Messi ប្រៀបបាននឹងមនុស្សរស់នៅក្នុងគុកធ្វើអំពីមាស
តាមប្រភពព័ត៌មាន Goal បានឲ្យដឹងថា កីឡាករអ៊ីតាលីចូលនិវត្តន៍ Dani Osvaldo បង្ហើបពីមូលហេតុដែលខ្លួនព្យួរស្បែកជើងនៅអាយុក្មេងខ្ចីថា មកពីមិនចង់ឲ្យដូចជើងខ្លាំង Lionel Messi…
តាមប្រភពព័ត៌មាន Goal បានឲ្យដឹងថា កីឡាករអ៊ីតាលីចូលនិវត្តន៍ Dani Osvaldo បង្ហើបពីមូលហេតុដែលខ្លួនព្យួរស្បែកជើងនៅអាយុក្មេងខ្ចីថា មកពីមិនចង់ឲ្យដូចជើងខ្លាំង Lionel Messi…
តាមប្រភពព័ត៌មាន Goal បានឲ្យដឹងថា កីឡាករអ៊ីតាលីចូលនិវត្តន៍ Dani Osvaldo បង្ហើបពីមូលហេតុដែលខ្លួនព្យួរស្បែកជើងនៅអាយុក្មេងខ្ចីថា មកពីមិនចង់ឲ្យដូចជើងខ្លាំង Lionel Messi ។ គេហ៊ានថា Messi គ្មានសេរីភាព ហើយប្រៀបបាននឹងរស់នៅក្នុងគុកធ្វើអំពីមាស ។
អតីតកីឡាកររបស់ក្លិប Boca Juniors, Juventus និង Roma បានសម្រេចចិត្តចូលនិវត្តន៍នៅក្នុងឆ្នាំ២០១៦ ហើយទៅបង្កើតជាក្រុមតន្ត្រីរ៉ក ក្រៅពីជំនាញរបស់ខ្លួន ។ នេះក៏ព្រោះតែបាល់ទាត់លែងជាមុខរបរសម្រាប់រូបគេហើយ ។
មូលហេតុនៅពីការសម្រេចចិត្តបែបនេះ គឺមកពី Osvaldo មិនចង់ឲ្យដូច Messi ។ គេបាននិយាយថា ៖«តើខ្ញុំចង់ដូច Messi ទេ? ទេ! ខ្ញុំចង់លេងដូចគាត់ តែគាត់គ្មានសេរីភាពទេ ។ គាត់ប្រៀបបាននឹងកំពុងរស់នៅក្នុងគុកធ្វើពីមាស ។ គាត់មិនអាចដើរទៅណា និង ផឹកអ្វីឲ្យបានស្ងប់ស្ងាត់នោះទេ ។ ប្រហែលជាគាត់មិនខ្វល់ពីរឿងនេះទេ តែខ្ញុំខ្វល់» ។
Osvaldo បានបន្តថា ៖«នេះបើទោះបីជាគាត់ទិញទូរទស្សន៍ធំជាងគេលើលោកមកដាក់ផ្ទះ ក៏ប្រហែលជាគ្មានពេលមើលទេ ។ ប្រហែលជាគាត់ជិះ Ferrari ទៅទាត់បាល់ ខណៈដែលតារាង Barcelona នៅជិតកន្លែងដែលគាត់រស់នៅ» ។ តើលោកអ្នកគិតដូច Osvaldo ដែរឬទេ? តើ Messi ពិតជាគ្មានសេរីភាពមែនឬ?
ចែករំលែកព័តមាននេះ