ខេត្តកែប ៖ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន១៤៥ខ្នង នៅឃុំពងទឹក និងឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានអ្នកភូមិថា ជាខ្យល់ដៃដំរីបានកួចយកដំបូលផ្ទះអស់១៤៥ខ្នង និងរលំបង្គោលភ្លើង ចំនួន២ដើមផងដែរ។ ក្នុងនោមានពលរដ្ឋ២នាក់រងរបួស ត្រូវបានក្រុមសាច់ញាតិ បញ្ជូនទៅកាន់ មន្ទីរពេទ្យខេត្តកែប។ ហេតុការដ៏អាក្រក់បំផុតនេះ បានកើតឡើងនៅវេលាម៉ោង១ និងនាទីរសៀល ថ្ងៃទី១៨ តុលា ២០១៨នេះ។
លោក លឹមតា ភេទប្រុស អាយុ៥៣ឆ្នាំ អ្នកលក់ដូរនៅផ្សារពងទឹក បាននិយាយប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា មនុស្សជាច្រើននាក់បានឃើញខ្យល់គេហៅថាខ្យល់ដៃដំរីខ្មៅ បក់កួចមកចំផ្ទះអ្នកមានរបរលក់ដូរ។ លោក លឹម តា និយាយថា ពេលឃើញហេតុការណ៍បែនេះមនុស្ស ជាច្រើនបាននាំគនារត់ពួនភ័យខ្លាចអំណាចខ្យល់ តែទោះជាបែបណាប្រពន្ធ និងកូនស្រីម្នាក់រងរបួស ពេលកំពុងលក់ដូរ និងអីវ៉ានមួយចំនួន និងតូបលក់ត្រូវបានខ្យល់កាច់បាក់បំផ្លាញអស់។
លោក តូវ សុវណ្ណ អធិការនគរបាលស្រុកដំណាក់ចង្អើរ បានប្រាប់ឲ្យដឹងពីការខូចខាត ដោយសារតែខ្យល់ បានបំផ្លាញ១៤៥ខ្នងផ្ទះ និងពលរដ្ឋ២នាក់បានរងរបួស។ លោក តូវ សុវណ្ណ អធិការស្រុកដំណាក់ចង្អើរ និយាយថា សម្ភារពលរដ្ឋដែលរងគ្រោះក្នុងគ្រោះមហន្តរាយនេះមិនធ្លាប់មានពីមុនទេ។ រីឯក្រុមអាជ្ញាធរខាងអគ្គិសនីបានតបណ្ដាញអគ្គិសនីឡើងវិញបន្ទាប់ពីបានខ្យល់បានកាត់ផ្ដាច់ និងកូនសិស្សសាលាចិនក៏មានការភ័យខ្លាចផងដែរ ពួកគេបាននាំគ្នារត់ចេញពីសាលារៀន៕
ចែករំលែកព័តមាននេះ