ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់.ក! ក្រោយ​ចូលឆ្នាំ​ចប់ ​​សំរាម​រាយ​ប៉ាយ​ពេញ​​​​ផ្លូវ​

5 ខែ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ទីប្រជុំជន​អ្នក​លើ​​បាន​ឲ្យ​ដឹង​ថា សំរាម​ដែល​ឃើញ​នៅ​ស្អេក​ស្កះ​តាម​ចិញ្ចើម​ផ្លូវ និង​នៅ​ជើងទេ​ផ្លូវ​នេះ​មាន​ប្រភព​មក​ពី​មនុស្ស​ចំនួន​ពីរ​ក្រុម ទី​មួយ​គឺ​ក្រុម​ម៉ូតូ​រ៉ឺម៉ក​​លក់​ផ្លែ​ឈើ ដែល​នៅ​មុន​ចូល​ឆ្នាំ​ប៉ុន្មាន​ថ្ងៃ មាន​អ្នកដំណើរ​ឆ្លងកាត់​ស្ពាន​អ្នក​លឿង​ច្រើន ក្រុម​អ្នកលក់​ផ្លែ​ឈើ​ប្រមាណ​ជាង២០រ៉ឺម៉ក បាន​យក​ផ្លែ​ឈើ​មក​លក់​នៅ​លើ​ផ្លូវ​នេះ…

ខេត្តព្រៃវែង ៖ ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ទីប្រជុំជន​អ្នក​លើ​​បាន​ឲ្យ​ដឹង​ថា សំរាម​ដែល​ឃើញ​នៅ​ស្អេក​ស្កះ​តាម​ចិញ្ចើម​ផ្លូវ និង​នៅ​ជើងទេ​ផ្លូវ​នេះ​មាន​ប្រភព​មក​ពី​មនុស្ស​ចំនួន​ពីរ​ក្រុម ទី​មួយ​គឺ​ក្រុម​ម៉ូតូ​រ៉ឺម៉ក​​លក់​ផ្លែ​ឈើ ដែល​នៅ​មុន​ចូល​ឆ្នាំ​ប៉ុន្មាន​ថ្ងៃ មាន​អ្នកដំណើរ​ឆ្លងកាត់​ស្ពាន​អ្នក​លឿង​ច្រើន ក្រុម​អ្នកលក់​ផ្លែ​ឈើ​ប្រមាណ​ជាង២០រ៉ឺម៉ក បាន​យក​ផ្លែ​ឈើ​មក​លក់​នៅ​លើ​ផ្លូវ​នេះ ហើយ​សំរាម​ប្រភេទ​ថង់​ប្លា​ស្ទិ​ច ​និង​កេះ​ស្នោ ដែល​ពួក​គាត់​លក់​ផ្លែ​ឈើ​អស់ ពួក​គាត់​បាន​បោះចោល​នៅ​លើ​ជើងទេ​ផ្លូវ​នេះ​តែ​ម្តង​។

ចំណែក​ប្រភព​មួយទៀត គឺ​ក្រុម​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​តាម​ម៉ូតូ​រថយន្ត ឆ្លង​កាត់​ស្ពាន​អ្នក​លឿង បាន​ឈប់​ចុះ​ទិញ​ផ្លែ​ឈើ​ពី​ក្រុម​ម៉ូតូ​រ៉ឺ​ម៉ក ដែល​ដាក់​លក់​នៅ​ចិញ្ចើម​ផ្លូវ ពេល​នោះ​ អ្នកខ្លះ​ហូប​បាយ​ហូប​ទឹក​ចំណី​ផ្សេង​ៗ រួច​ក៏​នាំ​គ្នា​បោះ​សំរាម​​ទម្លាក់​នៅ​ចិញ្ចើម​ផ្លូវ ខ្លះ​បោះ​ទៅ​ជើងទេ​ផ្លូវ លុះ​ពេល​ចូល​ឆ្នាំ​ចប់​ត្រឡប់​ពី​ស្រុក​កំណើត​វិញ ក៏​ឈប់​ទិញ​នៅ​ទីតាំង​នេះ​ទៀត និង​បន្ត​ចោល​សំរាម​​បែប​នេះ​ទៀត ទើប​ធ្វើ​ឲ្យ​សំរាម​កើនឡើង​ស្កេ​ក​ស្កះ​ពេញ​ផ្លូវ​បែប​នេះ​ទៅ​ ។

ជាមួយ​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​ទាំងនោះ​បាន​សំណូមពរ​ទៅ​ខាង​អាជ្ញាធរ​ស្រុក​ពាម​រក៍ សូម​មេត្តា​ជួយ​ចាត់វិធានការ​ប្រមូល​សម្អាត​សំរាម​​ទាំងនេះ​ឲ្យ​បាន​ស្អាត​ផង ដើម្បី​ជា​សោភ័ណ​ភាព​នៅ​តាម​ដងផ្លូវ​នេះ​ផង និង​ដើម្បី​លើកមុខ​លើក​មាត់​របស់​ទីប្រជុំជន​អ្នក​លឿង ស្រុក​ពាម​រក៍​យើង​ផង​។

ទោះជា​យ៉ាងណា​ក៏​ដោយ លោកស្រី សេង ទៀង​អភិបាលស្រុក​ពាម​រក៍ បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី១៩ មេ​សា​ ថា បញ្ហា​សំរាម​នេះ លោកស្រី​បាន​ចុះ​ពិនិត្យ​មើល​រួច​ហើយ និង​កំពុង​តែ​កោះ​ប្រជុំ​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​ដាក់​ផែនការ​ចុះ​ធ្វើ​អនាម័យ ប្រមូល​សំអាត​ទីតាំង​ទាំង​អស់នេះ នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ គឺ​មិន​ទុក​បង្អង់​យូរ​នោះ​ឡើយ ព្រោះ​វា​ជា​សោភ័ណ​ភាព​ដងផ្លូវ​ផង និង​ជា​មុខមាត់​របស់​ស្រុក​ផង​ដែរ​។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ