ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ​ចំពោះ​ការ​បាត់បង់​លោក​ឧត្តមសេនីយ៍ឯក​មួយ​រូប

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ឆ្លង​ទៅ​តាម​កិច្ច​រៀបចំ​ពិធី​បុណ្យសព​លោក​ឧត្តមសេនីយ៍ឯក ជា ម៉​ន មេបញ្ជា​ការ​​រង​កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៤ គម្រប់​ពេល​៦​ថ្ងៃ ដែល​លោក​ជំទាវ​ជា​ភរិយា កូន…

ខេត្តសៀមរាប ៖ ឆ្លង​ទៅ​តាម​កិច្ច​រៀបចំ​ពិធី​បុណ្យសព​លោក​ឧត្តមសេនីយ៍ឯក ជា ម៉​ន មេបញ្ជា​ការ​​រង​កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៤ គម្រប់​ពេល​៦​ថ្ងៃ ដែល​លោក​ជំទាវ​ជា​ភរិយា កូន កូនប្រសារ ចៅ​ៗ និង​សាច់ញាតិ មិត្តភក្តិ​ទាំងអស់​បាន​ធ្វើការ​បំពេញ​នូវ​កតញ្ញូ​កតវេទី​តា​ធម៌ ក្នុង​ការ​រៀបចំ​ពិធី​តំកល់សព ធ្វើបុណ្យ​ទិ​ក្ខិ​ណា​នុប្ប​ទាន ឧទ្ទិស​កុសលផល​បុណ្យ ជូន​ទៅ​ដល់​ដូង​វិញ្ញាណ​ក្ខ័​ន្ធ​លោក​ឧត្តមសេនីយ៍ឯក ជា ម៉​ន បាន​ប្រព្រឹត្ត​ទៅ​ស័ក្ក​សម និង​គុណ​បំណាច់​ដ៏​ធំធេង​របស់​លោក​ទៅ​តាម​ទំនៀមទំលាប់​ប្រពៃណី​ព្រះពុទ្ធ​សាសនា និង ពិធីការ​កងទ័ព​ផង​ដែរ ។

 នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៨ មាន​ធ្វើ​ពិធី​រំកិលសព​ធ្វើការ​ដង្ហែ​ប្រទក្សិណ​ទៅ​តាម​ដង​វិ​ថី​នានា ក្នុង​ក្រុង​សៀមរាប ព្រមទាំង​បាន​ធ្វើការ​រំកិលសព​យក​ទៅ​ដាក់​ដំកល នៅ​លើ ( មេរុ​) ដែល​ជា​កិច្ច​ចុង​ក្រោយ​នៃ​សព ។

ក្នុង​ពិធី​ប្រគល់​ភ្លើង​បូជាសព​លោក​ឧត្តមសេនីយ៍ឯក ជា ម៉​ន មេបញ្ជាការ​រង​កងទ័ពជើងគោក និង​ជា​មេបញ្ជាការ យោធភូមិ​ភាគ​ទី​៤ ក្រោម​អធិបតីភាព របស់​លោកនាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

រួម​ទាំង​ឯកឧត្តម លោក​ជំទាវ​ជា​សមាជិក​រដ្ឋសភា​, អគ្គមេបញ្ជាការ បញ្ជាការ​រង​, មេបញ្ជាការ​គ្រប់​កងឯកភាព ចំណុះ​ឲ្យ​យោធភូមិ​ភាគ​ទី​៤, អាជ្ញាធរ​ខេត្ត ក្រុង ស្រុក មន្ត្រីរាជការ ស្នងការ​នគរបាលខេត្ត , កងរាជអាវុធហត្ថ​ខេត្ត នាយ​ទា​ហា ពល​ទាហាន និង ប្រជា​ពុទ្ធបរិស័ទ បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណ​ក្ខ័​ន្ត និង រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព និង​ជា​កិច្ច​ចុង​ក្រោយ​នៃ​សព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ