ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលសហការជាមួយកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៦នាក់ ស្រី២នាក់ ពីបទជួញដូរគ្រឿងញៀនជិត២គីឡូក្រាម អាវុធខ្លី៤ដើម និងរថយន្ត២គ្រឿងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ។
តាមប្រភពព័ត៌មានបានដឹងថា នៅពេលឃាត់ខ្លួនសង្ស័យប្រុស-ស្រី៦នាក់បានកាលពីថ្ងៃទី០៩ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតភូមិសាស្គ្រស្រុកអូរជ្រៅ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកម្លាំងនគរបាលអធិការដ្ឋានស្រុកអូរជ្រៅបានឃាត់ខ្លួនជនសង្ស័យ២នាក់ទី១-ឈ្មោះ សន ពិសី ភេទប្រុស អាយុ២៧ឆ្នាំ និងទី២-ឈ្មោះ សេង សុមេតធា ហៅធា ភេទប្រុសអាយុ២៣ឆ្នាំ ជនសង្ស័យស្នាក់នៅក្រុងសិរីសោភ័ណ ធ្វើសកម្មភាពស្រុកអូរជ្រៅឃាត់មានវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនខេទឹកកក២ថង់ ។
ក្រោយពេលកម្លាំងនគរបាលជំនាញឃាត់ខ្លួនជនសង្ស័យ២នាក់ និងវត្ថុតាងគ្រឿងញៀនហើយបានសាកសួរចម្លើយបានសារភាពកម្លាំងជំនាញបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាហើយបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការពាក់ព័ន្ធករណីគ្រឿងញៀននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងភូមិសាស្គ្រក្រុងសិរីសោភ័ណជនសង្ស័យឈ្មោះ ឱ បូរ៉ានីត ភេទស្រី អាយុ២៥ឆ្នាំ រស់នៅក្រុងសិរីសោភ័ណ ។
នៅពេលឃាត់ខ្លួនជាបន្តបន្ទាប់បានជនសង្ស័យ៣នាក់បានសារភាពកម្លាំងជំនាញបានបន្តស្រាវជ្រាវកំណត់មុខសញ្ញាបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឃាត់ខ្លួនជនសង្ស័យ៣នាក់ទៀតនៅវេលាម៉ោង៣និង៥២នាទីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ដែលឃាត់ខ្លួនជនសង្ស័យ៣នាក់ទី១-ឈ្មោះ ឃីម ចំរើនកូរ៉ា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ-សង្កាត់ស្លក្រាមក្រុង-ខេត្តសៀមរាប, ទី២-ឈ្មោះ ជួប ដាវីន ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិបឹងកុកពីរ សង្កាត់បឹងកុក ក្រុង-ខេត្តកំពង់ចាម និងទី៣-ឈ្មោះ ចាន់ ម៉ន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូរគគីកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យ៣នាក់បានដកហូតសម្ភារមានអាវុធខ្លី១ដើមម៉ាក់ CPZ-10Cលេខ C423986 ពណ៌ខ្មៅបិតស្គុតពណ៌ត្រីអ៊ី បង់១ចំនួន១៥គ្រាប់ និងអាវុធខ្លី១ដើមទៀតម៉ាកBERETTA លេខ PZ-27666 ពណ៌ខ្មៅ បង់១មាន១២គ្រាប់ និងកាំបិតស្នៀត១ និងរថយន្ត១គ្រឿងម៉ាក MAZDA ស៊េរីឆ្នាំ២០១៨ ពណ៌សបិតស្គុតខ្មៅ គ្មានផ្លាកលេខ និងវត្ថុតាងមួយចំនួនទៀត ។
បន្ទាប់ពីឃាត់ជនសង្ស័យប្រុស-ស្រី៣នាក់ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនកម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានសហការជាមួយកម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានធ្វើការឆែកឆេរផ្ទះជនសង្ស័យ និងរឹបអូសគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ហៅយ៉ាម៉ាចំនួន១៩៩៥គ្រាប់, គ្រឿងញៀនប្រភេទកេតាមីន៨,៥១ក្រាម, ថ្នាំញៀនប្រភេទអ៊ិចស្ត្រាស៊ីទំងន់២,៩៦ក្រាម, ជញ្ជីងថ្លឹង៤គ្រឿង, អាវុធខ្លី២ដើម និងរថយន្ត១គ្រឿងទៀតនៅក្រុង-ខេត្តសៀមរាប ។
ចំពោះជនសង្ស័យប្រុស-ស្រី៦នាក់ដែលត្រូវឃាត់ខ្លួនជាបន្តបន្ទាប់ និងរឹបអូសវត្ថុតាងសរុបរួមមានគ្រឿងញៀនជិត២គីឡូក្រាម និងអាវុធ៤ដើម និងរថយន្ត២គ្រឿង ត្រូវបានស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យធ្វើការបង្ហាញមុខជនសង្ស័យប្រុស-ស្រី៥នាក់នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យដែលស្នងការ និងស្នងការរងនគរបាលខេត្ត និងព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងអមសាលាខេត្តបន្ទាយមានជ័យ ៕
ចែករំលែកព័តមាននេះ