ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ទៅ​ចោមរោម​មើល​ភ្លើង​ឆេះ​ក្លិប​ចិននេះ​ និយាយ​​គ្រប់​គ្នា…

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្លិប​កម្សាន្ត​មួយ​យីហោ «​ដុ​ង​ហ្វា​ង​អុ​ិ​ន​ធើ​ធេ​ន​មិន KTV» របស់​ថៅកែ​ចិន ស្ថិត​នៅ​តាម​វិ​ថី​ឯករាជ្យ ជាប់​នឹង​កា​សុ​ី​ណូ «​ជី​ង​បុ​ី​» ក្បែរ​រង្វង់​មូល​តោ​២…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្លិប​កម្សាន្ត​មួយ​យីហោ «​ដុ​ង​ហ្វា​ង​អុ​ិ​ន​ធើ​ធេ​ន​មិន KTV» របស់​ថៅកែ​ចិន ស្ថិត​នៅ​តាម​វិ​ថី​ឯករាជ្យ ជាប់​នឹង​កា​សុ​ី​ណូ «​ជី​ង​បុ​ី​» ក្បែរ​រង្វង់​មូល​តោ​២ ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បាន​ត្រូវ​ព្រះ​អគ្គី​លេបត្របាក់​គ្រឿងក្នុង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ។

មន្ត្រី​សមត្ថកិច្ច​ដែល​ទៅ​ជួយ​អន្តរាគមន៍​បាញ់ទឹក​ពន្លត់ បាន​ធ្វើការ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា ករណី​ខាងលើ​អាច​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ហើយ​រថយន្ត​បង្ការ​និង​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​របស់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ជា​ច្រើន​គ្រឿង បានទៅ​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ដោយ​ ប្រើប្រាស់​រយ​:​ពេល​ប្រមាណ​២​ម៉ោង ទើប​ភ្លើង​ដែល​ឆេះ​ខាងក្នុង​ក្លិប​រលត់​ទៅ​វិញ នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ។

នៅ​ក្នុង​ហេតុការណ៍​ខាងលើ មិន​បណ្តាល​ឲ្យមាន​រង​របួស​ ឬ​បាត់បង់​អាយុជីវិត​មនុស្ស​ទេ ប៉ុន្តែចំពោះ​ការ​ខូចខាត​ទ្រព្យសម្បត្តិ សមត្ថកិច្ច​មិនទាន់​អាច​ធ្វើការ​សន្និដ្ឋាន​បាន​នៅឡើយ ដោយហេតុ​ថា​នៅ​ខាងក្នុង​ក្លិប​មាន​សភាព​ស្មុគស្មាញ និង​ងងឹត​សូន្យសុង ដោយសារ​ចរន្ត​ភ្លើង​ត្រូវ​បាន​កាត់​ផ្តាច់ ដើម្បី​ការពារ​មិន​ឱ្យ​ឆ្លង​ចរន្ត​ឆក់​មន្ត្រី​សមត្ថកិច្ច​ដែល​ចូល​ទៅ​បាញ់​ទឹក​ពន្លត់ភ្លើង ។

ករណី​អគ្គិភ័យ​ឆាបឆេះ​គ្រឿងក្នុង​ក្លិប​កម្សាន្ត​នេះ​ គឺជា​លើក​ទី​២​ហើយ បន្ទាប់​ពី​មាន​ករណី​អគ្គិភ័យ​ឆេះ​គ្រឿងក្នុង​ក្លិប​កម្សាន្ត​«L.V»​នា​ពេលកន្លង​មក ដែល​បណ្តាល​ឲ្យ​អ្នកចម្រៀង​បុរស​សម្បូរ​ស្នេហ៍​ម្នាក់ ត្រូវ​ព្រះ​អគ្គី​ឆក់​យក​ជីវិត ក្រោយ​ពេល​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ឯ​ប្រទេស​វៀតណាម​បន្ទាប់​ពី​កើតហេតុ ។

អ្នក​ទៅ​ចោមរោម​មើល​ភ្លើង​ឆេះ​ក្លិប​«​ដុ​ង​ហ្វា​ង​អុ​ិ​ន​ធើ​ធេ​ន​មិន KTV» ទាំង​ព្រឹក​នេះ​និយាយ​ថា សំណាង​ហើយ​ដែល​ឆេះ​ថ្ងៃ​មិន​មាន​មនុស្ស បើ​នៅ​វេលា​យប់​វិញ​ប្រហែល​រត់​ចេញ​មិនទាន់​អាច​មាន​គ្រោះថ្នាក់ ព្រោះតែ​ឆេះ​សន្ធោសន្ធៅនៅ​ខាងក្នុង ផ្សែង​ខ្មួល​ពី​ខាងក្នុង​ជា​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​អ្នក​រត់​ចេញ​មិន​ទាន់ ។ មុន​នេះ ក្លិប​កម្សាន្ត​«2ND» នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក៏​ត្រូវ​ភ្លើង​ឆេះ​ដែរ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា គឺ​ឆេះ​រហូត​ហ្មត់តែម្តង ទោះបី​រថយន្ត​ពន្លត់​អគ្គិភ័យ​រាប់​សិប​គ្រឿង​ព្យាយាម​បាញ់​ពន្លត់​យ៉ាងណា​ក្តី ៕

អត្ថបទសរសេរ ដោយ