រាជធានីភ្នំពេញ ៖ អ្នកធ្លាប់សិក្សានៅប្រទេសកូរ៉េចែករម្លែកចំណេះដឹងលើជំនាញកំណែទម្រង់ថវិកាអង្គការកយកា ( KOIKA ) និងសមាគមន៍អតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ CAMKAA កាលពីពេល ថ្មីៗនេះបានរៀបចំសិក្ខាសាលាស្តីអំពីការចែករំលែកចំណេះដឹងលើកំណែទម្រង់ថវិកាទៅដល់ បុគ្គលិកមន្ត្រីរាជការមកពីបណ្តាក្រសួងស្ថាប័នពាក់ពន្ធ ដើម្បីឲ្យជ្រាបកាន់តែច្បាស់ អំពីប្រព័ន្ធ គ្រប់គ្រងថវិកាតាមរយៈការសិក្សារបស់អតីតកម្មសិក្សាការីជាមន្ត្រីរាជការ ដែលធ្លាប់បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសកូរ៉េនាពេលកន្លងទៅ ។
លោកចុង យុនហ្គីល ប្រធានការិយាល័យកយកាប្រចាំនៅកម្ពុជាបានលើកឡើងថា ការរៀបចំ សិក្សាសាលានេះ គឺដោយសារតែបច្ចុប្បន្នវិស័យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ដែលតម្រូវឲ្យមានការចែករំលែកចំណេះដឹងពីគ្នាទៅវិញទៅមក ជាពិសេសទៅលើប្រព័ន្ធទូទាត់ធនាគារជាតិ និងការកែទម្រង់ថវិកានៅតាមបណ្តាក្រសួង ស្ថាប័នឲ្យកាន់តែមានភាពងាយស្រួល និងរហ័សប្រកបដោយជំនឿទុកចិត្តខ្ពស់ ។
ចំណែកលោក លី សាវុធ ប្រធានសមាគមន៍អតីតកម្មសិក្សាការីកម្ពុជាកូរ៉េបានលើកឡើងថា សិក្ខាសាលានេះពិតជាបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការចែករំលែកចំណេះដឹង តាមរយៈការសិក្សានៅប្រទេសកូរ៉េពីមន្ត្រីជំនាញមកពីធនគារជាតិ និងមន្ត្រីមកពីក្រសួងសេដ្ឋ កិច្ច និងអ្នកជំនាញមកពីអង្គការ KOIKA ផងដែរ ។ លោកថា តាមរយៈសិក្ខាសាលានេះនឹងជម្រុញឲ្យមន្ត្រីជំនាញនៅតាមបណ្តាក្រសួងស្ថាប័នអាចទទួលចំណេះដឹង និងទំនាក់ទំនងល្អៗទៅនិងការងារទូទាត់សាច់ប្រាក់ជាមួយ និងធនគារជាតិ និងការងារពាក់ព័ន្ធដទៃៗទៀត ។
លោក លី សាវុធ ក៏បានបញ្ជាក់ឡើងវិញថា សិក្ខាសាលានេះត្រូវបានរៀបចំឡើង ដើម្បីចូលរួមចំណែកក្នុងការចែករំលែកចំណេះដឹង លើកំណែទម្រង់ថវិកា និងបទពិសោធន៍ក្នុងចំណោម សមាជិក CAMKAA អំពីអ្វីដែលពួកគេទទួលពីការបណ្តុះបណ្តាលនៅប្រទេសកូរ៉េ ហើយរបៀបនៃការបណ្តុះបណ្តាលនេះបានរួមចំណែកក្នុងការតបណ្តាញទំនាក់ទំនងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងកូរ៉េផងដែរ ។
គួរបញ្ជាក់ថា សិក្ខាសាលាមួយស្តីអំពីការចែករំលែកចំណេះដឹងលើកកំណែទម្រង់ថវិកា និងបទពិសោធន៍កម្មវិធីអាហារូបករណ៍របស់ទីភ្នាក់សហប្រតិបត្តិការអន្តរជាតិកូរ៉េ KOIKA នេះ បានប្រារព្ធធ្វើឡើង កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ដោយមានការ និងអ្នកចូលរួមមកពីបណ្តាក្រសួងស្ថាប័នពាក់ពន្ធប្រមាណជា៧៥រូប ។ កម្មវិធីសិក្ខាសាលានេះក៏មានធ្វើបទបង្ហាញ ពីបណ្តាវាគ្មិនកិត្តិយស ដែលជាអ្នកជំនាញទៅលើប្រធានជាច្រើនរួមមាន ប្រធានបទ ស្តីពីកំណែទម្រង់ថវិកាកំណែទម្រង់ពន្ធ និងការវិនិយោគ ផ្ទាល់ពីបរទេស (FDI) ៕
ចែករំលែកព័តមាននេះ