ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាឃ្មុំ​​យ៉ាង​ធំហក់​​សង្គ្រុប២នាក់​ឪពុក​កូន​…យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ២​នាក់​ឪពុក និង​កូនប្រុស​ដើរ​ដាក់​អន្ទាក់​ក្នុង​ព្រៃ ស្រាប់តែ​ត្រូវ​សត្វ​ខ្លាឃ្មុំ​​យ៉ាង​ធំ​មួយ​ក្បាល​ហក់​មក​ខាំ​កូនរង​របួសធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​ម៉ោង​២​និង​៣០​នាទី​រសៀល នៅ​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​តំបន់​ព្រៃ​ជ្រៅ…

ខេត្តរតនគិរី ៖ ២​នាក់​ឪពុក និង​កូនប្រុស​ដើរ​ដាក់​អន្ទាក់​ក្នុង​ព្រៃ ស្រាប់តែ​ត្រូវ​សត្វ​ខ្លាឃ្មុំ​​យ៉ាង​ធំ​មួយ​ក្បាល​ហក់​មក​ខាំ​កូនរង​របួសធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​ម៉ោង​២​និង​៣០​នាទី​រសៀល នៅ​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​តំបន់​ព្រៃ​ជ្រៅ ស្ថិត​ក្នុងភូមិ​ទំពួន​រឺ​ង​តូច ឃុំ​តា​វែង​ក្រោម ស្រុក​តា​វែង​។

ទាក់ទិន​រឿង​ខាងលើ​នេះ ត្រូវ​សមត្ថកិច្ច​ស្រុក​តា​វែង​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ណ​យ សឺ​អ៊ី ភេទ​ប្រុស អាយុ​១៦ ឆ្នាំ ជនជាតិ​ដើម​ភាគតិច​ព្រៅ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ។ ហើយ​នៅ​ពេល​កើតហេតុ​នោះ សមត្ថកិច្ច​អត់​បានដឹង​ទេ ទើបនឹង​ដឹង​រឿង​នេះ​ពេល​ឪពុក​ដឹក​កូនរង​គ្រោះ​មក​ដល់​មណ្ឌល​សុខភាព​ស្រុក​តា​វែង ។

បើ​តាម​ការ​បំភ្លឺ​ពី​ឪពុក​និង​កូន​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ ម៉ោង​៨​ព្រឹក​គាត់​២​នាក់​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ទៅ​ព្រៃ​មាន​ចម្ងាយ​ជាង​១០​គីឡូ​ម៉ែ​ត ដើម្បី​ដាក់​អន្ទាក់​សត្វព្រៃ ពេល​ទៅ​ដល់​ព្រៃ​ឪពុក​បាន​ដើរ​រាយ​អន្ទាក់ ចំណែក​កូនប្រុស​ដើរ​តាម​ពីក្រោយ ។ ហើយ​នៅ​ម៉ោង​កើតហេតុ​នោះ​ស្រាប់តែ​មាន​សត្វ​ខ្លាឃ្មុំ​មេ​មួយ​ក្បាល​យ៉ាង​ធំ​ពណ៌​ខ្មៅ រត់​ចេញពី​ក្នុង​ព្រៃ​ហក់​មក​ខាំ​កូនប្រុស​ចំ​ជើង​ខាងឆ្វេង​ដាច់​សាច់​អស់​២​ដុំ ។

បុរស​ជា​ឪពុក​បាន​បន្ត​ថា ពេល​នោះ​ឪពុក​បានឃើញ​ដូច្នេះ​យក​ដំបង​ឈើ​ប៉ុន​ក​.​ដៃ​វាយ​សត្វ​ខ្លាឃ្មុំ ដើម្បី​ជួយ​រំដោះ​កូនប្រុស ពេល​ឪពុក​ធ្វើសង្គ្រាម​ជាមួយ​សត្វ​ខ្លាឃ្មុំ​នោះ សត្វ​ខ្លាឃ្មុំ​បាន​បក​មក​ខាំ​គាត់​ឪពុក​វិញ​ម្ដង ហើយ​កូនប្រុស​ឃើញ​សត្វ​ខ្លាឃ្មុំ​បក​មក​ខាំ​ឪពុក​បែប​នេះ ក៏​យក​ដំបង​ជួយ​វាយ​សត្វ​ខ្លាឃ្មុំ​រំដោះ​ឪពុក​វិញ ទើប​សត្វ​ខ្លាឃ្មុំ​ព្រម​ចុះចាញ់ រត់​ចូល​ព្រៃ​បាត់​ទៅ ។

បើ​តាម​ការ​សន្និដ្ឋាន​ពី​ជន​រង​គ្រោះ​ថា សត្វ​ខ្លាឃ្មុំ​មេ​មួយ​ក្បាល​នោះ ទំនង​វា​មានកូន​ទើប​វា​កាច​បែប​នេះ ក្រោយ​ពី​កើតហេតុ​ហើយ​ឪពុក​បាន​ដឹក​កូនប្រុស​រង​គ្រោះ​តាម​ម៉ូតូ​ត្រឡប់​​មក​ផ្ទះ​វិញ ដើម្បី​យក​កូនប្រុស​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​តា​វែង​។ បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​សំរាក​ព្យាបាល ហើយ​ជន​រង​គ្រោះ​បាន​រួច​ផុត​ពី​សេចក្ដីស្លាប់​ហើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ