*ឆ្នាំ១៨៣៦ ទឹកដីអូស្ត្រាលីភាគខាងត្បូងនិងទីក្រុង Adelaide ត្រូវបានរកឃើញ ។
-ប្រទេសអេស្ប៉ាញទទួលស្គាល់ឯករាជ្យ របស់ម៉ិកស៊ិក ។
*ឆ្នាំ១៨៤៦ អៃអូវ៉ាត្រូវបានទទួលស្គាល់ជារដ្ឋទី២៩ របស់សហរដ្ឋអាមេរិក ។
*ឆ្នាំ១៩០៨ រញ្ជួយដីកម្រិត៧,២រីស្ទ័រ ក្នុងទីក្រុង Messina ប្រទេសអ៊ីតាលីបណ្តាលឱ្យមនុស្ស៧៥.០០០នាក់ ស្លាប់បាត់បង់ជីវិត ។
*ឆ្នាំ១៩៧២ លោកគីម អ៊ីលស៊ុង ដែលជានាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណបក្សកម្មករកូរ៉េបានក្លាយទៅជាប្រធានាធិបតីលើកទី១របស់ប្រទេសកូរ៉េខាងជើង ។
*ឆ្នាំ២០០៨ សង្គ្រាមក្នុងប្រទេសសូម៉ាលីៈ យោធារបស់រដ្ឋាភិបាលសហព័ន្ធអន្តរកាលសូម៉ាលីនិងកងទ័ពអេត្យូពីចូលកាន់កាប់ទីក្រុង Mogadishu ដោយគ្មានការប្រឆាំងបាញ់តដៃ ។
*ឆ្នាំ២០០៩ យ៉ាងហោចណាស់ មនុស្ស៤៣នាក់បានស្លាប់បាត់បង់ជីវិតក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតមួយក្នុងទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន ។
*ឆ្នាំ២០១០ បដិវត្តរដូវផ្ការីកអារ៉ាប់ ៖ មានការបះបោរតវ៉ាដ៏ធំមួយក្នុងប្រទេសអាល់ហ្សេរីប្រឆាំងទៅនឹងរដ្ឋាភិបាល ។
-អ្នកបុរាណវិទ្យាអ៊ីស្រាអែលបានរកឃើញសាកសពមនុស្សដែលមានអាយុកាល៤សែនឆ្នាំកន្លងមកហើយ ។ សាកសពនេះត្រូវបានគេជឿថា ជាមនុស្សមកពីទ្វីបអាហ្វ្រិក ។
-ប្រទេសណេប៉ាល់បានធ្វើវិសោធនកម្មច្បាប់ដោយអនុញ្ញាតឱ្យជនបរទេសមានសិទ្ធិសុំក្មេងពិការយកទៅចិញ្ចឹម ។
-ប្រទេសអេស្ប៉ាញបានបណ្តេញអ្នកការទូតពីររូបចេញពីប្រទេសរបស់ខ្លួនដោយចោទប្រកាន់ពីបទធ្វើចារកម្ម ៕
ចែករំលែកព័តមាននេះ