ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Salah ស៊ីដាច់ Messi ចំពោះ​តម្លៃ​ខ្លួន

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​អាហ្វ្រិក Mohamed Salah បាន​ស៊ីដាច់​កីឡាករ​ជើង​ខ្លាំង​ដាច់​គេ Lionel Messi…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​អាហ្វ្រិក Mohamed Salah បាន​ស៊ីដាច់​កីឡាករ​ជើង​ខ្លាំង​ដាច់​គេ Lionel Messi ចំពោះ​តម្លៃ​ខ្លួន ខណៈ​ដែល Cristiano Ronaldo មិន​បាន​ទាំង​ជាប់​ក្នុង​តារាង Top 10 ផង ។

មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​ការ​សិក្សា​កីឡា (CIES) បាន​បោះផ្សាយ​ពី​តម្លៃ​របស់​កីឡាករ​នីមួយ​ៗ ។ តម្លៃ​ទាំងនោះ គឺ​អាស្រ័យ​លើ​ការ​លេង​របស់​កីឡាករ អាយុ រយៈពេល​កុងត្រា និង ក្លិប​ដែល​ចាប់អារម្មណ៍​ចង់​ទិញ ។

នៅ​លើ​តារាង​គឺ Kylian Mbappe បាន​ឡើង​ជំនួស Harry Kane ក្នុង​តំណែង​ជា​កីឡាករ​ថ្លៃ​ជាងគេ ដែល​មាន​តម្លៃ​ដល់​ទៅ ២១៦.៥​លាន​អឺ​រ៉ូ ខណៈ​ដែល​ជើង​ខ្លាំង​របស់ Tottenham Hotspur កីឡាករ Harry Kane មាន​តម្លៃ​ត្រឹម ១៩៧.៣​លាន​អឺ​រ៉ូ​ប៉ុណ្ណោះ ។

អ្នក​បន្ទាប់​គឹ​ជា​កីឡាករ​ប្រេ​ស៊ី​ល Neymar Jr ដែល​មាន​តម្លៃ​ខ្លួន ១៩៧​លាន​អឺ​រ៉ូ ។ អ្នក​នៅ​លំដាប់​ទី​បួន​គឺ Salah ដែល​ឡើង​មក​លើ Messi ក្នុង​តម្លៃ ១៧៣​លាន​អឺ​រ៉ូ ។ ចំណែកឯ Messi មាន​តម្លៃ​ខ្លួន​ត្រឹមតែ ១៧០.៦​លាន​អឺ​រ៉ូ​ប៉ុណ្ណោះ ។

ដោយឡែក Ronaldo មាន​តម្លៃ​ខ្លួន​កើន​ជាង​មុន​ច្រើន តែ​នៅ​តែ​ទាប​ជាង​គូប្រជែង ។ Ronaldo ឡើង​ពី ២០.២​លាន​អឺ​រ៉ូ ពី​ខែមិថុនា មក​ដល់ ១២៣.៦​លាន​អឺ​រ៉ូ​នៅ​ខែ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ