ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែងតាំង​តំណែង​អគ្គស្នងការ​រង​៣​រូប​ថ្មី​ថែមទៀត…

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា នៅ​សាល​ប្រជុំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិមាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដែល​ត្រូវ​ឡើង​កាន់​តំណែង​ជា​អគ្គស្នងការ​រង​ចំនួន​៣​រូប​ថ្មី​បន្ថែម​ទៀត ។ ពិធី​នេះ…

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា នៅ​សាល​ប្រជុំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិមាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដែល​ត្រូវ​ឡើង​កាន់​តំណែង​ជា​អគ្គស្នងការ​រង​ចំនួន​៣​រូប​ថ្មី​បន្ថែម​ទៀត ។ ពិធី​នេះ ប្រារព្ធ​ធ្វើ​ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ។

នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​៣​រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ រួម​មាន ១-​លោក​ឧត្តមសេនីយ៍ឯក អុ​ិ​ន បូ​រ៉ា ២-​លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹ​ម​ខឿន និង ៣-​លោក​ឧត្តមសេនីយ៍ឯក តេ​ង សួន ។

លោក​ឧត្តមសេនីយ៍ឯក អុ​ិ​ន បូ​រ៉ា បច្ចុប្បន្ន​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌ លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹ​ម​ខឿន បច្ចុប្បន្ន​ជា​ប្រធាន​សេនាធិការ និង​លោក​ឧត្តមសេនីយ៍ឯក តេ​ង សួន បច្ចុប្បន្ន​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក ។

ក្នុង​ពិធី​ប្រកាស​តែងតាំង​អគ្គស្នងការ​រង​នគរបាល​ជាតិ​ថ្មី​៣​រូប​ទៀត​នេះ លោកនាយ​ឧត្តម​សេនី​យ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​មាន​ប្រសាសន៍​និង​ផ្តល់​យោបល់​ថ្មី​ៗ ពាក់ព័ន្ធ​ទៅ​នឹង​កិច្ចការ​ការងារ​ការពារ​សន្តិសុខ​ជាតិ​ក្នុង​អាណត្តិ​ទី​៦ នៃ​រាជរដ្ឋាភិបាល​ថ្មី ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ