ខេត្តត្បូងឃ្មុំ ៖ ដោយសារតែឃើញសារព័ត៌មានបានចុះផ្សាយពីសកម្មភាពដែលរថយន្តដឹកដីហុយ និងជ្រុះបែបនេះ នៅព្រឹកថ្ងៃទី៣១ តុលា នេះ លោកហួន ពិសិដ្ឋ ប្រធានមន្ទីរបរិស្ថានខេត្ត ដឹកនាំកម្លាំងមន្ត្រីឱវាទ ចុះមកណែនាំដល់ម្ចាស់ទីតាំងដឹកដីទាំង២កន្លែង ។
ទីតាំងរណ្តៅដី២កន្លែងខាងលើ គឺស្ថិតនៅខាងក្រោយភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំដឹកយកអាចម៍ដីលក់ ហើយសកម្មភាពដោយរថយន្តតូច-ធំដឹកដី មិនប្រើប្រាស់កៅស៊ូត្រង់គ្រប ជាហេតុធ្វើឱ្យហុយទ្រលោម និងជ្រុះអាចម៍ដីរាយប៉ាយតាមផ្លូវ បណ្តាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋក្តៅក្រហាយស្ទើរតែ
គ្រប់ៗគ្នា ។
ស្ត្រីចំណាស់ម្នាក់ ឈ្មោះម៉ី ស៊ុន អាយុ៦៧ឆ្នាំ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី៣១ តុលា នេះថា រាល់ថ្ងៃគឺមានរថយន្តតូច-ធំដឹកដីចេញពីក្រោយភូមិ កាត់តាមផ្លូវចំហៀង ជាប់របងព្រំដីរបស់គាត់ ត្រូវបានក្រុមហ៊ុនដឹកដីចាក់ពង្រីកផ្លូវឱ្យធំជាហេតុ បណ្តាលឱ្យដើមម្នាស់របស់គាត់ត្រូវបានងាប់អស់រលីងគាត់បន្តថា រថយន្តដឹកដីកាត់តាមចំហៀងផ្ទះគាត់មានជាច្រើនខែមកហើយ ពេលណាមេឃរាំង ខណៈពេលពេលរថយន្តដឹកដីបើកមកម្តងៗ ហុយទ្រលោម ហើយកូនចៅនាំគ្នាហូបបាយក៏ពិបាក គឺហុយមកចូលចាយសម្លអស់ហើយ ។ យ៉ាងណា គាត់បានសំណូមពរដល់ម្ចាស់ក្រុមហ៊ុនដឹកដី មេត្តាជួយស្រោចទឹកឱ្យបានសើមផ្លូវ ចៀសវាងការហុយមកលើគេឯងបែបនេះ ។
លោកស៊ិន ភារម្យ អាយុ៣៣ឆ្នាំ ជាអ្នកមើលខុសត្រូវកន្លែងរណ្តៅដីបានឱ្យដឹងដែរថា ទីតាំងរណ្តៅដីដែលជីននេះ ត្រូវបានថៅកែគាត់ឈ្មោះរុញ ជាង យកទៅចាក់ពង្រីកដើម្បីបង្កើតរោងចក្រនៅស្រុកត្បូងឃ្មុំ ។ ហើយរូបលោកបានទទួលស្គាល់រថយន្តដីដីកន្លងមក ពិតជាមិនបានគ្របមែន ទើបបណ្តាលឱ្យជ្រុះរាយប៉ាយតាមផ្លូវបែបនេះ ។
ចែករំលែកព័តមាននេះ