Roberto Carlos ប្រាប់ឈ្មោះកីឡាករ៣រូបពូកែលេង Free Style តែគ្មានឈ្មោះ Messi និង Ronaldo
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា អតីតកីឡាកររបស់ក្លិប Real Madrid និង ក្រុមជម្រើសជាតិប្រេស៊ីល Roberto…
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា អតីតកីឡាកររបស់ក្លិប Real Madrid និង ក្រុមជម្រើសជាតិប្រេស៊ីល Roberto…
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា អតីតកីឡាកររបស់ក្លិប Real Madrid និង ក្រុមជម្រើសជាតិប្រេស៊ីល Roberto Carlos បានប្រាប់ឈ្មោះកីឡាករ៣រូប ដែលលោកគិតថា មានថ្វីជើងខ្លាំងក្នុងការលេង Freestyle ។ ក្នុងនោះ គឺគ្មានសោះឡើយឈ្មោះ Ronaldo ឬ Messi។
Carlos ធ្លាប់ជាកីឡាករជើងខ្លាំងនៅក្រុមជម្រើសជាតិប្រេស៊ីលដែលបានលើកពាន World Cup កាលពីឆ្នាំ២០០២ ។ លោកបានលេងជាមួយនឹងកីឡាករល្បីឈ្មោះជាច្រើនដែលមានដូចជា Rivaldo, Ronaldinho និង Ronaldo Nazario នៅក្រុមជម្រើសជាតិ ។ សម្រាប់ការលេងនៅក្លិបវិញ គឺលោកលេងជាមួយនឹង Zinedine Zidane និង David Beckham ។
នាពេលនេះ លោកគឺជាម្នាក់ក្នុងចំណោមអ្នកឲ្យពិន្ទុសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Red Bull Street Style ឆ្នាំ២០១៨ ។ លោកបានប្រាប់ឈ្មោះកីឡាករ៣នាក់ដែលលោកគិតថា ខ្លាំងខាងទាត់ Freestyle ។
សម្តីរបស់លោកដែលបានដកស្រង់ដោយព័ត៌មាន Marca និយាយថា ៖«នៅក្នុងគំនិតរបស់ខ្ញុំ និង ពីអ្វីដែលខ្ញុំឃើញកន្លងមក កីឡាករ៣នាក់ដែលមានការទាត់ Freestyle ខ្លាំងនោះគឺមាន Zlatan Ibrahimovic, Neymar និង Robinho តែសម្រាប់ Beckham, Zidane និង Ronaldo Nazario ក៏ល្អដែរ» ។
គួរបញ្ជាក់ផងដែរថា Roberto Carlos កាលពីមុនលេងបានល្អនៅ Real Madrid ដែលលោកបានឡើងលេងចំនួន៥២៧ដង ហើយរកគ្រាប់បាល់បាន៦៩គ្រាប់ និងជួយ Assist ចំនួន៧៦ដងផ្សេងទៀត ៕
ចែករំលែកព័តមាននេះ