ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនក្រុមឆក់កាបូបជនបរទេសចំនួន៨នាក់។ ១.ឈ្មោះ ឯក មាន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (អ្នកបើកម៉ូតូ)។ ២.ឈ្មោះ ស៊ុត គឹមស្រេង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុង.ខេត្តព្រះសីហនុ (ជិះពីក្រោយចាំឆក់)។ ៣.ឈ្មោះ យាន ច័ន្ទរក្សា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ (បក្ខពួកសមគំនិត)។
៤.ឈ្មោះ ចែម ភារម្យ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ១ សង្កាត់៣ ក្រុង.ខេត្តព្រះសីហនុ ( បក្ខពួកសមគំនិត)។ ៥.ឈ្មោះ ដាវ វិចិត្រ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់៣ ក្រុង.ខេត្តព្រះសីហនុ (បក្ខពួកសមគំនិត)។ ៦.ឈ្មោះ សេង សំណាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុម១៦ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (បក្ខពួកសមគំនិត)។ ៧.ឈ្មោះ ស៊ូ ង៉ែត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសន្តិសុខយាមកន្ទុយនាគ មានទីលំនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ (បក្ខពួកសមគំនិត)។ និង៨.ឈ្មោះ លី សេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ៣ សង្កាត់១ ក្រុង.ខេត្តព្រះសីហនុ (បក្ខពួកសមគំនិត)។
វត្ថុតាងចាប់យកមាន កាក់កាស៊ីណូ៤ ( ផលនៃអំពើទុច្ចរិត) ទូរស័ព្ទដៃ១គ្រឿង ម៉ាក HUAWEI ពណ៌ខ្មៅ (ផលនៃអំពើទុច្ចរិត) កាតធនាគារ១ (ផលនៃអំពើទុច្ចរិត) ទូរស័ព្ទដៃ១គ្រឿង ម៉ាក IPHONE-5 ពណ៌ខ្មៅ ទូរស័ព្ទដៃ១គ្រឿង ម៉ាកអិនចុចពិល ពណ៌ផ្ទៃមេឃ និងម៉ូតូ១គ្រឿង ម៉ាកហុងដា WINNER ពណ៌សលាយខៀវ គ្មានស្លាកលេខ ជាមធ្យោបាយធ្វើសកម្មភាព។ ទាក់ទិននឹងការឃាត់ខ្លួនសង្ស័យអ្នកពាក់ពន្ធករណីឆក់កាបូបលុយជនបរទេសនោះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តបានឲ្យដឹងថា នាវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៨ កញ្ញា ២០១៨ នៅចំណុចមុខកាស៊ីណូ វិមានខ្សាច់ស ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ មានករណី ចោរ១ក្រុមបានធ្វើសកម្មភាពឆក់កាបូបជនជាតិចិន។
ជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿង មិនស្គាល់ម៉ាក បានឆក់កាបូបជនរងគ្រោះ កំពុងដើរតាមផ្លូវ រួចជិះម៉ូតូគេចខ្លួនបាត់។ បន្ទាប់ពីកើតមានអំពើឆក់ កាបូបជនបរទេសនោះ និងយោងលើពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ WANG TAO ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ លិខិតឆ្លងដែនលេខ EE០៥០២៥៩០ ស្នាក់នៅ ក្រុមទី១៧ ភូមិ៤ សង្កាត់៤ ដែលបានបាត់បង់សម្ភាររួមមាន៖ កាបូប១ ពណ៌កាហ្វេ ម៉ាកអិលវី ពណ៌ខ្មៅ១ លិខិតឆ្លងដែន១ច្បាប់ អត្តសញ្ញាណប័ណ្ណចិន១សន្លឹក កាតធនាគារ០៤សន្លឹក និងកាក់កាស៊ីណូដែលមានទឹកប្រាក់ចំនួន ១០០,០០០យាន់ (ដប់ម៉ឺនយាន់)។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាទៅកម្លាំងសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌឲ្យបើកការស៊ើបអង្កេត និងស្រាវជ្រាវជាបន្ទាន់ ដើម្បីចាប់ខ្លួនជនសង្ស័យឲ្យទទួលទោសតាមច្បាប់។
លុះដល់ថ្ងៃទី១ តុលានេះ ទើបកម្លាំងសមត្ថកិច្ចជំនាញ ព្រហ្មទណ្ឌក្រសោប និងឃាត់ខ្លួនបានជនសង្ស័យ និងបក្ខពួកចំនួន៨នាក់ ដោយមានការសហការណ៍ជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ១ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់លេខ២ផងដែរ។ ជនសង្ស័យទាំងនាក់ និង វត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ