការ​បាក់​ស្រុត​ខូចខាត​ជា​បន្តបន្ទាប់​គ្នា​គួរ​ឲ្យ​ព្រួយបារម្ភ​។

មានផ្ទះ​ឈើ​យ៉ាង​ហោច​៥​ខ្នង​ផ្ទះ​ផ្សេង​ទៀត ដែល​សង់​ជាប់​ៗ​គ្នា​នៅ​តាម​បណ្តោយ​មាត់ ច្រាំង​ទន្លេមេគង្គ​ក្នុងភូមិ​កោះ​កណ្តុរ ឃុំ​ឆ្លូង ស្រុក​ឆ្លូង បាន​ជួប​ហេតុ​ការ​បាក់​ស្រុត ចូល​ទៅ​ក្នុង ទន្លេ​ជាមួយ​និង​ដី​ច្រាំង​ដោយ​ក្នុង​នោះ​មានផ្ទះ​១​ខ្នង ក្រៅពី​បាន​បាក់​រលំ​ថែម​ទាំង​បាន​ឆេះ ស​ន្ឋោ​ស​ន្ឋៅ ដោយសារ​ទុ​ស្សេ​ចរន្ត​ភ្លើង​ ។

ការ​បាក់​ដី​ច្រាំង​ទន្លេ​ដែល​បាន​កើត​មាន​សារ​ជា​ថ្មី​នៅ​យប់​ថ្ងៃ​ទី​២៦ វិច្ឆិកា នេះ​ត្រូវ​បាន អាជ្ញាធរ​ស្រុក​ឆ្លូង​បញ្ជាក់​ថា មិន​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ពលរដ្ឋ​ដែល​ជា​ម្ចាស់ ផ្ទះ​នោះ​ទេ​ដោយសារ​តែ​ស្ថានភាព​ការ​បាក់​បាន​កើត​មាន​យឺត​ៗ ធ្វើ​ឲ្យ​ពួក​គាត់​បាន​ជម្លៀស​ខ្លួន ក៏​ជា​សំភារៈ​ចេញ​មក​ក្រៅ​បាន​ខ្លះ​។​​

ហេតុការណ៍​នេះ គឺ​បាន​បង្ក​ឲ្យ​មាន​ពី​មានផ្ទះ​ឈើ​និង ផ្ទះ​បេតុង​មាន​ចំនួន​៥​ខ្នង​ផ្ទះ ក្នុង​នោះ​មាន​៤​ខ្នង​ផ្ទះ​ជា​លំនៅ​ឋាន​របស់​ពលរដ្ឋ​ជនជាតិ​វៀត ណា​ម​គឺ​ត្រូ​វាប​ខូចខាត​ស្ទើរ​ទាំងស្រុង​។ស្ថានភាព​ការ​បាក់​ច្រាំង​ទន្លេ បង្ក​ឲ្យ​ខូចខាត​លំនៅ​ឋាន​ពលរដ្ឋ​នេះ​ដែរ ក៏​ត្រូវ​បាន​អាជ្ញា ធរ​លើក​ឡើង​ថា ដោយសារ​ខេត្តក្រចេះ​បាន​ទទួល​​រង​នូវ​ជ្រលង​សម្ពាធ​ទាប​ពី​ព្យុះ ​USAGI ដែលមេឃ​បាន​បង្អុរ​ភ្លៀង​ធ្លាក់​យ៉ាង​គំហុក​ក្នុង​អំឡុង​រយៈ​ពេល​២​យប់​១​ថ្ងៃ ធ្វើ​ឲ្យ​ទឹកភ្លៀង​បាន​ហូរ ច្រោះ​ដី​ច្រាំង​ទន្លេ​ដែល​ជា​ប្រភេទ​ដីល្បាប ទើប​ធ្វើ​ឲ្យ​មាន​ការ​បាក់​​ស្រុត​លំនៅ​ឋាន​ខាង លើ​នេះ​។

ប៉ុន្តែ​បើ​ទោះបីជា​អាជ្ញាធរ​បាន​លើក​ឡើង​បែប​នេះ​យ៉ាងណា​ក្តី តែ​ពលរដ្ឋ​វិញ​បាន លើក​ឡើង​ថា មូលហេតុ​ដែល​ស្រុក​ឆ្លូង តែងតែ​ជួប​និង​ស្ថានភាព​បាក់​ច្រាំង​ទន្លេ​ជា​ញឹកញាប់ គឺ​បណ្តាល មក​ការ​ធ្វើ​អាជីវកម្ម​បូម​ក្រួស​​ខ្សាច់​របស់​ក្រុម​ឈ្មួញ​អាជីវកម្ម​ធំ​ៗ​ដែល​កំពុង​តែ​មាន សកម្មភាព​នៅ​កណ្តាលទន្លេ​ជា​រៀងរាល់ថ្ងៃ​។

ពលរដ្ឋ​បាន​លើក​ឡើង​ទៀត​ថា កន្លង​មក​ដោយសារ​តែ​មាន​ក្តី​បារម្ភ​ម​ពី​ការ​បាក់​ច្រាំង​ទន្លេបែប​នេះ ពួក​គាត់​​​បាន​ស្នើ​​ទៅ​អាជ្ញាធរ​ស្រុក​ឲ្យ​មាន​វិធានការ​បញ្ឈប់​អាជីវកម្ម​បូម​ក្រួស​ខ្សាច់ នៅ​កណ្តាលទន្លេ​មេគង្គ​ក្នុង​ស្រុក​មួយ​នេះ តែ​ការ​បញ្ឈប់​បាន​ត្រឹមតែ​មួយ​រយៈពេល​ខ្លី ដោយ​ការ​ធ្វើ​អាជីវកម្ម​នៅ​តែ​ធ្វើ​ទៅ​បាន​ដដែល​ ។

 

អត្ថបទសរសេរ ដោយ