រមណីយដ្ឋាន០៧កន្លែងនេះបានលឺគេនិយាយ មិនស្មើបានឃើញឡើយ(មានវីដេអូ)
- កំពង់ចាម
ខេត្តកំពង់ចាម ៖ រមណីយដ្ឋានជាច្រើនកន្លែងក្នុងនោះមានដូចជា ទឹកឆារ ភ្នំប្រុសភ្នំស្រី ប្រាសាទនគរបាលជ័យ ភ្នំហាន់ជ័យ ភ្នំជើងព្រៃ បឹងធំ ទំនប់តាគុជ…
ខេត្តកំពង់ចាម ៖ រមណីយដ្ឋានជាច្រើនកន្លែងក្នុងនោះមានដូចជា ទឹកឆារ ភ្នំប្រុសភ្នំស្រី ប្រាសាទនគរបាលជ័យ ភ្នំហាន់ជ័យ ភ្នំជើងព្រៃ បឹងធំ ទំនប់តាគុជ…
ខេត្តកំពង់ចាម ៖ រមណីយដ្ឋានជាច្រើនកន្លែងក្នុងនោះមានដូចជា ទឹកឆារ ភ្នំប្រុសភ្នំស្រី ប្រាសាទនគរបាលជ័យ ភ្នំហាន់ជ័យ ភ្នំជើងព្រៃ បឹងធំ ទំនប់តាគុជ ក្នុងឪកាសភ្ជុំបិណ្ឌដោយចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ តុលា ២០១៨ ដោយមានកន្លែងខ្លះមនុស្សមកលេងច្រើន និងខ្លះទៀតមនុស្សមកលេងតិច ។
ជាមួយនោះម្ចាស់ទីតាំងមួយចំនួនបានកំពុងតែប្រឹងប្រែងកែច្នៃធ្វើយ៉ាងណា ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឲ្យមកកម្សាន្តសប្បាយលេងផងដែរ ។
អាជីវករម្នាក់ឈ្មោះ ដួង គន្ធារ ភេទស្រី អាយុ២៧ឆ្នាំ លក់ពង់មាន់អាំង នៅរមណីយដ្ឋានទឹកឆារ ស្រុកព្រៃឈរ ប្រាប់ឲ្យដឹងថា ប្រជាពលដ្ឋក្មេងចាស់ប្រុសស្រីបាននាំគ្នាមកលេងនៅរមណីយដ្ឋានទឹកឆារ ត្រង់ក្បាលហុង ដោយមានចំនួនច្រើនកុះករ ហើយការលក់ដូរនេះ ក្នុង១ថ្ងៃអាចលក់បានពី៣០០ទៅ៤០០គ្រាប់ ចំណែកប្តីវិញបានទៅលក់នៅបឹងជ្រោយ ស្រុកជើងព្រៃ សរុបទាំងពីរនាក់អាចចំណេញបានពី៥ទៅ៦ម៉ឺនរៀល សម្រាប់ដោះស្រាយជីវភាពគ្រួសារ ។ អាជីវករលក់ពង់មាន់អាំងប្រាប់បន្តថា មិនថារដូវបុណ្យភ្ជុំបិណ្ឌ ឫចូលឆ្នាំប្រពៃណីជាតិខ្មែនោះទេ ទីនេះមនុស្សមកលេងច្រើន ក្នុងនោះមានខ្លះនាំគ្នាហូបបាយនៅតាមរោងប្រក់ស្លឹកជុំគ្នា ជាលក្ខណៈគ្រួសារ និងខ្លះទៀតងូតទឹកជិះទារទឹកលេងកម្សាន្តសប្បាយ ។
ដោយសារតែរបរលក់ពង់មាន់អាំងនេះមិនពិបាកពួកគេទាំងពីរនាក់ប្តីប្រពន្ធបានបន្តលក់មកដល់សព្វថ្ងៃនេះ បាន០៣ឆ្នាំហើយឲ្យតែមានបុណ្យទានធំ គឺនាំគ្នាមកលក់ដូរនៅក្បាលហុងទឹកឆារ មិនដែលអាក់ខានម្តងណាទេ ។
ស្ត្រីចំណាស់ឈ្មោះ វ៉ាត់ យយ អាយុ៦០ឆ្នាំ នៅភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ប្រាប់ថា គាត់បានស្តាប់ ឮតែគេនិយាយតៗគ្នាថា នៅក្បាលហុងទឹកឆារនេះពិតជាសប្បាយ ហើយមនុស្សមកលេងច្រើនថែមទៀតផង ។ ទើបនៅថ្ងៃភ្ជុំបិណ្ឌគាត់បាននាំកូន និងក្មួយៗជាច្រើននាក់ជិះរថយន្តឈ្មួល០១គ្រឿង មកលេងដោយបានសង្កេតឃើញមានសភាពអ៊ូអរពិតមែន ការលក់ដូរចំណីអាហារមានគ្រប់ប្រភេទ ។ នៅពេលក្រោយនឹងនាំកូនៗមកលេងបន្តទៀតព្រោះថាសប្បាយដូចអ្វីដែលគេបាននិយាយមែន ។
យោងតាមរបាយការណ៍របស់លោកស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី១០ តុលា ២០១៨ ប្រជាពលរដ្ឋមានទាំងខ្មែរ និងបរទេសនាំគ្នាមកកម្សាន្តលេងនៅតាមរមណីយដ្ឋានចំនួន០៧កន្លែងខាងលើ មានចំនួនសរុប៤១.៧១៥នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន១០៥នាក់ ដោយមានការថយចុះចំនួន១៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៧កន្លងទៅ ។ ហើយការលក់ដូរតម្លៃទំនិញពុំសូវមានការឡើងថ្លៃហួសពីប្រក្រតីឡើយ៕
ចែករំលែកព័តមាននេះ