ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វឹកហ្វឺន​កងកម្លាំង​មួក​ខៀវ​២១៦​នាក់ ត្រៀម​ចេញ​បេស​កម្ម​ទៅ​អាហ្វ្រិក​កណ្តាល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នៃ​មជ្ឈមណ្ឌល​រក្សា​សន្តិភាព​កម្ពុជា​បាន​ថ្លែង​ថា កងកម្លាំង​មួក​ខៀវ​ក​ម្ព​ជា​ប្រមាណ ២១៦​នាក់ ត្រូវ​បាន ហ្វឹកហ្វឺន​ក្នុង​សកម្មភាព​បាញ់​គ្រាប់​ពិត មុន​ចេញ​ទៅ​បំពេញបេសកកម្ម​សន្តិភាព​របស់​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល នៅ​ដើមខែ​វិច្ឆិកា​ក្រោយ​នេះ​។…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នៃ​មជ្ឈមណ្ឌល​រក្សា​សន្តិភាព​កម្ពុជា​បាន​ថ្លែង​ថា កងកម្លាំង​មួក​ខៀវ​ក​ម្ព​ជា​ប្រមាណ ២១៦​នាក់ ត្រូវ​បាន ហ្វឹកហ្វឺន​ក្នុង​សកម្មភាព​បាញ់​គ្រាប់​ពិត មុន​ចេញ​ទៅ​បំពេញបេសកកម្ម​សន្តិភាព​របស់​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល នៅ​ដើមខែ​វិច្ឆិកា​ក្រោយ​នេះ​។ លោក​ឧត្តមសេនីយ៍ឯក ហ៊ួ​ត គី​ម​សាន្ត អគ្គនាយករង មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព និង​ជា​នាយក​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ ថ្លែង​ក្នុង​ពិធី​បាញ់​គ្រាប់​ពិត នៅ​ថ្ងៃ​ទី​១៩ ខែតុលា​នេះ ថា “​កម្លាំង​មួក​ខៀវ​កម្ពុជា ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​នេះ គឺ​មាន​ចំនួន​២១៦​នាក់ ដែល​កម្លាំង​ទាំង​អស់នេះ ត្រៀម​ទៅ​បំពេញបេសកកម្ម​នៅ​សាធារណរ​ដ្ធ​អាហ្វ្រិក​កណ្តាល នៅ​ដើមខែ​ក្រោយ​នេះ ជា​កងកម្លាំង​ប្តូរ​វេន​កម្លាំង​ចាស់​ដែល​ត្រូវ​បញ្ចប់​បេសកកម្ម​១​ឆ្នាំ​”​។

លោក​បន្ត​ថា កងកម្លាំង​មួក​ខៀវ​កម្ពុជា ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​នេះ ដោយសារ​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល មាន​បញ្ហា​ប្រឈម​ខ្លាំង​ផ្នែក​សន្តិសុខ ជា​ពិសេស​ក្រុម​ឧទ្ទាម តែងតែ​ពួនស្ទាក់​វាយប្រហារ មក​លើ​កម្លាំង​រក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ​។ លោក​ថា ការ​ឈាន​ដល់​ការ​បាញ់​គ្រាប់​ពិត គឺ​កម្លាំង​មួក​ខៀវ​ទាំងអស់ បាន​ធ្វើការ​បណ្តុះបណ្តាល​នៅ​សាលា​រយៈពេល​១​ឆ្នាំ និង​ចាប់ផ្តើម​បាញ់​គ្រាប់​ពិត​ថ្ងៃនេះ គឺ​សិក្ខាកាម​ទាំងអស់​ទទួល​បាន​ជោគជ័យ និង​បាញ់​ចំ​គោលដៅ​បាន​ល្អ​ទាំងអស់​គ្នា​។ អាវុធ​ដែល​សិក្ខាកាម​ត្រូវ​បាញ់ គឺ​មាន​ប្រភេទ​អាវុធ អាកា​៤៧ អាវុធ​ប្រភេទ PKM កាំភ្លើងយន្ត អាវុធ​ប្រភេទ​កាំភ្លើង​១២,៧ និង​អាវុធ​ប្រភេទ​កាំភ្លើង B40 ផង​ដែរ​។

លោក​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ទៀត​ថា “​កម្លាំង​មួក​ខៀវ ក្រៅពី​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត ក៏​បាន​ហ្វឹកហ្វឺន​លើ​ជំនាញ​ជំនាញ​វិស្វកម្ម មាន​សំណង់​ផ្តេក និង​សំណង់​បញ្ឈរ​, ជំនាញ​បោសសម្អាត​មីន​, ជំនាញ​កម្ទេច​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ និង​គ្រាប់​កែ​ច្នៃ​, ជំនាញ​សុខាភិបាល ជំនាញ​បច្ចេកទេស​បើកបរ រថយន្ត គ្រឿងចក្រ និង​ជួសជុល​កម្រិត​ស្រាល សព្វាវុធ ក្បួន​យុទ្ធវិធី ឋានលេខា លំ​ហាត់​របៀប​កងទ័ព កីឡា​រត់​ឆ្លង​ឧបសគ្គ សិប្បនិម្មិត រត់​ឆ្លង​ឧបសគ្គ​ធម្មជាតិ រត់​ចម្ងាយ រត់​ពាក់កណ្តាល​កម្ម​ង់​ដូ លំ​ហាត់ប្រាណ ២៤ កាយវិកា ភ្លេងបុរាណ សិល្ប​: សាសនា​ប្រពៃណី​ខ្មែរ សង្គ្រោះ​បឋម ការ​សិក្សា​ផ្នែក​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ច្បាប់​សិទ្ធិ​មនុស្ស ច្បាប់ព្រហ្មទណ្ឌ ច្បាប់​សង្គ្រាម អប់រំ​ចិត្តសាស្ត្រ ជាដើម​។

លោក​ជំទាវ ឧត្តមសេនីយ៍ត្រី កុសល ម៉ា​លី​ន​ដា អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ជាតិ រក្សា​សន្តិភាព បាន​ឲ្យ​ដឹង​ថា “​កងកម្លាំង​មួក​ខៀវ​ទាំង​២១៦​នាក់​នោះ ចេញ​ទៅ​បំពេញបេសកកម្ម​អង្គការសហប្រជាជាតិ នៅ​សាធារណៈរដ្ឋ​អាហ្វ្រិក​កណ្តាល នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ ដើម្បី​ប្តូ​វេន​កម្លាំង​ចាស់ ត្រូវ​បាន​បញ្ចប់​បេសកកម្ម រយៈពេល​១​ឆ្នាំ​។ លោក​ជំទាវ មាន​ប្រសាសន៍​ថា កម្លាំង​មួក​ខៀវ​ដែល​ត្រៀមខ្លួន ចូលរួម​បេសកកម្ម​អង្គការសហប្រជាជាតិ​នេះ ពួក​គេ​គឺ​មាន​សមត្ថភាព​គ្រប់គ្រាន់ និង​មាន​ជំនាញ​ច្បាស់លាស់ ដោយសារ​កម្លាំង បាន​ឆ្លងកាត់​វគ្គ​ហ្វឹកហ្វឺន​ត្រឹមត្រូវ ដែល​មាន​យោធា​ចា​រ្យ ជាតិ និង​អន្តរជាតិ ដែល​មាន​មក​ពី​សហរដ្ឋអាមេរិក ចិន ឥណ្ឌា បារាំង ជប៉ុន មន្ត្រី​UNMASS របស់​អង្គការសហប្រជាជាតិ និង​បណ្តា​ប្រទេស​ជា​មិត្ត ច្រើន​នាក់​ទៀត​។

សូម​បញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កម្លាំង​ក្នុង​បេសកកម្ម មាន​ចំនួន​សរុប​ប្រមាណ ៥,៥៧៨​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​ប្រមាណ​ជាង​២៦៤​នាក់ ទៅ​កាន់​ប​ប្រទេស​ចំនួន​៨​។ បច្ចុប្បន្ន​កម្ពុជា​មាន​កម្លាំង​ចំនួន​៨១០​នាក់ ក្នុង​នោះ​កម្លាំង​នារី​ចំនួន​៦៥​នាក់ កំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស​ចំនួន​៥ រួម​មាន ប្រទេស​ស៊ូ​ដង់ ស៊ូ​ដង់​ខាងត្បូង អាហ្វ្រិក​កណ្តាល លី​បង់ និង​ម៉ា​លី​។ ក្នុង​ឆ្នាំ​២០១៨​នេះ ប្រទេស​កម្ពុជា ត្រូវ​បាន​អង្គការសហប្រជាជាតិ ឱ្យ​ចំណាត់ថ្នាក់​លេខ​២៩ ក្នុង​ចំណោម​១២២​ប្រទេស ចំពោះ​កម្លាំង​នារី​បាន​ចំណាត់ថ្នាក់​លេខ​១៧ លើ​១២២​ប្រទេស ដែល​បាន​បរិច្ចាគ​កងកម្លាំង ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​៕

កែសម្រួលដោយ