ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រើ​ធម៌​ក្តៅ​ហើយ​! បើ​ចាប់​បាន​អ្នក​ចោល​សំរាម​នៅទី​​សាធារណៈ ប្រយ័ត្ន​ខ្មាស់គេ​

9 ខែ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ចាប់ពី​រសៀល​ថ្ងៃ​ទី​០៧ កុម្ភៈ ២០២៤ នេះ នឹង​ធ្វើការ​ចាប់​ផាកពិន័យ និង​ថតរូប​បង្ហោះ​ជា​សាធារណៈ ព្រមទាំង​ឱ្យ​បុគ្គល​នោះ​ត្រូវធ្វើ​អនាម័យ​ឡើង​វិញ បើ​រដ្ឋបាល​ក្រុងព្រះសីហនុ​ចាប់​បាន​បងប្អូន​ណាដែល​បោះ​សំរាម​ចោល​ផ្តេសផ្តាស់​នៅ​តាមឆ្នេរ…

ខេត្ត​ព្រះ​សីហ​នុ ៖ ចាប់ពី​រសៀល​ថ្ងៃ​ទី​០៧ កុម្ភៈ ២០២៤ នេះ នឹង​ធ្វើការ​ចាប់​ផាកពិន័យ និង​ថតរូប​បង្ហោះ​ជា​សាធារណៈ ព្រមទាំង​ឱ្យ​បុគ្គល​នោះ​ត្រូវធ្វើ​អនាម័យ​ឡើង​វិញ បើ​រដ្ឋបាល​ក្រុងព្រះសីហនុ​ចាប់​បាន​បងប្អូន​ណាដែល​បោះ​សំរាម​ចោល​ផ្តេសផ្តាស់​នៅ​តាមឆ្នេរ ឬតាម​ផ្លូវ​សាធារណៈ ។ នេះ​បើ​យោង​តាម​ផេ​ក​ប្រជាជន​ខេត្ត​ព្រះ​សីហ​នុ​បាន​ប្រកាស ក្រោយ​ពី​ឃើញ​ទ​ង្វើ​របស់​បងប្អូន​មួយ​ចំនួន​នៅ​តែ​ប្រព្រឹត្តដដែល​ៗ ។

ប្រភព​ឱ្យ​ដឹង​បែប​នេះ​ថា «​រំលឹក​ទុកជា​មុន​ឱ្យ​ហើយ ពី​ម៉ោង​នេះ​តទៅ អ្នក​ចោល​សំរាម​ផ្ដេសផ្ដាស បើ​ចាប់​បាន ក្រៅពី​រដ្ឋបាល​ក្រុង​ធ្វើការ​ពិន័យ និង​ថតរូប​បង្ហោះ​ជា​សាធារណៈ ព្រមទាំង​ឱ្យ​ដើរ​ធ្វើ​អនាម័យ ដើម្បី​ជា​ការ​អប់រំ​កុំឱ្យ​ប្រព្រឹត្ត​ទ​ង្វើ​មិនល្អ​តទៅ​ទៀត​» ។

សូម​បញ្ជាក់​ដែរ​ថា ខេត្ត​ព្រះ​សីហ​នុ​តែងតែ​ធ្វើការ​ការ​ផ្សព្វផ្សាយ​ទៅ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេស​ចរ​ទាំងអស់ ត្រូវ​ចូលរួម​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន និង​លើកកម្ពស់​សោភ័ណ​ភាព​ទីក្រុង ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ច​សង្គម
​ជាតិ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ