ខេត្តព្រះវិហារ ៖ រហូតមកដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នេះ ទៅហើយ គេឃើញគំនរសំរាមនៅតែមានគរដូចភ្នំដដែល ស្ថិតនៅមុខជុំវិញបរិវេណផ្សារកំពង់ប្រណាក ក្រុងព្រះវិហារ ធ្វើឱ្យអាជីវករនិងប្រជាពលរដ្ឋរអ៊ូរទាំខ្លាំងណាស់ ខណៈដែលពួកគាត់បានបង់ភាស៊ីអនាម័យជារៀងរាល់ថ្ងៃខែមិនដែលខានទេ ។
ទាក់ទឹនបញ្ហាសំរាមនេះដែរ ប្រជាពលរដ្ឋក៏ដូចជាអាជីវករក្នុងផ្សារតែងរអ៊ូរទាំច្រើនខែមកហើយ តែអាជ្ញាធរហាក់មិនជះក្លិនស្អុយទាល់តែសោះ ហើយសំរាមនេះដែរ ក៏បានធ្វើឱ្យបាត់បង់សោ
ភ័ណ្ឌភាពផ្សារនិងក្រុងទាំមូល ដែលអភិបាលក្រុងក៏ធ្លាប់ប្រាប់ថា ឱ្យខាងក្រុមហ៊ុនទទួលសេវា
ប្រមូលសំរាមទៅសម្អាតហើយ តែរហូតមកដល់បច្ចុប្បន្ន ក៏នៅមានការយឺតយ៉ាវនៅឡើយ ។
ជុំវិញក្បែរៗបរិវេណចំណតរថយន្ត ស្ថិតក្នុងក្រុង.ខេត្ត.ព្រះវិហារ គេសង្កេតឃើញពោរពេញទៅដោយគំនរនិងសំរាមរាយប៉ាយពាសពេញតាមដងផ្លូវ ហាក់បីដូចជាសួនច្បារមួយប្រកបទៅដោយផ្ការីកស្គុះស្គាយទៅហើយ ទើបអាជ្ញាធរមូលដ្ឋានភូមិ-ឃុំក៏ដូចជាមន្ត្រីជំនាញបរិស្ថាននិងអ្នកម៉ៅការសំរាម ឬចំណតរថយន្តមិនខ្ចីអើពើរឿងសំរាមនេះទាល់តែសោះ។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅជំវិញក្បែរៗបរិវេណនោះ ស្ថិតក្នុងភូមិកណ្ដាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ មីនា ឆ្នាំ២០២៤ ថា គំនរសំរាមដែលរាយប៉ាយ និងគរជាគំនរនោះភាគច្រើកើតចេញពីអ្នកដំណើរ ត្រូវរង់ចាំជិះរយន្តនៅទីចំណតក្រោយពេលមានការហូបចុកចំណីអាហារផ្សេងៗ ឬរបស់របរដែលបានប្រើប្រាស់នោះ មិនមានការវេចខ្ចប់ឲ្យបានត្រឹមត្រូវ រកកន្លែងមានធុងដាក់សម្រាប់ក្រុមហ៊ុនគេមកដឹកជញ្ជូនទេ បែរជាបោះគ្រវែងចោលពាសវាលពាសកាល បង្កឲ្យមានការរាយប៉ាយរងផលប៉ះពាល់ដល់អនាម័យបរិស្ថានស្អាតផងដែរ ។
ប្រភពបន្តថា តាមលំនៅឋានប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះ គេតែងមានការវិចខ្ចប់ត្រឹមត្រូវតាមការណែនាំអាជ្ញាធរ និងជំនាញបរិស្ថាន ដើម្បីងាយស្រួលដល់ក្រុមហ៊ុនសំរាមមកដឹកជញ្ជូនផង ។ ប៉ុន្តែដោយឡែក សំរាមដែលរាយប៉ាយពាសពេញតាមដងផ្លូវនោះ ភាគច្រើនកើតចេញពីអ្នកដំណើររង់ចាំជិះរថយន្ត និងមួយផ្នែកធំទៀតនោះ គឺកើតចេញពីអ្នករទេះគោយន្តកន្ត្រៃដែលមកឈប់សំចតសម្រាកជ្រកម្លប់ពេលថ្ងៃក្តៅជាដើមផង ។ ខណៈនោះ ពួកគេមានហូបចំណីអាហារបាយកញ្ចប់របស់របរផ្សេងៗតែងបោះចោលពាសវាលពាសកាលមិនជ្រួតជ្រាបអំពីការណែនាំដល់ផលប៉ះពាល់បរិស្ថានស្អាតនោះឡើយ។
ទោះជាយ៉ាងនេះក្តី បើមានបងប្អូនប្រជាពលរដ្ឋដែលល្ងឹតល្ងង់មិនយល់អំពីផលប៉ះពាល់ដល់
បរិស្ថានស្អាតក្តី ក៏គួរតែមានអាជ្ញាធរភូមិឃុំ.សង្កាត់.ក្រុងខេត្ត ក៏ដូចជាមន្ទីរបរិស្ថាននោះតែម្តង ត្រូវមានកម្មវិធីសម្អាតបរិស្ថាននៅជុំវិញក្រុងផង ព្រោះអីសំរាមដែលរាយប៉ាយនោះគឺនៅជុំវិញចំណតរថយន្តតាមរបងស្នងការដ្ឋានជាដើមផងចំកណ្តាលទីក្រុងព្រះវិហារតែម្តងសម្រាប់បង្អួតភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិនារដូវចូលឆ្នាំថ្មីនេះឯង។
គំនរនិងសំរាមដែលរាយប៉ាយតាមដងផ្លូវនៅក្នុងក្រុងព្រះវិហារនោះ ប្រជាពលរដ្ឋរស់នៅទីនោះថាមិនមែនទើបតែមានមួយថ្ងៃពីថ្ងៃនោះទេ គឺមានតាំងពីយូរឆ្នាំយូខែមកហើយ អាជ្ញាធរក៏ដូចជាមន្ទីរជំនាញមិនដែលយកចិត្តទុកដាក់យកភ្នែកមើលឬមានផែនការកំចាត់សម្រាមនៅទីនោះឡើយ។
លោក រឹទ្ធ. ជាថៅកែចំណតរថយន្តប្រាប់តាមទូរស័ព្ធ នៅរសៀលថ្ងៃទី២៩ ថា គេធ្វើអនាម័យរហូតមកតើ គ្រាន់តែមានការយឺតយ៉ាវមិនឃើញមានអីបញ្ហាផងល្ងាចឡើងសម្អាតហើយរាល់ថ្ងៃនិងគ្រាន់តែថាអ្នកជិតខាងវាមានអញ្ចេះមានអញ្ចុះទៅធម្មតាមិនអីទេ។
លោកសុងចាន់ សុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានឲ្យដឹង នៅវេលាបន្ទាប់ថា អនុក្រិត្យលេខ១០៧៣ បានប្រគល់កាងារនិងទៅឲ្យក្រុងហើយ រួមទាំងមានថវិកាមានអីទៀត សម្រាប់ខាងមន្ទីរបរិស្ថានមានផ្តល់ខាងបច្ចេកទេសឲ្យទៅខាងក្រុងគេមានក្រុមហ៊ុនប្រមូលសំរាមមានអីទាំងអស់ហើយ ។
លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារបានឲ្យដឹងតាមទូរស័ព្ធនារសៀលថ្ងៃដដែលនោះដែរថា
បានប្រាប់ខាងក្រុមសេវាប្រមូលគេទៅចុះប្រម៉ូលហើយអត់ទាន់ឃើញទេ…? បែបមិនទាន់ឃើញគេទៅឲ្យខាងសេវាចុះទៅប្រម៉ូលហើយ។
ទាក់ទិននិងបញ្ហាសំរាមនេះដែរ មិនមែនមានការកកស្ទះនៅតែបរិវេណចំណត់រថយន្តប៉ុណ្ណោះទេសូម្បីតែនៅជុំវិញ និងខាងមុខផ្សារកំពុងប្រណាកក៏គេតែងសង្កែតគរទុកបង្ករឲ្យមានក្លិនស្អុយ
រលុយនៅទីនោះដែរ ហើយបវេលានេះតទៅ ប្រជាពលរដ្ឋស្ទើរទូទាំងក្រុងទៅហើយ ដែលកំពុងតែរង់ចាំមើលវិធានការ ដើម្បីបរិស្ថានស្អាតពីសំណាក់អាជ្ញាធរក្រុងក៏ដូចជាក្រុមហ៊ុនម៉ៅការសម្អាតនោះ មានប្រសិទ្ធភាពកំរិតណា……?
ចែករំលែកព័តមាននេះ