យុទ្ធនាការផ្ទៃទឹកស្អាត ចាប់ផ្តើមសម្អាតទន្លេសាប
រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថាន នឹងដាក់ចេញនៅថ្ងៃទី០១ ខែមីនា ខាងមុខ យុទ្ធនាការផ្ទៃទឹកស្អាត ដែលចាប់ផ្តើមពីការសម្អាតទន្លេសាប ជាអាទិភាពទី១ ព្រោះកន្លងមក…
រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថាន នឹងដាក់ចេញនៅថ្ងៃទី០១ ខែមីនា ខាងមុខ យុទ្ធនាការផ្ទៃទឹកស្អាត ដែលចាប់ផ្តើមពីការសម្អាតទន្លេសាប ជាអាទិភាពទី១ ព្រោះកន្លងមក…
រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថាន នឹងដាក់ចេញនៅថ្ងៃទី០១ ខែមីនា ខាងមុខ យុទ្ធនាការផ្ទៃទឹកស្អាត ដែលចាប់ផ្តើមពីការសម្អាតទន្លេសាប ជាអាទិភាពទី១ ព្រោះកន្លងមក ទន្លេសាប បានទទួលរងការបោះសំរាម-ប្លាស្ទិក ចូលយ៉ាងច្រើន នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញពិនិត្យមើលសកម្មភាពសម្អាតដងន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដោយម៉ាស៊ីនប្រមូលសំរាមលើផ្ទៃទឹក របស់ក្រុមហ៊ុន Everwave នាព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា យុទ្ធនាការសម្អាតលើផ្ទៃទឹក គឺសម្អាតថង់ប្លាស្ទិកលើផ្ទៃទឹក ទប់ស្កាត់មិនឱ្យហូរចូលទន្លេសាប តែម្តង ដែលជាអាទិភាពចម្បង។ ក្រសួងបរិស្ថានចង់ឱ្យត្រីជាប្រភពប្រូតេអ៊ីនរបស់ប្រជាជនយើង ដែលអាចចិញ្ចឹមជីវិតបានប្រមាណ៧លាននាក់ នៅគង់វង្ស ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា យើងមិនចង់ឱ្យមានការបាត់បង់ត្រី ដោយសារការបំពុលដោយសំរាម និងដោយថង់ប្លាស្ទិក។ នៅពេលថង់ប្លាស្ទិក នៅក្នុងទន្លេសាប នាំឱ្យខូចបរិស្ថាន ពេលវាពុកផុយ ក្លាយជាចំណីត្រី ហើយពេលមនុស្សបរិភោគត្រី នាំឱ្យខូចសុខភាពយើងផងដែរ នោះយើងនឹងខាតបង់ធំ ។ ដូចនេះជំហានទី១ នៃយុទ្ធនាការផ្ទៃទឹកស្អាត ចាប់ផ្តើមពីការសិក្សាលើប្រព័ន្ធ ព្រែក អូរ ស្ទឹង ដែលភ្ជាប់នឹងទន្លេសាប និងការរៀបចំរបាំងតាមប្រប័ន្ធទាំងនោះ ទប់ស្កាត់មិនឱ្យ ប្លាស្ទិកហូរចូលទន្លេសាប ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា យើងត្រូវទប់ស្កាត់ជាមុន កុំឱ្យសំរាមហូរតាមទឹកព្រែក អូរទាំងនោះ ទៅចាក់ចោលក្នុងទន្លេសាប ព្រោះទន្លេសាបមិនមែនជាធុងសំរាម ឬធុងដាក់ថង់ប្លាស្ទិកនោះទេ។ បន្ទាប់មកក្រសួងបរិស្ថាន និងបន្តសហការជាមួយដៃគូ សំអាតទន្លេសាប ដោយស្នើឱ្យជួយបង្កើតម៉ាស៊ីនប្រមូលសំរាមលើផ្ទៃទឹកនៅកម្ពុជា ឱ្យបានច្រើន នោះទន្លេសាបយើងនឹងមានសង្ឃឹមឆ្ពោះទៅភាពស្អាតជាទីមនោរម្យ ទាក់ទាញទេសចរផង និងរក្សាបានប្រភពធនធានធម្មជាតិល្អ តទៅកូនចៅជំនាន់ក្រោយទៀត ៕
ចែករំលែកព័តមាននេះ