ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ប្រាប់​អន្តរជាតិ​ពី​ការ​ប្តេជ្ញា​ចិត្ត​លុប​ចោល​គម្រោង​រោងចក្រ​អគ្គិសនីដើរ​ដោយ​ធ្យូងថ្ម​

11 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ កម្ពុជា​ប្រាប់​លើ​ឆាក​អន្តរជាតិ​ពី​ការ​ប្តេជ្ញា​ចិត្តលុប​ចោល​គម្រោង​រោងចក្រ អគ្គិស នីដើរ​ដោយ​ធ្យូងថ្ម​៧០០MW ជំនួស​មក​វិញ​ដោយរោងចក្រ​អគ្គិសនី ដើរ​ដោយ​ឧស្ម័ន LPG វិញ​និង​យុទ្ធសាស្ត្រ​មួយ​ចំនួន​ទៀត​ ដើម្បី​ទប់ស្កាត់​…

រាជធានី​ភ្នំពេញ ​៖​ កម្ពុជា​ប្រាប់​លើ​ឆាក​អន្តរជាតិ​ពី​ការ​ប្តេជ្ញា​ចិត្តលុប​ចោល​គម្រោង​រោងចក្រ អគ្គិស នីដើរ​ដោយ​ធ្យូងថ្ម​៧០០MW ជំនួស​មក​វិញ​ដោយរោងចក្រ​អគ្គិសនី ដើរ​ដោយ​ឧស្ម័ន LPG វិញ​និង​យុទ្ធសាស្ត្រ​មួយ​ចំនួន​ទៀត​ ដើម្បី​ទប់ស្កាត់​ និង​ការ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​ដោយ​ទទួល​បាន​ជោគជ័យ​ថ្មី​បន្ថែម​ទៀត​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។

ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត បាន​លើក​ឡើង នៅ​ក្នុង​ដំណើរ​ទៅ​ចូលរួម​សន្និសីទ​កំ ពូ​ល​ស្តី​ពី ការ​ប្រែប្រួល​អាកាសធាតុ លើក​ទី​២៨ (COP28) ចាប់ពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម​យ៉ាង​ដូច្នេះ​ថា​៖«​កម្ពុជា​បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ដើម្បី​ធ្វើការ​ចូលរួម​ចំណែក ក្នុង​ការ​ទប់ស្កាត់​និង​កាត់ បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ ដោយ​បាន​នាំ​នូ វ​កាដូ ដែល​ជា​យន្តការ និង​យុទ្ធសាស្ត្រ​សំខាន់​ចំនួន​៧ ដាក់​ជូន និង​ពិភាក្សា​ក្នុង​សន្និសីទ​ពិ ភព​លោក​នោះ​»​។

ឯកឧត្តម​បន្ថែម​ថា​យុទ្ធសាស្ត្រ​ទាំង​៧​នេះ រួម​មាន​៖ ទី​១-កម្ពុជា​បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត លុប​ចោល​គម្រោង​រោងចក្រ​អគ្គិសនី ដើរ​ដោយ​ធ្យូងថ្ម​៧០០MW ជំនួស​មក​វិញ​ដោយ រោងចក្រ​អគ្គិសនី ដើរ​ដោយ​ឧស្ម័ន LPG វិញ​។ ទី​២-ប្រទេស​កម្ពុជា​អភិវឌ្ឍ​ថ្មី​នៃ​ទំនប់​ស្តុក​ទឹក ដើម្បី​ផលិត​ថា​ម​ព ល​អគ្គិសនី​ស្អាត ១០០០​មេ​ហ្គា​វ៉ា​ត់ ឱ្យ​បាន​មុន​ឆ្នាំ​២០២៨​។ ទី​៣-រាជរដ្ឋាភិបាល​កម្ពុជា តាម​រយ ក្រសួងបរិស្ថាន បង្កើន​ថាមពល​កកើត​ឡើង​វិញ ដែល​ភាគច្រើន​ជា​ថាមពល​ពន្លឺព្រះអាទិត្យ ថាមពល វា​រី​អគ្គិសនី និង​ថាមពលខ្យល់ ឲ្យ​បាន​ដល់​កម្រិត ៧០%​។

ទី​៤-យុទ្ធសាស្ត្រ​កម្ពុជា​ស្អាត តាម​រយៈ​ការ កាត់​បន្ថយ ការ​បំពុលបរិស្ថាន​ដោយ​ថង់​ប្លា​ស្ទិ​ក និង​សំណល់​រឹង​និង​រាវ ដែល​មានការ​ចូលរួម​ពី​ប្រ ជា​ពលរដ្ឋ​កម្ពុជា​ជាង​៣​លាន​នាក់ និង​កំពុង​កើន ឡើង​បន្តបន្ទាប់​។ ទី​៥-យុទ្ធសាស្ត្រ​កម្ពុជា​បៃតង តាម​រយៈ​ការ​ដាំ​ដើមឈើ​ទាំង​តាម​ទីវាល និង​តំបន់​ការពារ​យ៉ាងតិច ចំនួន​១​លាន​ដើម ក្នុង​មួយ​ឆ្នាំ​ពង្រីក គម្រប​ព្រៃឈើ បាន​៦០%​នៅ​ឆ្នាំ​២០៥០​។ ទី​៦-កម្ពុជា​បន្ត​មិន​អនុញ្ញាត​ឱ្យ​បង្កើត​រោងចក្រ​ផ លិ​ត​អ​គិ្គ​ស​នី ដោយ​ប្រើ​ធ្យូងថ្ម​នៅ​កម្ពុជា​។​និង​ទី​៧.​បន្ត​មិន​អនុញ្ញាត​ឲ្យ​សង់វា​រី អគ្គិសនី​កាត់​ទន្លេ​មេ គ​ង្គ​ឡើយ​។

ឯកឧត្តម​លើក​ឡើង​ថា ​សន្និសីទ​កំពូល​បណ្តា​ភាគីនៃ​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តី​ពី
ការ​ប្រែប្រួល​អាកាសធាតុ លើក​ទី​២៨ (COP28) ចាប់ផ្តើម​បើក​ជា​ផ្លូវកា នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដោយ​មាន​មេដឹកនាំ​រដ្ឋ​ភាគី​ចំនួន​១៩៦​ប្រទេស បុគ្គល​ល្បី​ៗ អ្នក​វិទ្យាសាស្ត្រ តំណាង​អង្គ ការ​សហប្រជាជាតិ ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ី​វិល ប្រទេស​អ្នក​សង្កេតការណ៍ អ្នក​សារព័ត៌ មាន​ចូលរួម សរុប​ចំនួន​ជិត​៧០០០០ម៉ឺន​នាក់​ ។

ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត ត្រូវ​បាន​ទទួល​ស្វាគមន៍ ដោយ​មេដឹកនាំ​ពិភពលោក នៅ​លើ​ឆាក​សន្និសីទ​។ បន្ទាប់​មក សេចក្តី​ប្រកាស​រួម​ស្តី​ពី​ប្រព័ន្ធ​ស្បៀង​ដែល​មាន​ភាព​ធន់ និរន្តរភាព​កសិកម្ម និង​សកម្មភាព​អាកាសធាតុ ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​នៅ​COP28 នាទី​ក្រុង​ឌុ​យ​បៃ ​។ ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត បាន​លើក​ឡើង​ពី​ការ​ចូលរួម​និង​គាំទ្រ​យ៉ាង​ពេញទំហឹង ជាមួយ​ការ ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា លើ​សេចក្ដី​ប្រកាស​ជាស​កល ស្ដី​ពី​និរន្ត​ភាព​ប្រព័ន្ធ​ស្បៀង វិស័យ​កសិកម្ម និង​សកម្មភាព​ឆ្លើយ​តប​នឹង ការ​ប្រែប្រួល​អាកាសធាតុ ដែល​បាន​ផ្ដោត​លើ​អាទិភាព ចំនួន​៣​រួម​មាន​៖

ទី​១៖ ការ​លើកកម្ពស់​ជីវភាព​រស់នៅ របស់​សហគមន៍​មូលដ្ឋាន ដែល​ងាយ​រង​គ្រោះ​ដោយសារ ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​។ ទី​២៖ ការ​តស៊ូ​មតិ​សម្រាប់​សន្តិសុខ​ស្បៀង និង​សុខុ មាលភាព​អាហារូបត្ថម្ភ សម្រាប់​អ្នក​ដែល​ត្រូវការ​ជំនួយ​ជា​ពិសេស អ្នក​ដែល​ជួប​ប្រទះ​ការ​ខាតបង់ និង​ការ​ខូចខាត​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ ដែល​ទាក់ទង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។ និង​ទី​៣៖ ពង្រីក​ការ​អនុវត្ត​កសិកម្ម​ឆ្លាត​វៃ និង​យុទ្ធសាស្ត្រ​បញ្ចេញ​កាបូន​ទាប ជា​ធាតុ​ផ្សំ​សំខាន់​នៃ​ការ​សម្រប​ខ្លួន និង​កិច្ច​ខិតខំ​ប្រឹងប្រែង​កាត់​បន្ថយ​អាកាសធាតុ​។

នៅ​ក្នុង​ចំណោម​បណ្តា​ប្រមុខ​ដឹកនាំ​ប្រទេស​ជាង​១២០ភាគី​ កម្ពុជាតំណាង​ដោយ ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត បាន​អនុម័ត​សេចក្តី​ប្រកាស​រួម​ជា​ផ្លូវការ ស្តី​ពី​ប្រព័ន្ធ​ស្បៀង ដែល​មាន​ភាព​ធន់​និរន្តរភាព កសិកម្ម និង​សកម្មភាព​អាកាសធាតុ នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​សន្និសីទ COP28​ ។ សារៈសំខាន់​នៃ​ប្រកាស រួម​នេះ មាន​ខ្លឹមសារ​ស្រប​ទៅ​នឹង​ការ​តាំងចិត្ត របស់​រាជរដ្ឋាភិបាល ស្តី​ពី​កសិកម្ម​វៃឆ្លាត ការ​កាត់​បន្ថយ​កា រ​បញ្ចេញ​កាបូន និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​។

ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន តំណាង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល G77 + China ក្នុង​ក្រប​ខណ្ឌ​នៃ COP28 នៅ​ក្នុង​ទីក្រុង​ឌូ​បៃ ដោយ​បាន​ពិភាក្សា​និង​បង្ហាញ​ជំហរ​រួម​មួយ​ក្នុ ង​ការ​ឆ្លើយ​តប ទៅ​នឹង​វិបត្តិ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ លើ​ពិភពលោក ដែល​ជា​ការ​តាំងចិត្ត​ខ្ពស់ របស់ រាជរដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។

សូម​ជម្រាប​ថា​ក្នុង​ឱកាស​នៃ​សន្និសីទ​កំពូល COP28 នៅ​ទីក្រុង​ឌូ​បៃ​នេះ​ដែរ ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត បាន​ចុះហត្ថលេខា​ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា លើ​ឯកសារ​របស់​ក្រុមប្រឹក្សា ស្តារ​អភិ វឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ ស្តី​ពី​តួនាទី​និង​ភារកិច្ច សម្រាប់​សហ​ស្ថាបនិក​និង​សមាជិក ក្រោម​ប្រធានបទ ស្តី​ពី​សម្ព័ន្ធភាព​ជើងឯក សម្រាប់​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ស្បៀង នា​ព្រឹក​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៣​។

ក្នុង​ឱកាស​នោះ ឯកឧត្តម អ៊ា​ង សុ​ផល្លែ​ត បាន​លើក​ឡើង​អាទិភាព​របស់​កម្ពុជា រួម​មាន យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក និង​ការ​ដាំ​ដើមឈើ​១​លាន ក្នុង​១​ឆ្នាំ គឺ​សំដៅ​បង្កើន គម្រប​ព្រៃឈើ​ឲ្យ​បាន​៦០%​ត្រឹម​ឆ្នាំ​២០៥០ និង​ចូលរួម​កែប្រែ​គុណភាព​ដី​សម្រាប់​ដំណាំ​ក សិ​កម្ម​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ