ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​សឹងតែ​គាំងបេះដូង​ហើយ ពេល​ឃើញ​កូនស្រី​ខ្លួន​បែប​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នារី​ម្នាក់​បាន​ធ្វើ​អត្តឃាត​ខ្លួនឯង នៅ វេលា​ម៉ោង​១៧​និង​០៥​នាទី ថ្ងៃ​ទី​២៩ ខែកញ្ញា​នេះ នៅ​ចំណុច​កើតហេតុ ផ្ទះ​ជន​រង​គ្រោះ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នារី​ម្នាក់​បាន​ធ្វើ​អត្តឃាត​ខ្លួនឯង នៅ វេលា​ម៉ោង​១៧​និង​០៥​នាទី ថ្ងៃ​ទី​២៩ ខែកញ្ញា​នេះ នៅ​ចំណុច​កើតហេតុ ផ្ទះ​ជន​រង​គ្រោះ ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ថន វ​ណ្ណះ​ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ ។

តាម​ការ​បំភ្លឺ​របស់​ប្អូនស្រី​របស់​ជន​រង​គ្រោះ​ឈ្មោះ ថន វណ្ណ​លី​កា ភេទ​ស្រី អាយុ​១៣​ឆ្នាំ ស្នាក់​ភូមិ​ខាងលើ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​នៅផ្ទះ​ជាមួយ​ប្អូនស្រី​ដូច​សព្វ​ម្តង ដោយ​ម្តាយ​ជន​រង​គ្រោះ​ទៅ​ធើ្វ​ការ និង​ឪពុក​ជន​រង​គ្រោះ​ទៅ​ធើ្វ​ការ នៅ​ខេត្តព្រះវិហារ ចំណែក​ជន​រង​គ្រោះ​បាន​ដេក​មើល​ទូរទស្សន៍ ហើយ​ក៏​សួរ​ជន​រង​គ្រោះ​លេង​ថា (​បងស្រី​រៀន​ផ្នែក​ទីផ្សារ​ទៅ​) ជន​រង​គ្រោះ​តប​វិញ​ថា (​រៀន​ខាង​ទីផ្សារ​ពិបាក​រក​ការងារ​ធើ្វ​ណាស់​) ពេល​ជន​រង​គ្រោះ​និយាយ​ហើយ​ក៏​មើល​ទូរទស្សន៍​ធម្មតា​វិញ មួយសន្ទុះ​ក្រោយមក​ម៉ោង​ប្រហែល​១៣​និង​៤០​នាទី ជន​រង​គ្រោះ​ក៏​ងើប​ចេញ​ដើរ​លប​ៗ​មក​គៀន​ផ្ទះ ហើយ​ស្មាន​តែ​ជន​រង​គ្រោះ​មក​ហូប​បាយ​ក៏​បាន​គេង​លក់​ប្រហែល​កន្លះ​ម៉ោង ។

បន្ទាប់​មក​ក៏​ងើប​ពី​គេង​វិញ​ដើរ​រក​ជន​រង​គ្រោះ​ក្នុង​ផ្ទះបាយ តែ​រក​មិនឃើញ​ក៏​ឡើង​លើ​ផ្ទះ​មើល​បន្ទប់​ជន​រង​គ្រោះ​តែ​ជន​រង​គ្រោះ​បាន​ចាក់​គន្លឹះទ្វារ​ក៏​ស្រែកហៅ តែ​មិន​ឮ សំឡេង​ឆ្លើយ​តប​ក៏​ចុះ​មក​ក្រោម​វិញ​លុះដល់​ម៉ោង​កើតហេតុ​ម្តាយ​ជន​រង​គ្រោះ​ចេញពី​ធើ្វ​ការ​ក៏​ប្រាប់​ម្តាយ​ថា ជន​រង​គ្រោះ​គាត់​ស​ងំ​ក្នុង​បន្ទប់​យូរហើយ ម្តាយ​ជន​រង​គ្រោះ​ឡើង​ទៅ​លើ​ផ្ទះ​ស្រែកហៅ និង​គោះ​ទ្វារ​តែ​មិន​ឮ​សំឡេង​អ្វី​ទាំងអស់ រត់​មក​ហៅ​អ្នក​ជិតខាង​ឲ្យ​ជួយ​គាស់​ទ្វារ​ចេញ​ពេល​គាស់​ទ្វារ​ចេញ​ក៏​ឃើញ​ជន​រង​គ្រោះ​ចង​.​ក​ទៅ​នឹង​ឆ្នឹម​ដំបូលផ្ទះ​ជាមួយ​ក្រ​ម៉ា​បាន​ស្រែ​ហៅ​បងប្អូន​មក​ជួយ​លើក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ​ពេទ្យ​ពិនិត្យ​រួច​បាន​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ រួច​ដឹក​ជន​រង​គ្រោះ​យក​មក​ផ្ទះ​វិញ​បន្ទាប់​មក​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​ពិនិត្យ ។

ការ​សន្និដ្ឋាន​ការ​ពិនិត្យ​សមត្ថកិច្ច​នគរបាល​ជំនាញ​ផ្នែក​ពិនិត្យ​វិភាគ​កន្លែង​កើតហេតុ​ក្រុង​តា​ខ្មៅ ព្រមទាំង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ និង​លោកគ្រូ​ពេទ្យ គិត សុផល អនុ​មន្ទីរពេទ្យ​ជ័យ​ជំនះ​កោសល្យ​វិ​ច្ច័​យ​ខេត្ត​បាន​សន្និដ្ឋាន​ថា ដងខ្លួន​សព​មិន​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ សព​ពិតជា​ស្លាប់​ដោយសារ​អត្តឃាត (​ចង​.​ក​) ពិតប្រាកដ​មែន ។ ការ​ពិនិត្យ​ចប់​សព្វគ្រប់​បាន​ប្រគល់​សព​ជូន​ម្តាយ​ជន​រង​គ្រោះ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ