ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​យូរ​ពេក ហើយ​ស្ងាត់​មិន​ឮ​សំឡេង​អ្វី​សោះ ក៏​ឡើង​ទៅ​មើល​ស្រាប់តែ​ប្រទះ​ឃើញ​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាងភ្លើង​ម្នាក់​ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់​ស្លាប់​យ៉ាង​អាណោចអាធ័ម ពេល​ដែល​ដាក់​ជណ្ដើរ​ឡើង​ទៅ​ស្វាន​ដាប់​ជញ្ជាំង​ថ្ម​នៅ​ជាន់​ទី​១ ក្នុង​ការដ្ឋាន​ជួសជុលផ្ទះ​វីឡា​មួយ​កន្លែង បង្ក​ការ​ភ្ញាក់​ដល់​សមត្ថកិច្ច​ចុះ​មក​ត្រួតពិនិត្យ​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ​ត្រង់​ចំណុច​ផ្ទះ​លេខ​៧៨ ផ្លូវ​៥៩២…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាងភ្លើង​ម្នាក់​ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់​ស្លាប់​យ៉ាង​អាណោចអាធ័ម ពេល​ដែល​ដាក់​ជណ្ដើរ​ឡើង​ទៅ​ស្វាន​ដាប់​ជញ្ជាំង​ថ្ម​នៅ​ជាន់​ទី​១ ក្នុង​ការដ្ឋាន​ជួសជុលផ្ទះ​វីឡា​មួយ​កន្លែង បង្ក​ការ​ភ្ញាក់​ដល់​សមត្ថកិច្ច​ចុះ​មក​ត្រួតពិនិត្យ​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ​ត្រង់​ចំណុច​ផ្ទះ​លេខ​៧៨ ផ្លូវ​៥៩២ ក្បែរ​និង​វិទ្យាល័យ​ឥន្ទ្រ​ទេវី ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ អុី​ង វាសនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​ជាងភ្លើង ស្នាក់​នៅ​ភូមិ​ស្លែង​រលើង សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ដែល​ជា​អ្នកធ្វើការ​ជាមួយ​គ្នា​បាន​រៀបរាប់​ប្រាប់​អោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤​ល្ងាច​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​យក​ម៉ូ​ទ័​រ​សម្រាប់​ដាប់​បេតុង​មួយ​គ្រឿង និង​ជណ្ដើរ​ដេក​មួយ ទៅ​ដាប់​ជញ្ជាំង​ថ្ម​ដើម្បី​សម្រាប់​ត​បង្កប់​ខ្សែភ្លើង នៅ​ឯ​ជាន់​ទី​១​តែ​ម្នាក់ឯង​។

លុះ​មក​ដល់​វេលា​កើតហេតុ ដោយ​បាត់​បុរស​រង​គ្រោះ​ខាងលើ​យូរ​ពេក និង​ស្ងាត់​មិន​ឮ​សម្លេង​អ្វី​សោះ គាត់​ក៏​បាន​ឡើង​ទៅ​មើល ស្រាប់តែ​ប្រទះ​ឃើញ​បុរស​រង​គ្រោះ​ដេក​ដួល​ទៅ​នឹង​ដី​ជាប់​ជាមួយនឹង​ជណ្តើរ​ដេក រួម​ទាំង​ម៉ូ​ទ័​រ​ដាប់​បេតុង​ជាប់​នឹង​ខ្លួន​ផង​ដែរ​។

ភ្លាម​នោះ​គាត់​ក៏​បានរ​ត់ទៅ​បិទ​ប្រព័ន្ធ​ភ្លើង ហើយ​បាន​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​ដល់​កម្មករ​ដែល​ធ្វើការ​នៅ​ការដ្ឋាន​នោះ​នាំ​គ្នា​មក​ជួយ​លើក​បុរស​រង​គ្រោះ​ចេញពី​កន្លែង​កើតហេតុ និង​ដឹក​យក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ដែរ ប៉ុន្តែ​ជា​អកុសល​បុរស​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។ បន្ទាប់​មក​គាត់​ក៏​ទាក់ទង​ទៅ​ប្រាប់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​និង​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះ​មក​ជួយ​ធ្វើការ​អន្តរាគមន៍​ត្រួតពិនិត្យ​។

ក្រោយមក​សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​ក្រុង​ក៏​បាន​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​សព​ជន​ង​គ្រោះ រក​ឃើញ​ថា បុរស​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​តែ​ឆក់​ចរន្តអគ្គិសនី​ពិតប្រាកដ​មែន​។

ជំហាន​ដំបូង​សមត្ថកិច្ច​សន្និដ្ឋាន​ថា​គឺ​បណ្តាល​មក​ពី​ខ្សែ​ម៉ូ​ទ័​រ​ដាប់​បេតុង​មាន​តំណ​ និង​ដាច់​រលាត់​ទើប​បណ្តាល​ឲ្យ​ឆ្លង​ចរន្តឆក់​ជនរងគ្រោះ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ សព​បុរស​រង​គ្រោះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​អោយ​សាច់ញាតិ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​លំនៅ​ឋាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ